តាមការសង្កេតរបស់ខ្ញុំកន្លងមកឃើញថា ការរំលោភសេពសន្ថវៈលើកុមារកើនឡើងជាលំដាប់ ជាពិសេសនៅតាមទីជនបទ ជួនកាលឈានទៅដល់ការសម្លាប់ក៏មានដែរ តើបញ្ហានេះបណ្ដាលមកពីអ្វី?
តើលោកអ្នកមានវិធីសាស្ត្រអ្វីខ្លះ? ដើម្បីជួយកាត់បន្ថយបញ្ហានេះ ព្រោះខ្ញុំយល់ថា វាជាអំពើដ៏សាហាវអាក្រក់បំផុតចំពោះកុមារី ព្រោះអំពើនេះបានបំផ្លាញអនាគតរបស់កុមារីដែលមិនទាន់ដឹងអី?


ហេតុអ្វីបានជាទង្វើសេពសន្ថវៈកើនឡើងជាលំដាប់?
ចំពោះរឿងនេះឯងគឺខ្ញុំមិនបានបន្ទោសដល់ស្ត្រី ក៏ដូចជាកុមារីដែលបានស្លៀកពាក់ភាពស៊ិច ស៊ីនោះទេ នៅអ្វីដែលខ្ញុំត្រូវបន្ទោសនោះ គឺមកពីច្បាប់ប្រទេសកម្ពុជាយើងមិនត្រូវបានយកមក ប្រើប្រាស់ឲ្យបានពេញលេញនៅឡើយទេ។
គឺជាប់រវល់ប្រើតែអំណាចផ្តាច់ការតែប៉ុណ្ណោះ សម្រាប់ប្រទេសកម្ពុជា ដោយមានអ្នកធំ អ្នកដឹកនាំមិនបានយកទៅអនុវត្តតាមច្បាប់ ហើយបន្តាលឲ្យជនទូរទៅហ៊ានប្រព្រឹត្តរឿងទាំងនោះ ក៏ដូចជាពលិសបានបាប់រំលោភកុមារីនៅខេត្តបាត់ដំបងជាដើម ហើយមិនបានយកទៅផ្តន់ទារទោសតាមច្បាប់ទេ។
គឺរឿងទាំងនេះហើយដែលធ្វើឲ្យជនទូរទៅហ៊ានប្រព្រឹត្ត
សូមអរគុណ!
ពីខ្ញុំ លី ប៊ុនលីន
អាចមាន តើ Channim
ដើម្បីកាត់បន្ថយសកម្មភាពបែបនេះ ជំហានដំបូង គឺចាប់ផ្ដើមពី ស្ត្រីទៅមុន
- ភាពសិចស៊ី
និងក្នុងសង្គមត្រូវកាត់បន្ថយ
-ភាពយន្តអាសអាភាស
-គ្រឿងញៀន
និងត្រូវបង្កើន
-បង្កើនការងារដល់មនុស្សពេញកម្លាំង
-បង្កើនជំនឿសាសនា ផ្ដល់ថ្នត់កំនិតមានបាប បុណ្យ ក្នុងជីវិតរស់នៅ
ជូនពរសំណាងល្អ NIM (WIN)
មិនស្ថិតលើភាពសិចស៊ីទេ
សួស្ដី លោក សុខៈ
ខ្ញុំសូមអរគុណចំពោះយោបល់របស់លោកដែលបានផ្ដល់ជាគំនិតនៅក្នុងប្រធានបទនេះ។
តាមការអង្កេតរបស់ខ្ញុំកន្លងមកការរំលោភសេពសន្ថវៈលើកុមារី គឺវាមិនស្ថិតទៅលើភាពសិចស៊ីរបស់ស្ត្រីនោះទេ តែស្ថិតទៅលើមនុស្សគិតអ្វីដែលអាក្រក់ (តណ្ហា) ដោយមិនបានគិតពិចារណាច្បាស់លាស់នៅពេលសេពគ្រឿងញៀន មើលរឿងអាសអាភាស និងសេពគ្រឿងស្រវឹងពេលនោះហើយដែលបង្កបញ្ហាកើតឡើង។ បន្ទាប់ពីកើតហេតុការណ៍នេះឡើង តើយើងត្រូវដាក់ទោសជនល្មើសដោយវិធីណា អាងអីចាប់ដាក់គុក បើមិនអញ្ចឹងទេសងជំងឺចិត្តទៅជនរងគ្រោះ តែគួរអោយសោកស្ដាយបំផុតគឺបានបំផ្លាញអនាគតរបស់កុមារី។ ពេលខ្លះជនល្មើសបានប្រព្រឹត្តហើយក៏រត់គេចខ្លួនបាត់ទៀត http://women.open.org.kh/km/teacher_rape_students
វិធីសាស្ត្រ និង ភាពស៊ិចស៊ី
សួស្តីលោក សុខៈ
ខ្ញុំយល់ស្របតាមមតិរបស់លោក។
ប្រសិនបើភាពយន្តអាសអាភាស គ្រឿងញៀន និងភាពស៊ិចស៊ី ត្រូវបានកាត់បន្ថយមកត្រឹម 10 ភាគរយ ខ្ញុំគិតថាបញ្ហារំលោភសេពសន្ទវៈលើក្មេងស្រីស្ទើរតែនឹងមិនសូវកើតមានទេ។
ប្រទេសជាតិកាន់តែរីកចម្រើន អំពើរំលោភផ្លូវភេទកាន់តែកើតមានច្រើន។ តើយើងគួរធ្វើយ៉ាងណាដើម្បីទប់ទល់បញ្ហានេះ គឺថា ប្រសិនបើប្រទេសជាតិរីកចម្រើនទៅៗ អំពើរំលោភផ្លូវនឹងត្រូវកាត់បន្ថយ?
