ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ទេពកោសល្យ​ស្ត្រី

03-09-2008 កាសែត​កោះ​សន្តិភាព

ពី​ឆ្វេង​ទៅ​ស្ដាំ​កញ្ញា​​អោ​​ ចាន់រី​ កញ្ញា​ ​​វិត​ គន្ធី​ និង​កញ្ញា​ គុំ​ និរតី​ ជា​និស្សិត​កម្ពុជាទោះ​បី​ចាប់​ផ្ដើម​ពី​អ្នក​ដែល​គ្មាន​បទ​ពិសោធន៍​ជា​កីឡា​ការិនី​ និង​គ្មាន​មូលដ្ឋាន​គ្រឹះ​បន្តិចបន្តួច​ក៏​ដោយ​ ប៉ុន្តែ​នារី​កម្ពុជា​៣​រូប​បាន​ក្លាយ​ជា​កីឡា​ការីនី​បាញ់​កាំភ្លើង​ទទួល​បាន​មេដាយ​មាស​ និង​ប្រាក់​ ក្នុង​ប្រកួត​សម្រាប់​គ្រឹះស្ថាន​សិក្សា​នៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​ដែល​មាន​កិច្ច​សហការ​ជាមួយ​គ្រឹះស្ថាន​សិក្សា​នៅ​ខេត្ត​សៀមរាប។ មុន​ពេល​ទទួល​​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​បាញ់​កាំភ្លើង​នេះ​ពួក​នាង​បាន​ជ្រើសរើស​យក​កីឡា​ប្រភេទ​នេះ​តែ​ម្ដង​ ហើយ​ចាប់​​ផ្ដើម​ហ្វឹកហាត់​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បាញ់។

11-08-2008 កាសែត​កម្ពុជា​ថ្មី

(រូប​កណ្ដាល)​ អ្នកស្រី​ គុំ សុគន្ធា និង​សហការី​កំពុង​ផលិត​គ្រឿង​ឥស្សរិយយស (រូបថត៖កុសល)ភ្នំពេញ​ ៖ក្រៅ​ពី​ការងារ​ផ្ទះ​គាត់​បាន​ឆ្លៀត​ពេល​ដើម្បី​ជួយ​ស្វែងរក​កម្រៃ​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ តាមរយៈ​ការ​ប្រកបមុខរបរ​ជា​អ្នក​ប៉ាក់​ ផលិត​ស្នាដៃ​សិល្បៈ​ផ្សេងៗ​ និង​គ្រឿង​ឥស្សរិយយស​មួយ​ចំនួន។

គាត់​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ គាត់​មាន​ឈ្មោះ​ គុំ សុគន្ធា​ សព្វថ្ងៃ​នេះ​មាន​អាយុ​៤០​ឆ្នាំ​ហើយ។​ ក្រោយពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​កាល​ពី​ឆ្នាំ​១៩៩៦​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គាត់​មាន​កូន​ចំនួន​២​នាក់​ហើយ​ គឺ​ប្រុស​មួយ​ស្រី​មួយ​ និង​កំពុង​រស់​នៅ​ក្នុង​ទឹកដី​នៃ​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​ អ្នកស្រី​ គុំ សុគន្ធា​ បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា​ គាត់​បាន​ប្រកប​អាជីព​ជា​អ្នក​ដេប៉ាក់​វត្ថុ​សិល្បៈ​ និង​គ្រឿង​ឥស្សរិយយស​នេះ​អស់​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។

21-07-2008 កាសែត​រស្មី​កម្ពុជា

លោកស្រី​ ជួន​ ចន្ទោភាស​ ទទួល​កន្ត្រក​ផ្កា​ពី​លោក​ នុត​ សុខុមភ្នំពេញ​៖ លោក​ស្រី​ ជួន​ ចន្ទោភាស​ មន្ត្រី​​ក្រសួង​សុខាភិបាល​បាន​ទទួល​​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) តាម​រយៈ​ការ​ប្រឡង​ស្នាដៃ​​ស្រាវជ្រាវ​របស់​ខ្លួន​​ស្ដី​អំពី​​ "ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ចំណី​អាហារ"។

