UNIFEMគឺជាមូលនិធិរបស់ស្ត្រី នៅឯអង្គការសហប្រជាជាតិ ។ អង្គការនេះផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្មវិធីដែលមានរបៀប និងយុទ្ធសាស្ត្រថ្មីៗ ដែលលើកកម្ពស់ដល់សិទ្ធិមនុស្សរបស់នារី ការចូលរួមខាងនយោបាយ និងសន្តិសុខខាងសេដ្ឋកិច្ច ។ UNIFEM បំពេញការងាររបស់ខ្លួនជាមួយដៃគូអង្គការសហប្រជាជាតិ រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល(NGOs) និងបណ្ដាញផ្សេងៗទៀត ដើម្បីលើកកម្ពស់ភាពស្មើគ្នានៃយេនឌ័រ ។ អង្គការនេះធ្វើការភ្ជាប់បញ្ហារបស់ស្ត្រី និងការព្រួយបារម្ភផ្សេងទៀត ទៅក្នុងរបៀបវារៈថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ដោយការលើកតម្កើងកិច្ចសហការ និងការផ្ដល់ជំនាញបច្ចេកទេសលើផ្នែកយេនឌ័រ និងយុត្តិសាស្ត្រនានាដែលផ្ដល់អំណាចដល់ស្ត្រី ៕
គាំទ្រការងារស្ត្រី
12-09-2007
មូលនិធិអង្គការសហប្រជាជាតិសំរាប់ការអភិវឌ្ឍន៍ស្ត្រី
- ចូល ឬ ចុះឈ្មោះ ដើម្បីប្រកាសសេចក្តីអធិប្បាយ
- ...អានបន្ថែម
- អាន139ដង

