ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

បណ្តាញ​ស្ត្រី

19-12-2007 គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ

គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ​ បាន​ធ្វើ​ការ​ទំនាក់​ទំនង​​ជា​បណ្ដាញ​​ជាមួយ​ស្ថាប័ន​រដ្ឋ អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​កសាង​សមត្ថភាព តាម​ដាន​ ត្រួត​ពិនិត្យ អនុវត្តន៍ អនុសញ្ញា​ស្ដី​ពី​ការ​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ។

26-09-2007 អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា

អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា (GAD/C) គឺ​ជា​អង្គការ​ខ្មែរ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​បេសកកម្ម​ជួយ​លើក​ស្ទួយ​ឱ្យ​មាន​សមធម៌​យេនឌ័រ​ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច និង​នយោបាយ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។ អង្គការ (GAD/C) អនុវត្ត​បេសកកម្ម​នេះ​តាម​រយៈ​ការ​តស៊ូ​មតិ បណ្ដាញ​ការងារ ការ​បណ្ដុះ​បណ្ដាល​ និង​ការ​ស្រាវ​ជ្រាវ ដោយ​រួម​សហការ​ជា​ដៃ​គូ​ជាមួយ​អង្គការ​ខ្មែរ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត អង្គការ​អន្តរជាតិ​ពហុភាគី ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​។