ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អង្គការ​សិទ្ធិ​មនុស្ស​ : អំពើ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​គ្មាន​សញ្ញា​ធ្លាក់​ចុះ

លោក​ ប៉ិ​ វណ្ណៈ​ មន្ត្រី​ឃ្លាំ​មើល​អំពើ​រំលោភ​កម្រិត​ធ្ងន់​មក​លើ​កុមារ​កម្ពុជា​ របស់​អង្គការ​សិទ្ធ​មនុស្ស​លីកាដូ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​ ៣​ ខែ​ កក្កដា​ កន្លង​ទៅ​នេះ​ថា​ នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ ដើម​ឆ្នាំ​២០០៨​នេះ​ អំពើ​រំលោភ​លើ​កុមារ​កម្ពុជា​ដែល​អង្គការ​បាន​ធ្វើ​ការ​ឃ្លាំ​មើល​នោះ​ គឺ​កើត​មាន​ចំនួន​៨៥​ករណី​ ដោយ​នៅ​ក្នុង​នេះ​មាន​៥៤​ករណី​ គឺ​កើត​មាន​ចំនួន​៨៥​ករណី​ ដោយ​នៅ​ក្នុង​នេះ​មាន​៥៤​ករណី​ គឺ​ជា​ករណី​រំលោភ​សេពសន្ថវៈ​ ចំណែក​ឯ​កុមារ​រងគ្រោះ​វិញ​នោះ​គឺ​មាន​រហូត​ដល់​ទៅ​៥៦​នាក់។

លោក​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ​ ជន​រងគ្រោះ​មាន​ចាប់​ពី​អាយុ​៥​ឆ្នាំ​ រហូត​ដល់​ក្រោម​១៨​ឆ្នាំ​ ហើយ​ករណី​ខ្លះ​ទៀត​ជន​ល្មើស​មាន​តែ​ម្នាក់​ទេ​ តែ​ជនរងគ្រោះ​មាន​ពីរ​នាក់​ ហើយ​ករណី​ថ្មី​ៗ​នេះ​ ជន​រងគ្រោះ​ពីរ​នាក់​ ជន​ល្មើស​មាន​រហូត​ដល់​ទៅ​២០​នាក់។

លោក​បាន​បន្ត​ទៀត​ថា​ ផ្អែក​ទៅ​តាម​ទិន្នន័យ​នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ អំពើ​រំលោភ​គ្មាន​សញ្ញា​ធ្លាក់​ចុះ​ឡើយ​ ហើយ​ស្ថានភាព​វា​រឹត​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។

លោក​បាន​បញ្ជាក់​ថា​ «ជន​ល្មើស​ និង​ជន​រងគ្រោះ​កាន់​តែ​មាន​អាយុ​ក្មេង​ទៅ​ៗ​ ហើយ​ជនល្មើស​ខ្លះ​មាន​អាយុ​១៦​ឆ្នាំ។​ ជន​ល្មើស​មាន​ទាំង​ចាស់​ ទាំង​ក្មេង»៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ច័ន្ទ 07 Jul 2008