ភ្នំពេញ៖ រូបភាពវីដេអូបង្ហាញពីបុរស-ស្រីវ័យក្មេង២នាក់រួមរក្សជាមួយគ្នាបានត្រូវគេបញ្ជូនតាមប្លូធូស៍ (Bluetooth) ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយចែកចាយគ្នាមើលនៅតាមទីកន្លែងមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ប្រការដែលធ្វើឲ្យអ្នកមើលមានការងឿងឆ្ងល់បំផុតនោះ គឺតាមរយៈការតាមដានឆាកក្ដៅសាច់ពីដើមដល់ចប់ គេអាចដឹងបានថា បុរស-ស្ត្រីនោះជាប្ដីប្រពន្ធនឹងគ្នា ហើយអ្នកថតរូបវីដេអូជាកុមារីម្នាក់អាយុប្រមាណ ៧ ទៅ៨ឆ្នាំ និងជាកូនរបស់តួឯកទាំងពីរនោះតែម្ដង។ សំណួរបានចោទឡើងថា ហេតុអ្វីក៏មានទង្វើឆ្កួតៗបែបនេះកើតឡើង។
រូបភាពវីដេអូខាងលើត្រូវបានគេជឿថា បានថតដោយប្រើទូរស័ព្ទដៃ ហើយវាត្រូវបានគេផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
រូបភាពវីដេអូនោះ បានបង្ហាញពីរូបរាងដេកអាក្រាតរបស់ស្ត្រីវ័យក្មេងម្នាក់ផ្កាប់មុខនៅលើពូកនៅក្នុងបន្ទប់មួយដែលរៀបចំពូកដាក់លើកម្រាលឥដ្ឋ។ បន្ទាប់មកគេឮសូរសំឡេងណែនាំរបស់បុរសម្នាក់ឲ្យកុមារីម្នាក់ជាអ្នកថតរូបមុនពេលដែលបុរសនោះឡើងទៅរួមរក្សជាមួយនារីខាងលើ ហើយក៏មានឆាកបង្ហាញរូបរាងក្មេងស្រីអ្នកថតវីដេអូនេះផងដែរ តាមរយៈការសន្ទនានោះគេដឹងថា អ្នកទាំងបីមានទំនាក់ទំនងនឹងគ្នាក្នុងឋានៈជា ឪពុក-ម្ដាយ-កូន។
ជាមួយនឹងអារម្មណ៍ជ្រួលច្រាល អ្នកដែលបានមើលរូបនោះពិតជាជេរប្រមាណចំពោះប្ដីប្រពន្ធទាំងពីរនោះថា ជាមនុស្សអសីលធម៌ ជាមនុស្សថោកទាប មិនគួរជាមនុស្សទេ គួរជាសត្វល្អជាង ព្រោះការរួមសិចបែបនេះ គូរធ្វើដោយលាក់លៀម ដោយមានការអៀនខ្មាស មិនគួរបើកចំហនៅចំពោះមុខកូនស្រី ហើយឲ្យកូនស្រីថតទុកថែមទៀតនោះ។
នៅក្នុងរូបភាពវីដេអូនេះ គេអាចឭសំឡេងកូនស្រីនោះស្រែកថា «ប៉ាអស់ខ្យល់ហើយ»«ម៉ាក់ស្រួលហើយ»«ម៉ាក់មានឈាមទេ»។ល។
នេះជារៀងអនាចារមួយដែលប៉ះពាល់ដល់អនាគតក្មេងស្រីតូចមួយដែលមិនទាន់ដឹងក្ដីនៅឡើយ។
ជាមួយគ្នានេះ ក៏នៅមានការថតរូបប្រពន្ធខ្លួនឯងដេកស្រាតដាក់នៅក្នុងទូរស័ព្ទផងដែរ។ នារីនោះមានអាយុខ្ទង់៣០ឆ្នាំ មានសាច់ឈាមស្រស់ស្អាតសមជាត្រកូលអ្នកមានគួរសម បានដេកនៅលើគ្រែ ហើយត្រូវប្ដីទាញសំពត់រ៉ូបសើយឡើងទៅលើ រួចថតត្រង់ប្រដាប់ភេទយ៉ាងយូរ និងថតមុខប្រពន្ធខ្លួនឯង ជាមួយសំឡេងនិយាយទៅកាន់ប្ដីថា «ហ្នឹងហើយប្ដីល្អរបស់អូន»។
