ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ស្ត្រី និង ច្បាប់

16-01-2008 វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម

អត្ថបទ​ច្បាប់៖

មាត្រា ៣១៖

ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស​ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

18-03-2008 វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម

អត្ថបទ​ច្បាប់

មាត្រា​៣​ ៖ អាពាហ៍ពិពាហ៍​គឺ​ជា​កិច្ច​សន្យា​ដ៏​ឧឡា​រឹក​មួយ​ ធ្វើ​ឡើង​ដោយ​បុរស​ និង​ស្ត្រី​ម្នាក់​ដែល​ប្ដេជ្ញា​ខ្លួន​នឹង​រួម​សមគ្គ​សង្វាស​ជា​មួយ​គ្នា​តាម​បញ្ញត្តិ​ច្បាប់​ហើយ​ដែល​មិន​អាច​រំលាយ​ទៅ​វិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

អាពាហ៍ពិពាហ៍​នឹង​មាន​អានុភាព​តាម​លក្ខណៈ​ច្បាប់​បាន​ លុះ​ត្រា​តែ​អាពាហ៍ពិពាហ៍​នោះ​ធ្វើ​ឡើង​ស្រប​តាម​ក្បួន​ខ្នាត​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

ការ​ពន្យល់​អត្ថន័យ​ច្បាប់​៖

មាន​ន័យ​ថា​ មាន​ការ​រៀប​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​តែ​មួយ​គត់​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់។ ប្រពន្ធ​ទី​២​មិន​ស្រប​ច្បាប់​ទេ។ ត្រូវ​លែង​លះ​គ្នា​ជា​មុន​សិន​មុន​នឹង​រៀប​ការ​ជាមួយ​មនុស្ស​ផ្សេង​ទៀត។

03-09-2008 វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម

អត្ថបទ​ច្បាប់:

មាត្រា​១២​ : វៀរលែង​​តែ​មាន​បទបញ្ញតិ​នៃ​ច្បាប់​​ការងារ​នេះ​បញ្ជាក់​ច្បាស់​ ឬ​អត្ថបទ​​ដទៃ​ទៀត​​ដែល​មាន​លក្ខណៈ​ជា​ច្បាប់​ ឬ​បទបញ្ជា​ដែល​ការពារ​ស្ត្រី​ និង​កូន​ក្មេង​ ក៏​ដូច​ជា​បទបញ្ញតិ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការ​ចូល​មក​ក្នុង​ប្រទេស​​និង​ការ​ស្នាក់​នៅ​ជន​បរទេស​បញ្ជាក់​ច្បាស់​ គ្មាន​និយោជក​​ណា​ម្នាក់​អាច​យក​បញ្ហា:

-ពូជ​សាសន៍

-ពណ៌​សម្បុរ

-ភេទ

-ជំនឿ

-សាសនា​

-គំនិត​នយោបាយ

-ជាតិ​កំណើត

-ដើម​កំណើត​សង្គម

-ការ​ចូល​ជា​សមាជិក​សហជីព​កម្មករ​និយោជិត​ ឬ​ការ​ធ្វើ​​សកម្មភាព​​ក្នុង​សហជីព។