ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ស្ត្រី​មេម៉ាយ ជនពិការ​ និង​យោធិន​រំសាយ​នៅ​ខេត្ត​ប៉ៃលិន

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ប៉ៃលិន៖ ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី​មេម៉ាយ ជនពិការ និង​យោធិន​កាត់​រំសាយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ប្រមាណ​២៣២​នាក់ ត្រូវ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​មុខ​វិជ្ជាជីវៈ​ជំនាញ​រយៈពេល​៤​ខែ ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ។

កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជំនាញ​នេះ​ បាន​រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​ភូមិ​អូរ​តាម​ពុក​ក្រោម សង្កាត់​ទទួល​ល្វា​ខេត្ត​ប៉ៃលិន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០០៩ ក្រោម​អធិបតី​ភាព​លោក ម៉ី មគ្គ អភិបាល​ខេត្ត​ប៉ៃលិន។

លោក ម៉ី មគ្គ អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​បញ្ជាក់​ថា ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ថ្ងៃ​នេះ​គឺ​ចង់​ឲ្យ​សិក្ខាកាម​ទាំងអស់​មាន​ចំណេះ​ជំនាញ​ផ្ទាល់​ខ្លួន ​ហើយ​អាច​យក​ចំណេះ​ដឹង​នេះ​ទៅ​ធ្វើ​ជា​រប​រកស៊ី​ចិញ្ចឹមជីវិត​ និង​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​គ្រួសារ​ផង​ដែរ។ លោក​អភិបាល​រង​បន្ត​ថា ក្រោយ​ពី​បង្កបង្កើន​ផល ហើយ​ទំនេរ​​យើង​មាន​ជំនាញ​ដែល​បាន​មក​ពី​រៀន​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អាច​យក​ទៅ​រកស៊ី​បាន។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ រតនា  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 02 Jul 2009