ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

វគ្គបណ្ដុះ​បណ្ដាល

16-09-2008 កាសែត​កម្ពុជា​ថ្មី

ភ្នំពេញ​៖ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០០៨ ​ថា​ព័ត៌មាន​ស៊ើប​អង្កេត​​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​បាន​ផ្ដល់​ការ​វិភាគ​ឯករាជ្យ​សម្រាប់​អ្នក​សារព័ត៌មាន​ បើ​ទោះ​បី​ជា​​គេ​ត្រូវ​ការ​ពេល​វេលា​ស្រាវជ្រាវ​ហើយ​ក្ដាប់​ព័ត៌មាន​ពី​ប្រភព​ជា​ច្រើន​ក្ដី។

លោក​ ខៀវ​ កាញារីទ្ធ​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដី​ពី​ការ​សរសេរ​របាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេត​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ UNESCO នៅ​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​និង​វិក្រិតការ​សារព័ត៌មាន​ថា​ ព័ត៌មាន​ស៊ើប​អង្កេត​ជា​បច្ចុប្បន្ន​ភាព​រយៈពេល​វែង​ វា​ជា​ការ​សរសេរ​ដែល​មាន​ចរិត​ស៊ី​ជម្រៅ​ជាង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ ឬ​ជា​ព័ត៌មាន​បច្ចុប្បន្ន​ភាព​រយៈពេល​ខ្លី។

សិក្ខាកាម​ចំនួន​២០​នាក់​មក​ពី​ស្ថាប័ន​សារព័ត៌មាន​រដ្ឋ​ ឯកជន​និង​ជា​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​ដែល​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០០៨។

17-04-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ជា​ការ​រួម​ចំណែក​ក្នុង​ការ​កសាង​សមត្ថភាព និង​ជំរុញ​ការ​យល់​ដឹង​ ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍​ ​ព័ត៌មាន​វិទ្យា​ដល់​ មន្ត្រី​រដ្ឋាភិបាល​ និង​បុគ្គលិក​អង្គ​ការ​ ស្ថាប័ន​នានា​ កម្មវិធី​ស្ត្រី​ នៃ​​អង្គការ