ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ទិវា​សិទ្ធិនារី​២០០៨

11-07-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ដើម្បី​​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​ ឆ្នាំ​២០០៨ កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​កំណត់​យក​ប្រធានបទ «ស្ត្រី និង​ភាព​ម្ចាស់​ការ» និង​បាន​រៀបចំ​នូវ​សកម្មភាព​មួយ​ចំនួន​ សម្រាប់​ទិវា​នា​ឆ្នាំ​នេះ។ កម្មវិធី​ស្ត្រី​បាន​រៀបចំ​ និង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​កំណត់ហេតុ​បណ្ដាញ​ វេទិកា​លើ​បណ្ដាញ និង​បញ្ជី​សំបុត្រ​រួម​ gender@lists.open.org.kh ដែល​ជា​មធ្យោបាយ​អេឡិចត្រូនិក​សម្រាប់​ការ​ប្រា​ស្រ័យ​ទាក់ទង​ដែល​មាន​នៅ​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី​ សម្រាប់​ការ​ពិភាក្សា​ និង​ចែក​រំលែក​​គំនិត​ ទស្សនៈ​អំពី​បញ្ហា​ស្ត្រី​ និង​យេនឌ័រ។​

ជាពិសេស​ទៅ​ទៀត​នោះ កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ធ្វើ​ការពិនិត្យ​តាមដាន​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​​​សារព័ត៌មាន​នានា​​អំពី​ស្ត្រី នា​ឱកាស​ទិវា​នារី​អន្តរជាតិ​៨មិនា​ ឆ្នាំ២០០៨។

17-04-2008 ទស្សនាវដ្ដី​សេដ្ឋកិច្ច​ថ្ងៃ​នេះ

មាន​មនុស្ស​ម្នាក់​និយាយ​ថា "ក្នុង​ពិភពលោក​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​ វា​ពុំ​មាន​ភាព​ចាំ​បាច់​​ត្រូវ​បង្កើត​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នោះទេ"

ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨​ ខែ​មីនា​ ឆ្នាំ​២០០៨។ ការ​ប្រារព្ធ​ពិធី​នេះ​ផ្សារ​ភ្ជាប់​នារី​ជុំវិញ​ពិភពលោក និង​មាន​គោល​បំណង​បំផុស​ទឹក​ចិត្ត​នារី​ឱ្យ​ខិត​ខំ​សម្រេច​សក្ដានុពល​របស់​គេ​ឱ្យ​បាន​ទាំង​ស្រុង។ វា​ជា​ឱកាស​មួយ​សម្រាប់​នារី​ជួប​ជុំ​គ្នា ​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ទិវា​របស់​ខ្លួន​ និង​គិត​ដល់​ប្រពៃណី​ដែល​តំណាង​ឱ្យ​យ៉ាង​ហោច​ណាស់​ប្រាំបួន​ទសវត្ស​នៃ​ការ​តស៊ូ​ដើម្បី​សមភាព យុត្តិធម៌​ សន្តិភាព និង​អភិវឌ្ឍន៍។

04-04-2008 អង្គការ​អភិវឌ្ឍន៍​ស្ត្រី​កម្ពុជា

តើ​ទិវា​នារី​អន្តរជាតិ​មាន​អត្ថន័យ​យ៉ាង​ដូច​ម្ដេច?

ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​៨ មីនា​ ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស តែង​តែ​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ។ប្រជាជន​ខ្មែរ​ភាគ​ច្រើន នៅ​មាន​ការ​យល់​ច្រឡំ​ និង​មិន​ទាន់​ជ្រួត​ជ្រាប​ពី​អត្ថន័យ​នៃ​ទិវា​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិនទាន់​ដឹង​ថា ​ហេតុអ្វី​បាន​ជា​គេ​កំណត់​យក​ថ្ងៃ​៨ មីនា​រៀងរាល់​ឆ្នាំ ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ។​ ក្នុង​មួយ​ឆ្នាំ​ស្ត្រី​មាន​សិទ្ធិ​៣៦៥​ថ្ងៃ

តើ​អ្វី​ទៅ​ជា​ទិវា​នារី​អន្តរជាតិ? លោកស្រី​ ទូច ​សារ៉ុម ​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា៖ "ទិវា​នារី​អន្តរជាតិ​៨ មិនា ​ជា​ទិវា​រំលឹក​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ដឹង​ថា ស្ត្រី​មាន​សិទ្ធិ​ស្មើ​និង​បុរស​ដែរ។ ស្ត្រី​មាន​សិទ្ធិ​៣៦៥​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ​ មិន​មែន​មានតែ​ថ្ងៃ​៨ មិនា​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​"។

13-03-2008 កាសែត​កម្ពុជា​ថ្មី

លោក​ ហាស់​ សារ៉េត​ និ​ង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទិវា​អន្តរជាតិ​នារី​៨​មីនាខេត្ត​កំពត​ ៖​ ទិវា​អន្តរជាតិ​នារី​ ៨​ មីនា​ លើក​ទី​៩៨​ ឆ្នាំ​២០០៨​ នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មីនា​ នៅ​ក្នុង​បរិវេណ​សាលា​ខណ្ឌ​ដំណាក់​ចង្អើរ​ ក្រុង​កែប​ ក្រោម​ប្រធានបទ​ ''ស្ត្រី​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម''​ រៀបចំ​ដោយ​មន្ទីរ​កិច្ចការ​នារី​ សហការ​ជាមួយ​កម្មវិធី​ គ.ជ.វ.វ​ និង​មាន​ការ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​ ហាស់​ សារ៉េត​ ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

13-03-2008 កាសែត​កោះ​សន្តិភាព

លោក​ អ៊ុក​ ប្រាថ្នា​ ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ​ (រូបថត​ ៖​ សំអូន)រាជធានី​ភ្នំពេញ​ ៖​ នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សង្កាត់​ទឹក​ល្អក់​៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​៩​ មីនា​ មាន​រៀបចំ​ពិធី​ជួបជុំ​ និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​៣​ ជា​ច្រើន​នាក់​ ដើម្បី​ជា​ការ​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​៩៨​ ទិវា​នារី​អន្តរជាតិ​ ៨​ មីនា។​ ពិធី​ជួបជុំ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ អ៊ុក​ ប្រាថ្នា​ និង​លោក​ស្រី​ អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខណ្ឌ​ទួលគោក​ ព្រម​ទាំង​មន្ត្រី​ថ្នាក់​ខណ្ឌ​ និង​ថ្នាក់​សង្កាត់​ជា​ច្រើន​រូប​ទៀត។