ជា​រៀងរាល់​ឆ្នាំ​ អង្គការ​​សុខភាព​ពិភពលោក​តែងតែ​​បាន​ធ្វើការ​ប្រឡង​ជ្រើសរើស​យក​ស្នាដៃ​ល្អៗ​ពី​បណ្ដា​ប្រទេស​​ជា​សមាជិក​ ឬ​បុគ្គល​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ដើម្បី​ផ្ដល់​​ពាន​រង្វាន់។

11-07-2008 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖កាល​ពី​រសៀល​ថ្ងៃ​ទី​ ៩​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​ចំការមន​ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ សហការ​ជាមួយ​បណ្ឌិត​សាស្ត្រាចារ្យ​ក្រសួង​អប់រំ​ បាន​បង្កើត​ក្រុមប្រឹក្សា​វាយតំលៃ​និក្ខេបបទ​របស់​បេក្ខនារី​បណ្ឌិត​ អ៊ិន​ សុគន្ធា​ មុន​នឹង​សម្រេច​ប្រកាស​ផ្ដល់​សញ្ញាបត្រ​បណ្ឌិត​ ផ្នែក​នីតិសាស្ត្រ​ជូន​បេក្ខនារី។

ក្នុង​ពិធី​ការពារ​និក្ខេបបទ​របស់​បេក្ខនារី​ខាង​លើ​នេះ​ លោក​បណ្ឌិត​ ជា​ ចំរើន​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ និង​ជា​សាកលវិទ្យាធិការ​ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ បាន​ឧទ្ទេសនាម​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ គង់​ ថៃ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ជា​ប្រធាន​ក្រុមប្រឹក្សា​វាយតំលៃ​លើ​និក្ខេបបទ​របស់​បេក្ខនារី​បណ្ឌិត​ និង​មាន​ការ​ចូលរួម​វាយតំលៃ​ពី​បណ្ឌិត​សាស្ត្រាចារ្យ​ជំនាញ​ៗ​ចំនួន​៨​រូប​ទៀត។

08-07-2008 ទស្សនាវដ្តី​អង្គរធំ

ចាត់​ទុក​ជា​មោទនភាព​របស់​កម្ពុជា​ផង​ដែរ​ នៅ​ពេល​ដែល​យុវតី​ខ្មែរ​មួយ​រូប​ បាន​ក្លាយ​ជា​ជ័យ​លាភី​មេដាយ​ប្រាក់​ ក្នុង​កម្មវិធី​ Olympiad ស្ដី​ពី​ការ​ទ្រទ្រង់​ពិភពលោក​ នៃ​ថាមពល​​វិស្វកម្ម​ និង​បរិស្ថាន​ ឈ្នះ​លើ​គូ​ប្រជែង​ មក​ពី​ ៥២​ ប្រទេស​ ក្នុង​ពិភពលោក​ ដែល​រៀបចំ​ធ្វើ​នៅ​រដ្ឋតិកសាស​ សហរដ្ឋអាមេរិក...។

កញ្ញា​ ឡាវ៉ន​ ម៉ូនីកា​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​នៅ​សាលា​ ZAMAN អន្តរជាតិ​ ដែល​ជា​បេក្ខនារី​តំណាង​​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​កម្មវិធី​មួយ​ដែល​ហៅ​កាត់​ថា​ I Sweep Olympiad ដែល​បាន​រៀបចំ​ធ្វើ​កាល​ពី​ថ្ងៃ​​ទី​០២​ ដល់​ ០៤​ ឧសភា​​ ២០០៨​ កន្លង​ទៅ​នេះ​ នៅ​រដ្ឋតិកសាស​ សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​ បេក្ខនារី​​ចំនួន​ជាង​ ៨០០ ​នាក់​ មក​ពី​ ៥២​ ប្រទេស​ ជុំវិញ​​ពិភពលោក​ ដោយ​កញ្ញា​​ទទួល​​បាន​មេដាយ​ប្រាក់​ ជា​កិត្តិយស​ជូន​ជាតិ​មាតុភូមិ។