ការរំលោភសេពសន្ថវៈលើកុមារី
សូមជំរាបសួរអ្នករាល់គ្នា! លោក ចាន់ ហាន ព្រមទាំងកញ្្ា សុខាយុ នឺង ចាន់នឹម
ខ្ញុំយល់តាមការពិភាក្សារបស់លោកចាន់ ហាន ថាអ្នកប្រព្រិត្តត្រូវតែទទួលទោសតាមប្បាប់ជាពិេសសចំពោះ
កុមារីដែលគ្នាមិនទាន់ដឹងក្តី ហើយម្យ៉ាងទៀតអ្នកប្រព្រិត្តគួរតែ ចំណាយពេលចូលរៀនសូត្រដើម្បីកែរប្រែនោះអំពើដែលខ្លួនបានប្រព្រិត្ត ហើយក្រោយពិបានចេញពីការឃំឃាំងត្រូវ
ចំណាយពេលពី៩ខែទៅ១០ ខែ ដើម្បីបំរើសាធារណះ ( Community service) នៅកិច្ចអ្វីមួយដែលជាប្រយោជន៍ដល់សង្គមទូទៅ ចុះអ្នករាល់គ្នាថានេះជាការសមហេតុសំផលដែរទេ?
ពីខ្ញុំបាទ ខែមារា
អូ សូមបន្ថែមបន្តិច លោកចាន់ ហានការរំលោភកុមារី មិនចាំបាច់គ្រប់អាយុទេ ឲ្យតែរំលោភក្មេងស្រី គឹត្រូវតែពិន័យទោសទាំងអស់ បើតាមការសង្កេតមើលរបស់ខ្ញុំបាទ អ្នកដែលរំលោភក្មេងស្រី សុទ្ធសឹងតែជាអ្នកខ្វះការអប់រំ នឹងការយល់ដឹងពិសង្គម ហើយម៉្យាងទៀតវាជាជម្អឺមួយដែលពិបាកនឹងព្យាបាល !
