ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

គេហទំព័រ​សម្រាប់​ការជជែក​ពី​រឿងរ៉ាវ​ផ្សេងៗ​ទាក់ទង​នឹង​ស្ត្រី

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ប្រសិនបើ​អ្នក​កំពុង​តែ​ស្វែងរក​យុវវ័យ​ក្មេងៗ​ដើម្បី​ចែក​រំលែក​ទស្សនៈ និង​បញ្ហា​ផ្សេងៗ ខណៈ​ដែល​មិត្តភ័ក្តិ​របស់​អ្នក​នៅ​ក្នុង​ពិភព​មួយ​ពិត​ប្រាកដ​ហាក់​ដូច​ជា​មិន​យល់​ពី​អ្នក​អ៊ីនធឺណិត​អាច​ផ្ដល់​ឲ្យ​មនុស្ស​នៅ​គ្រប់​កន្លែង​ទូទាំង​ពិភពលោក​ដើម្បី​ជជែក​លេង​ជា​មួយ​អ្នក។

មាន​គេហទំព័រ​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន និង​វេទិកា​ពិភាក្សា​សម្រាប់​មនុស្ស​គ្រប់​ប្រភេទ​ប្រុស ស្រី ក្មេង ចាស់ សិស្ស បុគ្គលិក​អាជីព មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​អំពី​ក្រុម​ផ្សេងៗ​ទៀត​ដែល​អ្នក​អាច​ដឹង។

គេហទំព័រ​ទាំង​នេះ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​អ្នក​ដើម្បី​បង្ហាញ​ខ្លួន​របស់​អ្នក ឬ​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​គេ​ស្ដាប់​ឬ​សំឡេង​របស់​អ្នក អ្នក​អាច​យល់​ពី​គំនិត និង​ការ​ណែនាំ​របស់​អ្នក​ផ្សេង​ទៀត និង​ព្យាយាម​បញ្ចូល​ទៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក។ ដោយ​សារ​តែ​អ្នក​ចូល​រួម​ការ​សន្ទនា​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​ពិត​ប្រាកដ​របស់​អ្នក គេហទំព័រ​ទាំង​នេះ​ក៏​ផ្ដល់​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ពិភាក្សា​អំពី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ពិបាក​និយាយ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក។

ដោយ​សារ​តែ​នេះ​ជា​រឿង​របស់​ស្ត្រី យើង​សូម​ផ្ដល់​ការ​ណែនាំ​នូវ​គេហទំព័រ​មួយ​ចំនួន​ដែល​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ស្ត្រី ។ ប៉ុន្តែ​វា​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ដើម្បី​ស្រាវជ្រាវ ស្វែងរក​គេហទំព័រ​ដែល​ផ្ដោត​លើ​ចំណាប់​អារម្មណ៍​របស់​អ្នក​នោះ​ទេ ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ខាង​ក្រោម​នេះ និង​ចាប់​ផ្ដើម​ពិភាក្សា និង​ស្ដាប់​តន្ត្រី​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ។

http://www.gu​rl.com/
នេះ​គឺ​ជា​គេហទំព័រ​ដ៏​ល្អ​បំផុត​ដែល​ផ្ដល់​តែ​ព័ត៌មាន​ដែល​ស្ត្រី​ក្មេងៗ​ចង់​បាន។ វា​ផ្ដល់​ឱកាស​សម្រាប់​ស្ត្រី​ក្មេងៗ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ។ ប៉ុន្តែ​វា​ក៏​មាន​ល្បែង​កម្សាន្ត​គ្រប់​ប្រភេទ និង​ទំព័រ​កម្សាន្ត​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​រីករាយ​នៅ​ពេល​ដែល​អ្នក​ចូល​រួម​ទៅ​កាន់​គេហទំព័រ​នេះ។ គេហទំព័រ​នេះ ក៏​មាន​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ដូច​ជា វីដេអូ រូបថត ក៏​ដូច​ជា​ព័ត៌មាន​អប់រំ​ដែល​បង្ហាញ​យ៉ាង​ត្រជាក់​ផ្នែក។

http://femina.c​om/
FeMiNa អាច​ផ្ដល់​សៀវភៅ​បញ្ជី​ឈ្មោះ​ដែល​អាច​ស្រាវជ្រាវ​រក​ឈ្មោះ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទៅ​កាន់​គេហទំព័រ​ដែល​ទាក់ទង​នឹង​ស្ត្រី និង​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ទូទាំង​ពិភពលោក។

FeMiNa គឺ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ស៊ីជម្រៅ និង​ឧបករណ៍​ស្រាវជ្រាវ​សម្រាប់​គេហទំព័រ​ដែល​និយាយ​អំពី​ស្ត្រី ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ជា​ច្រើន ដែល​អាច​ឆ្លើយ​ឆ្លង​គ្នា​បាន។ អ្នក​អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​គេហទំព័រ​នេះ​ដោយ​សេរី។ គេហទំព័រ​នេះ ក៏​ផ្ដល់​គំនិត និង​ព្រឹត្តិការណ៍​ផ្សេងៗ​សម្រាប់​ស្ត្រី​រួម​គ្នា ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ធ្វើ​ឲ្យ​សង្គម​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ប្រសើរ​សម្រាប់​ស្ត្រី​នៅ​ទូទាំង​សាកលលោក។

http://www.web​grrls.com/

គេហទំព័រ​នេះ គឺ​ជា​ស្ថាប័ន​ភ្ជាប់​បណ្ដាញ​សម្រាប់​ស្ត្រី​ដែល​មាន​អាជីព​ជា​អ្នក​ពាណិជ្ជកម្ម​ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​អាជីព និង​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​រីកចម្រើន​ទៅ​មុខ។ យើង​ផ្ដោត​លើ​ការ​តភ្ជាប់​ទំនាក់ទំនង​ទៅ​អ្នក​ផ្សេងៗ​ទៀត ដោយ​រៀន​សូត្រ​ពី​​បច្ចេកវិទ្យា ចំណេះដឹង​ថ្មីៗ និង​ស្វែង​រក​ការងារ អ្នក​តម្រង់​ផ្លូវ និង​អ្នក​ហាត់​ការ ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ព័ត៌មាន។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 11 Mar 2010