អធិបតីក្នុងពិធី (រូបថត ៖ សារ៉ាយ)ខេត្តកណ្ដាល ៖ ជារៀងរាល់ឆ្នាំ មានប្រទេសចំនួន១២០ លើពិភពលោក តែងតែប្រារព្ធទិវាបំបៅកូនដោយទឹកដោះម្ដាយ ក្នុងប្រធានបទផ្សេងៗគ្នា ក្នុងគោលបំណងលើកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្ដាយ ដែលជាការអនុវត្តន៍ដ៏ល្អបំផុតនៅក្នុងការចិញ្ចឹមកូន និងដើម្បីអនាគតកុមាររឹងមាំ និងឆ្លាតវៃ។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ នៅស្រុកកៀនស្វាយ ក៏មានរៀបចំប្រារព្ធទិវាបំបៅកូនដោយទឹកដោះម្ដាយនេះផងដែរ ដែលពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅទីតាំងនៃស្រុកប្រតិបត្តិតែម្ដង ដោយមានការចូលរួមពីលោកអភិបាលស្រុកកៀនស្វាយ តំណាងមន្ទីរសុខាភិបាលខេត្ត លោកប្រធានការិយាល័យសុខាភិបាលស្រុក និងអស់លោកលោកស្រីជាច្រើនរូបទៀត ក្នុងនោះអ្នកម្ដាយដែលបានបំបៅកូនដោយទឹកដោះផ្ទាល់។