ការផ្តន្ទាទោស និង ច្បាប់
សួស្តី លោកខែមារា
លោកសុខសប្បាយទេថ្ងៃនេះ? ខ្ញុំរីករាយណាស់ដែលបានជួបលោកម្តងទៀតលើប្រធានបទរបស់ចាន់នីម គឺ ការរំលោភសេពសន្ថវៈលើកុមារី។
លោកមានប្រសាសន៍ពិតជាត្រឹមត្រូវណាស់គឺថាមិនថាក្មេងស្រីមិនទាន់ដឹងក្តី រឺក៏ ក្មេងស្រីដែលដឹងក្តីទេ គឺច្បាប់ត្រូវតែផ្តន្ទាទោសចំពោះជនណាដែលប្រព្រឹត្តិអំពើស្មោគគ្រោកទាំងអស់នោះជាដាច់ខាត។
តែច្បាប់នៅកម្ពុជាបច្ចុប្បន្នអាចធ្វើបានដែរឬទេ? រឺធ្វើបានតែជនល្មើសដែលក្រីក្រ? តាមអត្ថបទមួយដែលមានអាសយដ្ឋាន http://women.open.org.kh/km/teacher_rape_students បានសបញ្ជាក់អោយឃើញថា គ្រូបង្រៀនដែលបានចាប់បង្ខំកូនសិស្សខ្លួនឯងរំលោភគឺត្រូវបានរួចខ្លួន តែកុមារីទាំងនោះត្រូវបានខូចទាំងកាយនិងទាំងសុខភាពផ្លួវភេទយ៉ាងធ្ងន់ធ្ងរ។ ហេតុអ្វីបានជាសមត្ថកិច្ចចាប់ខ្លួនគាត់មិនបានសោះ ធ្វើអោយគាត់រួចខ្លួនរហូតដល់សព្វថ្ងៃនេះ? សូមជួយពិភាក្សាទាំងអស់គ្នាត្រង់ចំណុចនេះ។
ទាំងនេះជាចំណុចរួមផ្សំគ្នាមួយ ដែលធ្វើអោយ ការរំលោភសេពសន្ថវៈលើកុមារី នៅក្នុងប្រទេសកម្ពុជាយើងចេះតែកើនឡើងឥតឈប់ឈរ។
ពីខ្ញុំ ចាន់ហាន
ការផ្តន្ទាទោស និង ច្បាប់
សួស្តី លោក ចាន់ ហាន
ខ្ញុំសុខនឹងទុក្ខជាធម្មតាទេ សូមអរគុណ ចុះចំណែករូបលោកវិញ ? ខ្ញុំមានការឈឺចាប់ណាស់នៅពេលណាដែលខ្ញុំបានឮថាកុមារវ័យណាម្នាក់ត្រូវរងគ្រោះដោយការចាប់រំលោភ។ចំពោះហេតុផលដែលកើតមានឡើងនោះមកពីរថពិបាលមិនអឺពើនឹងរឿងរំលោភកុមារភាព គេមិនចាត់ទុករឿងទាំងនោះថាវាសំខាន់ដល់ជីវិត្តកុមារខ្មែរម្នាក់ៗ គេរវល់តែរឿងផ្ទាល់ខ្លួនអាត្មានិយម។ខ្ញុំក៏យល់ព្រមផងដែរថាការកាត់បន្ថយនៅការ ចាប់រំលោភកុមារវ័យ ដោយកាត់បន្ថយនៅភាពសិុកសីុ(ការស្រើបស្រាល)មានការតម្រូវកំរិតដល់ការតឹងតែងដល់ការលក់ទស្សនាវដ្តីអាសអាភាស ឫក៏វីដីអូដែលនាំចូលពីប្រទេសក្រៅ នឹងបន្ថែមនៅក្រិតវិន័យ ការអប់រំ ដល់ប្រជានុរាស ហើយនឹងដល់កុមារទូទៅ អំពីការយល់ដឹងនៅអំពើទាំងនេះ ដោយបង្រឿនពួកគេឲ្យចេះរាយការណ៍ដល់អាញ្ញាធម៍ នឹងចេះប្រាប់មាត្តាបិត្តាបើមានអ្នកណាម្នាក់ធ្វើមិនគប្បីដល់ពួកគេ ។ ការព្យាបាលនៅជម្ងឺនេះពិបាកណាស់ វាជាជម្ងឺមួយដែលកំពុងតែរាតត្បាតដល់សង្គមខ្មែរដូចភ្លើងឆេះព្រៃរនាមអីចឺង !នៅបច្ចូប្បន្តនេះ ប្រទេសយើងមានការលូតលាស់ណាស់ផ្នែកអ្វីផ្សេង ៗតែចំពោះត្រង់ធ្វើសម្ថកិច្ចចំពោះការរំលោភដល់កុមារនោះ គឺឃើញថាមានការខ្វះខាតច្រើនណាស់ ព្រោះរថពិបាលមិនសូវយកចិត្តទុកដាក់។
ចំពោះពាក្យសំដីទាំងនេះតើអ្នករាល់គ្នា យល់ថាយ៉ាងណាដែរ ?បើអ្នកមានអំណាចជួយដល់កុមារកម្ពុជាតើអ្នកត្រូវជួយយ៉ាងណា ហើយដោយវិធីណា ?ហើយនៅអាណាត់ថ្មីនេះ តើអ្នកសង្ឃឹមថា ច្បាប់នឹងតឹងរឹងដល់ក្រិត្តជន ដែលប្រព្រិត្តនៅអំពើរំលោភដល់កុមារយ៉ាងណា ?
