ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

កិច្ចប្រជុំ​វេទិកា​ស្ត្រី ស្ដីពី «តម្រូវការ​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា ក្នុង​ការបញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី»

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​​រៀប​ចំ​​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ចំនួន​៣​លើក​​លើ​ប្រធានបទ​​ស្ដីពី «តម្រូវការ​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុង​ការ​បញ្ចប់​​អំពើ​ហិង្សា​លើ​ស្ត្រី» ក្នុង​គោលបំណង​​ពិភាក្សា​​អំពី​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​​ និង​ធ្វើ​ការ​វិភាគ​ស្វែង​រក​​យុទ្ធសាស្ត្រ និង​ការ​តស៊ូ​មតិ​​សមស្រប​​ ដើម្បី​ឈាន​រក​​ដំណោះស្រាយ​ជា​រួម​សម្រាប់​បញ្ហា​នេះ​ ។ វេទិកា​ស្ត្រី​​មាន​ការ​ចូល​រួម​ពីសំណាក់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​អំពី​ស្ត្រី​ និង​សិទ្ធិ ។ កិច្ចប្រជុំ​វេទិកា​ស្ត្រី​​ធ្វើ​ឡើង​ជា​រៀង​រាល់​​ខែ។ 

លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​៣​លើក​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា នា​​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០០៨ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​កិច្ចសហការ​ជាមួយ​​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អង្គការ​អ៊ិកផាត-​​កម្ពុជា។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ សុខាយុ  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 18 Dec 2008