ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

និយាយ​រឿង​រ៉ាវ​របស់​អ្នក

23-11-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

នៅ​ក្នុង​សង្កាត់​ចោមចៅ​ជា​ទី​កន្លែង​ប្រជុំ​ទៅ​ដោយ​កម្មករ​-ការិនី​រោងចក្រ​ច្រើន​ជាង​គេ​ ដែល​មាន​ចំនួន​រាប់​ពាន់​រាប់​ម៉ឺន​នាក់។ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ជា​ពេល​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ កម្មករ-ការិនី​ បាន​ចេញ​ពី​រោងចក្រ​​ដែល​ពួក​គេ​ធ្វើការ​នៅ​ក្នុង​សួន​វឌ្ឍនៈ​ ដើរ​សំដៅ​ទៅ​រក​កន្លែង​លក់​ម្ហូប​អាហារ​នៅ​ក្បែរ​រោងចក្រ​នោះ។

08-11-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

ក្នុង​ចំណោម​កុមារី​ជំទង់ៗ​ប្រមាណ​៦​នាក់​ដែល​កំពុង​​តែ​និយាយ​គ្នា​លេង​ និង​អ្នក​ខ្លះ​កំពុង​តែ​អាន​សៀវភៅ​មាន​តែ​កុមារី​ម្នាក់​គត់​ ដែល​អង្គុយ​បែរ​ខ្នង​ដាក់​មិត្ត​ភក្ដិ​របស់​គេ​ដោយ​មាន​ទឹក​មុខ​ក្រៀមក្រំ​យូរៗ​ម្ដង​នាង​បាន​ដក​ដង្ហើម​ធំ​វែងៗ​ ទំនង​​ជា​នាង​កំពុង​​តែ​គិត​ពី​បញ្ហា​ដ៏​តានតឹង​អ្វី​មួយ​ ឬ​ក៏​នាង​ហាក់​បី​ដូចជា​កំពុង​តែ​រំឭក​នូវ​​ភាព​ឈឺ​ចាប់​អ្វី​មួយ​ដែល​បាន​កើត​មក​លើ​រូប​​នាង​នា​កាល​កន្លង​មក។ ក្រោយ​ដក​ដង្ហើម​ធំ​នោះ​មក​ ទឹក​ភ្នែក​​បាន​ហូរ​ជោក​ថ្ពាល់​ ដែល​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​របស់​នាង​ និង​អ្នក​បាន​ឃើញ​ស្ថានភាព​​របស់​នាង​ពេល​នោះ​មាន​ការ​ឆ្ងល់​លើ​រូប​នាង​គ្រប់​គ្នា។

07-11-2008 កាសែត​រស្មី​កម្ពុជា

សព្វថ្ងៃ​នេះ​ជន​ពិការ​កំពុង​ប្រឈមមុខ​​ទៅ​នឹង​បញ្ហា​ជា​ច្រើន​ ពិសេស​គឺ​ស្ត្រី​ពិការ។ ជន​ពិការ​ភាគ​ច្រើន​នៅ​មិន​ទាន់​​មាន​ការ​យក​ចិត្ត​ទុកដាក់​នៅ​ឡើយ​ ទើប​ថ្មីៗ​នេះ​ដែល​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ចុះ​ទៅ​ដល់​ភូមិ​ជើង​គោ​ឃុំ​ជើង​គោ​ ស្រុក​ព្រៃ​នប់​ ក្រុង​ព្រះសីហនុ​ដើម្បី​​សួរ​សុខទុក្ខ ​និង​ចង់​ដឹង​ព័ត៌មាន​ផ្ទាល់​​តែ​ម្ដង។ លុះ​ទៅ​ដល់​កន្លែង​ចុះ​ផ្ទាល់​ក្រុម​អង្គការ​បាន​ជួប​ និង​បងស្រី​ម្នាក់​ដែល​​មើល​ទៅ​ដូចជា​មាន​វិបត្តិ​ពិបាក​ដោះស្រាយ។

23-10-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ស្នូរ​ម៉ាស៊ីន​ដេរ​ឆឹក​ឆឹក...ឆឹកៗៗៗ។ ដុក​ ធី​​ កំពុង​រុញ​ក្រណាត់​ឲ្យ​ម៉ាស៊ីន​លេប​ចូល​ ហើយ​ភ្នែក​របស់​នាង​រំពៃ​មើល​ម៉ាស៊ីន​ដេរ​ ខណៈ​ដែល​ដៃ​របស់​នាង​សង្កាត់​ពី​លើ​បញ្ជា​ឲ្យ​អំបោះ​រត់​​ត្រង់​តាម​ថ្នេរ​ដែល​នាង​ចង់​បាន។

11-10-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

ដោយសារ​តែ​ភាព​ក្រីក្រ​ គ្មាន​ចំណេះ​ដឹង​ គ្មាន​មុខ​របរ​ពិត​ប្រាកដ​ ហើយ​គ្រួសារ​​មាន​អំពើ​ហិង្សា​ បាន​ជំរុញ​ឲ្យ​ស្ត្រី​មួយ​រូប​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រស់​នៅ​ជា​មួយ​​ប្ដី​ក្នុង​ខេត្ត​សៀមរាប​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដោយ​ប្ដី​បោះបង់​ផង​នោះ​ ទី​បំផុត​បាន​សម្រេច​ចិត្ត​​ធ្វើ​ជា​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ដោយ​គ្មាន​ជម្រើស​ បើ​​ទោះ​ជា​ការងារ​នេះ​ជួប​ការ​លំបាក​ដោយ​សារ​ការ​រើសអើង​ពី​បងប្អូន​មិត្ត​ភក្ដិ​និង​ អ្នក​ជិត​ខាង​ក៏​ដោយ។ ឥឡូវ​នេះ​នាង​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​អប់រំ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដូចគ្នា។