ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
វិបផតថល​អំពី​ស្ត្រី​មាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត ប្រជាធិបតេយ្យ ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​​។
 

សិក្ខាសាលា ស្ដីពី «លទ្ធផល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី ការ​ចូលរួម​អនុវត្តន៍​ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

លោក​ជំទាវ​វេជ្ជ​​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី ក្រសួង​កិច្ចការ​នារី
និង​ជា​ប្រធាន​គណៈអធិបតី​ក្នុង​ពិធី​បិទអង្គសិក្ខាសាលា
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​

 

លោកជំទាវ​ ស៊ី​ ដេហ្វីន​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​គណៈអធិបតី​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​

 

លោក​ស្រី​ ជីម ម៉ាណាវី នាយិកា​ប្រតិបត្តិ​ អង្គកា​រវិទ្យាស្ថាន​បើក​ទូលាយ
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​

 


លោក​ស្រី វេននី​ គូសូម៉ា ទីប្រឹក្សា ប្រចាំ​ប្រទេស នៃ​កម្មវិធី​ ប្រចាំ​តំបន់​​​អាស៊ី​អាគ្នេយ៍-ការិយាល័យ​ប្រទេស​កម្ពុជា​ នៃ​អង្គការ​យូនីហ្វេម
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ

 

លោក​ស្រី យោលែនដា ម៉ាទីនីស អ្នក​សម្របសម្រួល​ ប្រចាំ​តំបន់​អាស៊ី អង្គការ​​សន្តិភាព និង​អភិវឌ្ឍន៍ (PyD)
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ

 

​លោក ប៊ូ នឿន មន្ត្រី​កម្មវិធី​
នៃ​​​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ

 

លោក​​ មី សម្បត្តិ ប្រធាន​ផ្នែក​យេនឌ័រ​ និង​សិទ្ធិ​ស្ត្រី ​អង្គការ​​សន្តិភាព និង​អភិវឌ្ឍន៍ (PyD)
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​​
​ទិដ្ឋភាព​កិច្ច​ប្រជុំ
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ
ទិដ្ឋភាព​កិច្ច​ប្រជុំ
រួប​ភាពដោយ៖ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​​

 



 



National Radio - Seminar on National Action Plan to Prevent Violence Against Women
Radio Australia - Seminar on National Action Plan to Prevent Violence Against Women

កាលពី​ព្រឹក​ថ្ងៃ​ទី០៥ ឧសភា ឆ្នាំ​២០១០ នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ សិក្ខាសាលា ស្ដីពី «លទ្ធផល​កិច្ចប្រជុំ​ពិគ្រោះយោបល់ អំពី​ ការ​ចូលរួម​អនុវត្តន៍​ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​​ ក្រសួង​កិច្ច​ការ​នារី​ និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ព្រម​ទាំង​អង្គការ​​​​សហការ​ចំនួន​១០ ទៀត។ សិក្ខាសាលា​នេះ​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការ ក្រសួង​កិច្ចការ​​នារី នៅ​ក្នុង​ពិធី​បើក និង​ក្រោម​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផារី រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​​នា​រី ក្នុង​ពិធី​បិទ។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ បន្ទាប់​ពី​កិច្ច​ប្រជុំ​​​ពិគ្រោះ​យោបល់ លើក​​ទី១ និង​ទី​២ ស្ដីពី «ការ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​​ជាតិ​ ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»  និង​ជា​កិច្ចប្រជុំ​ដំបូង​គេ​ រវាង​ស្ថាប័ន​រដ្ឋាភិបាល​ ជាមួយ​​អង្គ​ការ​សង្គម​ស៊ីវិល ក្រោយ​ពី​ រដ្ឋាភិបាល​ ជាពិសេស ក្រសួង​កិច្ចការ​នារី​ បាន​ដាក់​ចេញ​នូវ​ ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ ស្ដី​ពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

 

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ តារា  កាល​បរិច្ឆេទ៖ ពុធ 05 May 2010