អ្នកខ្លះនិយាយថា នោះជារួបភាពរបស់ពួករោគចិត្ត ប៉ុន្តែខ្លះនិយាយថា ការថតរូបបែបនេះគ្រាន់តែជាការថតដាក់ទូរស័ព្ទទុកលេង ក៏ប៉ុន្តែពេលដែលគេយកទូរស័ព្ទទៅលក់ អាចជាគេភ្លេចលុបចោល ហើយក៏ក្លាយជាចំណីភ្នែករបស់អ្នកដទៃតែម្ដង។ ក៏ប៉ុន្តែការដែលគេយកក្មេងស្រីម្នាក់អាយុប្រមាណ ៧-៨ឆ្នាំ ទៅពាក់ពន្ធរឿងដ៏អាស្រូវនេះ វាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសីលធម៌ហើយក៏ជារំលោភសិទ្ធិកុមារផងដែរ៕


ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា
កម្មវិធីស្ត្រីនៃ អង្គការវិទ្យាស្ថានបើកទូលាយសូមការអធ្យាស្រ័យពីសំណាក់មិត្តអ្នកអាន ចំពោះពាក្យពេចន៍ដែលមាននៅក្នុងអត្ថបទសារព័ត៌មានខាងលើនេះ។ ក្នុងការផ្សព្វផ្សាយបន្តនូវអត្ថបទសារព័ត៌មាននេះ កម្មវិធីស្ត្រីមានគោលបំណងលើកបង្ហាញអំពីការប្រើប្រាស់នូវ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាក្នុងផ្លូវអវិជ្ជមាន ដូចជានៅក្នុងករណីនេះ គេបានយកទូរស័ព្ទដែលមធ្យោបាយក្នុងការទំនាក់ទំនងទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន និងជាការបង្ហាញអំពីអំពើអសីលធម៌ដែលសង្គមខ្មែរមិនអាចទទួលយកបាន។ ម៉្យាងវិញទៀត ករណីខាងលើនេះ គឺជាការបង្ហាញនូវការរំលោភសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរចំពោះកុមារីដែលមានអាយុត្រឹមតែពី៧-៨ឆ្នាំប៉ុណ្ណោះ។ កុមារគ្រប់រូបមានសិទ្ធិទទួលបាននូវព័ត៌មានសមស្រប និងព័ត៌មានទាំងឡាយណាដែលធ្វើឲ្យកុមារមានការអភិវឌ្ឍន៍ទាំងផ្នែកប្រាជ្ញា ស្មារតី និងរាងកាយ ដែលពុំមែនជាប្រភេទព័ត៌មានដែលមាតាបិតានៅក្នុងអត្ថបទនេះបានបង្ហាញ និងបង្ហាត់កូននោះទេ។
បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាបានដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ប្រទេស ប្រសិនបើយើងយកវាមកអនុវត្ត និងប្រើប្រាស់នៅក្នុងផ្លូវវិជ្ជមាន។
កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថាន សូមលើកទឹកចិត្តមិត្តអ្នកអានរបស់វិបផតថលស្ដីអំពីស្ត្រី ចំពោះការបញ្ចេញមិតយោបល់ របស់អស់លោក លោកស្រី អ្នកនាង កញ្ញា ចំពោះករណីដែលបានកើតមានខាងលើនេះ។ លោកអ្នកក៏អាចចូលរួមការពិភាក្សាបន្ថែមចំពោះបញ្ហានេះ តាមរយៈបញ្ជីសំបុត្ររួម ដែលមានអាសយដ្ឋាន៖gender@lists.open.org.kh.