ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

កិច្ចប្រជុំ​វេទិកា​ស្ត្រី

23-12-2011 ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី ៧-៨ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​រៀបចំ​កម្មវិធី ​ការ​ស្ដាប់​សម្លេង​ពិត​របស់​ស្ត្រី​ក្រោម​របប​ខ្មែរ​ក្រហម ដែល​ជា​វេទិកា​ស្ត្រី​ទី​មួយ​នៅ​កម្ពុជា ។

30-04-2008 Open Institute

១ សេចក្តី​ផ្តើម

កម្មវិធី​ស្រ្តី (Women Empowerment for Social Change) របស់​អង្គការ​ វិទ្យាស្ថាន​បើក​ទូលាយ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​នា​ឆ្នាំ​២០០៦​ ។​ បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​សកម្មភាព​ធំៗ​ ចំនួន​បីគឺ​ ៖

  • វិប​ផត​ថលស្តី​​អំ​ពីស្ត្រី http://women.open.org.kh
  • កិច្ច​ប្រជុំ​វេទិកា​ស្ត្រី
  • ​កិច្ចប្រជុំ​ក្រុម​ទី​ប្រឹក្សានិពន្ធ និង​ខ្លឹមសារ​នៃ​វិបផតថល​ស្ដីអំពីស្ត្រី
  • ការ​កសាង​សមត្ថភាព​ ផ្នែក​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
  • ការ​ស្ទង់​មតិ​អំពី​ យេនឌ័រ​ និង​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
13-11-2009 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ


កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ វេលា​ម៉ោង​ ០៩.០០​ព្រឹក​ ដល់​ម៉ោង​ ១១.០០ ថ្ងៃ​ត្រង់ កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​រៀបចំ​កិច្ច​ប្រជុំ​វេទិកា​ស្ត្រី​ ស្ដី​ពី​ «កិច្ច​សហប្រតិបត្តិការ​រៀបចំ​យុទ្ធនាការ​ ១៦ ថ្ងៃ​ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​» ។ កិច្ច​ប្រ​ជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​នា​ទី​ស្នាក់​ការ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។

18-12-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​​រៀប​ចំ​​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ចំនួន​៣​លើក​​លើ​ប្រធានបទ​​ស្ដីពី «តម្រូវការ​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុង​ការ​បញ្ចប់​​អំពើ​ហិង្សា​លើ​ស្ត្រី» ក្នុង​គោលបំណង​​ពិភាក្សា​​អំពី​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​​ និង​ធ្វើ​ការ​វិភាគ​ស្វែង​រក​​យុទ្ធសាស្ត្រ និង​ការ​តស៊ូ​មតិ​​សមស្រប​​ ដើម្បី​ឈាន​រក​​ដំណោះស្រាយ​ជា​រួម​សម្រាប់​បញ្ហា​នេះ​ ។ វេទិកា​ស្ត្រី​​មាន​ការ​ចូល​រួម​ពីសំណាក់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​អំពី​ស្ត្រី​ និង​សិទ្ធិ ។ កិច្ចប្រជុំ​វេទិកា​ស្ត្រី​​ធ្វើ​ឡើង​ជា​រៀង​រាល់​​ខែ។ 

លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​៣​លើក​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា នា​​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០០៨ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ក្រោម​កិច្ចសហការ​ជាមួយ​​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អង្គការ​អ៊ិកផាត-​​កម្ពុជា។

30-05-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ


កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​ ឧសភា​ ឆ្នាំ​២០០៨ វេលា​ម៉ោង ១០.០០​ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​រៀបចំ​​កិច្ច​ប្រជុំ​វេទិកា​ស្ត្រី លើក​ទី​៣ ស្ដីពី « ស្ត្រី និង​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា: ការ​ប្រឈម និង ដំណោះស្រាយ » នា​អង្គការ​វិទ្យាស្ថាន​បើកទូលាយ។

កិច្ចប្រជុំ​វេទិកា​ស្ត្រី​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង៖

១.​ស្វែងយល់ និង​វិភាគ​​អំពី​ប្រភព​នៃ​បញ្ហា​ការ​រើសអើង​ និង​​ទំនាក់ទំនង​រវាង​ហេតុ​និង​ផល​

២.ធ្វើ​ការ​វិភាគ ​ស្វែង​រក​​​យុទ្ធសាស្ត្រ និង​ការ​តស៊ូ​មតិ​​សមស្រប​​ សម្រាប់​ដំណោះស្រាយ​ជា​រួម

៣.បញ្ជ្រាប​ការ​យល់​ដឹង​អំពី​សិទ្ធិ​​ ​ដើម្បី​ឈាន​​ទៅ​រក​ការ​លប់​បំបាត់​នូវ​ការ​រើសអើង​ បង្កើន​ សមត្ថភាព​ចាំបាច់​ និង​សមត្ថភាព​ក្នុង​ភាព​ជា​អ្នក​​​ដឹកនាំ​​សម្រាប់​ស្ត្រី​