ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ភ្លា​មឹក​ក្លាស្សេ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​


គ្រឿង​ផ្សំ​

មឹក​ស្រស់​ ៥០​ ក្រាម, ប៉េងប៉ោះ​ផ្លែ​តូចៗ​ ២៥​ ក្រាម, ខ្ទឹម​បារាំង​ ១​ ភាគ​ ៤​ ចំណិត, ដើម​ខ្ទឹម​ ១​ ដើម​ ខ្ញី​ ២​ បន្ទះ,​ ខ្ទឹម​ស​ ២​ កំពឹស, ម្ទេស​ទុំ​ ១​ ផ្លែ។

គ្រឿង​ផ្សំ​រសជាតិ

ទឹក​ត្រី​ ១​ ស្លាបព្រាកាហ្វេ, ​ទឹក​ក្រូច​ឆ្មារ​២​ ស្លាបព្រាកាហ្វេ​ និង​ម្សៅ​ស៊ុប​ខ្នរ​ ១​​ ស្លាបព្រាកាហ្វេ។

វិធី​ធ្វើ​

១.មឹក​ស្រស់​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ហាន់​ជា​ចម្រៀក​វែងៗ​ ព្រម​ទាំង​ឆូត​ជា​កង់ៗ​ទៀត​ផង។ បន្ទាប់​មក​ទៀត​ ត្រូវ​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ចេញ​ និង​ យក​ទៅ​ក្លាស្សេ​ទឹក​កក​ទុក​ប្រើ​ការ។
២.ផ្លែ​ប៉េងប៉ោះ​ហាន់​ជា​កង់ៗ, ខ្ទឹម​បារាំង​ហាន់​ជា​ចម្រៀកៗ, ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ម្ទេស​ទុំ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ទុក​ប្រើ​ការ។
៣.ត្រូវ​លាយ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ​ច្របល់​ចូល​គ្នា​ និង​ ដួស​ដាក់​ក្នុង​ចាន​ទាប​ទុក​ជា​ការ​ស្រេច៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ Sat 07 Jun 2008