ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ពិព័រណ៍​អបអរ​សាទរ​ស្រ្តី

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

លោក​ជំទាវ​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ ធ្វើ​ការ​សំណេះសំណាល​ជាមួយ​និស្សិត​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញព័ត៌មាន​ខ្លី​

ដើម្បី​ចូលរួម​ជាមួយ​ពិភពលោក​អបអរ​សាទរ​ខួប​ លើក​ទី ៩៩ ឆ្នាំ នៃ​ទិវា​នារី​អន្តជាតិ ៨ មីនា ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​រួម​មួយ​នៅ​ឯ​ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី ៤ មីនា​នេះ ក្រោម​ប្រធានបទ «រួម​គ្នា​បង្កើន​សក្ដានុពល​របស់​ស្ត្រី និង​យុវវ័យ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ»។

គោល​បំណង​នៃ​ពិធី​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ ព័ត៌មាន​ដល់​សាធារណជន ពិសេស​យុវវ័យ ​ពី​ស្នាដៃ និង​សមិទ្ធផល​នានា​ដែល​ក្រសួង​កិច្ចការ​នារី និង​ស្ថាប័ន​រដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​បាន​អនុវត្ត និង​ជំរុញ​ការ​ចូលរួម​របស់​យុវវ័យ​ក្នុង​ការអភិវឌ្ឍ​សង្គម។

លោក​ជំទាវ​ សាន្ត​ អារុណ​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ និង​ក្រុម​ការងារ​នៃ​អង្គការ​​វិទ្យាស្ថាន​បើកទូលាយនៅ​ក្នុង​ចំណោម​ប្រមាណ​ជា ២៦ ស្តង់ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ក៏​មាន​ស្តង់​របស់​ខ្លួន​ដាក់​តាំង​បង្ហាញ​ សមិទ្ធផល​មួយ​ចំនួន​របស់​អង្គការ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​សម្ភារៈ​ព័ត៌មាន អប់រំ និង​ទំនាក់ទំនង (Information, Education, and Communication) ទាក់ទិន​នឹង​វិបផតថល​របស់​ស្ត្រី (Women WebPortal)​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​មក​លើ​ស្ត្រី។ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយក៏មានផ្តល់សំណួរទាក់ទិននឹងសិទ្ធិស្រ្តី​ដល់​ អ្នក​មក​ចូល​ទស្សនា​ស្តង់​របស់ខ្ឡួន​ដែរ។ សម្រាប់អ្នកឆ្លើយត្រូវគឺបានរង្វាន់អាវយឺតមួយ។

សកម្មភាព​នៃ​ពិព័រណ៌​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ក៏​បាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​នោះ​ដែរ ដោយ​រួមទាំងមន្រ្តីរាជការ មន្រ្តីសង្គមស៊ីវិ កងកម្លាំងប្រដាប់អាវុធ និង​និសិត្ស​រាប់រយ​នាក់ផង៕

 

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ឆាយ សុផល  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 04 Mar 2010