ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

សន្តិសុខ​សង្គម

09-03-2010 កាសែត​ដើម​អំពិល

បន្ទាយមានជ័យ៖ ស្រី​ស្អាត​ស្រស់​សោភា​អាយុ​២៣​ឆ្នាំ​ម្នាក់​ បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​ទៅ​​ផ្សារ​ទិញ​ឡេ​និង​ថ្នាំ​​ ដើម្បី​លាយ​សម្រាប់​​បក​ស្បែក​កែ​សម្ផស្ស​របស់​នាង​ តែ​អកុសល​នាង​បាន​​ពុល​ថ្នាំ​ក្អួត​ ចង្អោរ​ឥត​ឈប់​ ក្រោយ​មក​នាង​​ក៏​សន្លប់​អស់​ជា​ច្រើន​ថ្ងៃ​ ហើយ​បាន​ដាច់​ខ្យល់​ស្លាប់​ ក្រោយ​ពេល​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ប្រទេស​សៀម។

04-02-2010 កាសែត​កោះ​សន្តិភាព

ខេត្ដ​ពោធិ៍សាត់៖ ក្មេង​ប្រុស​ស្រី​៣​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់​ទឹក​ប្រឡាយ​ស្លាប់ ​យ៉ាង​អាណោចអាធ័ម ខណៈពេល​ឪពុក​ម្ដាយ​រវល់​ជូន​ស្ត្រី​អ្នក​ជិតខាង​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ​ទៅ ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ។ នេះ​ជា​សោកនាដកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​២​នាក់​ប្ដី​ប្រពន្ធ​ស្ទើរ​ឡប់សតិ​ ដោយសារ​តែ​ការ​បាត់បង់​កូន​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក។

22-01-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ ជនជាតិ​នីហ្សេរីយ៉ា​ ស្បែក​ខ្មៅ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​នាំ​មក​ឆែកឆេរ​លំនៅ​ឋាន​ផ្ទះ​ជួល​មួយ កន្លែង​ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃ ទី​២១ មក​រា ដើម្បី​រុករក​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​បទល្មើស​ប្រព្រឹត្ត​សកម្មភាព​ឆបោក និង​បញ្ហា​ក្លែងក្លាយ​ប្រាក់​ដុល្លារ​អាមេរិក​ធ្វើការ​ចាយវាយ​លើ​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា។

13-01-2010 កាសែត​កោះ​សន្តិភាព

ខេត្ត​កណ្ដាល៖ មន្ត្រី​ប៉ូលិស​ប៉ុស្ដិ៍​២​នាក់​បាន​រង​ការ​​ចោទ​ប្រកាន់​ថា​ បាន​ព្រួត​គ្នា​វាយ​​បុរស​ម្នាក់​​រហូត​ដល់​ស្លាប់​ចោល​ប្រពន្ធ​ និង​កូន​ស្រី​អាយុ​​២​ឆ្នាំ​ ក្នុង​ខណៈ​ពេល​ដែល​បុរស​រងគ្រោះ​កំពុង​រាំ​ធុង​បាស់​ក្នុង​ពិធី​មង្គលការ​ប្អូន​ស្រី​ជីដូន​មួយ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០​ មករា​ នៅ​ក្នុង​ភូមិ​ទឹក​នឹម​ ឃុំ​កណ្ដោក​ ស្រុក​កណ្ដាល​ស្ទឹង​ ខណៈ​កំពុង​រាំ​ស្រាប់​​តែ​ម៉ាស៊ីន​ភ្លើង​រលត់​ ហើយ​បុរស​រូប​នេះ​បាន​ស្រែក​ជេរ​អ្នក​កាន់​ម៉ាស៊ីន​ភ្លើង​ រួច​ក៏​មាន​​ការ​ប្រវាយប្រតប់​គ្នា​ជាមួយ​មន្ត្រី​ប៉ូលិស​ទាំង​២​នាក់​ដែល​ទៅ​​ចូល​រួម​ក្នុង​ពិធី​មង្គលការ​នេះ​ដែរ។

12-01-2010 កាសែត​ដើម​អំពិល



ស្បែកជើង​ ដែល​គេយក​រូប​ទង់ជាតិ​កម្ពុជា​ទៅ​ជា​ធ្វើ​សញ្ញា​ បង្ក​ការ​អាប់ឱន​ដល់​កិត្តិយស​កម្ពុជា
ភ្នំពេញ៖ មន្ត្រី​កម្ពុជា​​បាន​​ថ្លែង​ថ្កោល​ទោស​​យ៉ាង​ដាច់​អហង្ការ​ចំពោះ​​ក្រុមហ៊ុន​ស្បែក​ជើង​មួយ​ ដែល​បាន​ផលិត​ស្បែក​ជើង​ពី​ទង់ជាតិ​កម្ពុជា​ ហើយ​ដាក់​តាំង​លក់​តាម​គេហទំព័រ​ www.zazzle.com/cambodia_flag_shoes-167999868568277464។