សូមទទួលការរាប់អានពីខ្ញុំបាទ ខែមារា
សិទ្ធិកុមារ និងការទទួលបាន
ការរំលោភបំពានលើកុមារត្រូវបានកើតមានឡើងជារៀងរាល់ថ្ងៃ និងស្ទើរតែកើតមាននៅតាមគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ ករណីនេះមិនមែនទើបតែកើតមាននោះទេ ប៉ុន្តែយើងមិនទាន់ឃើញមានការចាត់វិធានការណ៍ការពារ ឬទប់ស្កាត់ដ៏មានប្រសិទ្ធិភាពណាមួយពីសំណាក់រដ្ឋាភិបាលនៅឡើយទេ។ អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ កុមារគ្រប់រូបត្រូវទទួលបាននូវការការពារពីរដ្ឋជាភាគីដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ។ កុមារត្រូវទទួលបាននូវសិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម។
ចំពោះចាន់នីមវិញ តើកញ្ញាយល់ឃើញថា តើប្រជាជនកម្ពុជា រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលត្រូវធ្វើយ៉ាងណាដោយដើម្បីការពារ រារាំងកុំឲ្យបញ្ហានោះនៅតែកើតមានឡើយលើកុមារទាំងអស់នោះ?
វិធានការ និងការផ្តន្ទាទោស
សួស្តី ចាន់នីម!
ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា ប្រពន្ធ័គមនាគមន៍ វិស័យកសិកម្ម វិស័យឧស្សាហកម្ម....ជាពិសេសវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា។
ខ្ញុំសូមលើកយកការរីកចម្រើនលើ វិស័យបច្ចេកវិទ្យាទូរគមនាគមន័ព័ត៌មានវិទ្យាមកឆ្លើយតបនិងសំណួររបស់ ចាន់នីមខាងលើ គឺថា៖ យើងដឹងហើយថាការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើងគឺកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លាបំផុតនាពេលបច្ចុប្បន្ននេះ ជាងនេះទៅទៀតខ្ញុំសូមលើកយកឧបករណ៍ទំនាក់ទំនងចំនួនពីរមកពិភាក្សាដូចជា ប្រពន្ធ័អ៊ីនធឺណិត និងបច្ចេកវិទ្យាទូរសព្ទ័ដៃ៖ ឧបករណ៍ទំនាក់ទំនងទាំងពីរខាងលើគឺសុទ្ធតែមានសារះប្រយោជន៍បំផុតប្រសិនបើយើងចេះប្រើប្រាស់វាអោយបានត្រឹមត្រូវនិងគោរពតាមផ្លូវច្បាប់។ តែយុវវ័យភាគច្រើនយកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ក្នុងផ្លូវខុសទាំងស្រុងដូចជា៖ បើកមើលរឿងអាសអាភាស រឺក៏ថតវីដេអូរឿងអាសអាភាសជាដើម ទាំងនេះហើយគឺជាការប្រើប្រាស់ខុសនិងផ្លូវច្បាប់និងងាយអោយយុវវ័យយើងធ្លាក់ទៅក្នុងជ្រោះកាមទេព រហូតឈានទៅដល់ការចាប់ក្មេងស្រីរំលោភដើម្បីបំពេញកាមទណ្ណហារបស់ខ្លួន។ តាមការសង្កេតបានឆ្លុះបញ្ចាំងអោយឃើញថា គ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជាយើង គឺនៅតែមានការបញ្ចាំងខ្សែភាពយន្តរឿងអាសអាភាសខុសច្បាប់ដែលសមត្ថកិច្ចមិនទាន់បានចុះទៅបង្ក្រាបនៅឡើយទេ នេះក៏ជាមូលហេតុដ៏ធំមួយដែរ ដែលធ្វើអោយបុរសៗឈានទៅរកការចាប់ក្មេងស្រីរំលោភជាច្រើននាក់។
វិធានការតែមួយគត់ដែលអាចកាត់បន្ថយអំពើរំលោភទាំងនេះបានគឺ៖
១- ក្រុមសមត្ថកិច្ចត្រូវមានវិធានការយ៉ាងម៉ត់ចត់ និងផ្តន្ទាទោសដល់ជនណាដែលបញ្ចាំងរឿងអាសអាភាសទាំងនេះ។
២- ផ្តន្ទាទោសដល់ជនណាដែលយកឧបករណ៍ទំនាក់ទំនងទាំងនេះទៅប្រើប្រាស់ខុសនិងទិសដៅដូចជា ថតវិដេអូស៊ិច ជាដើម។
៣- ត្រូវចាប់អោយបានចំពោះជនណាដែលបានចាប់រំលោភក្មេងស្រីដែលមិនទាន់គ្រប់អាយុ និងដាក់អោយជាប់ពន្ធធានាគារអោយសមតាមផ្លូវច្បាប់ ដើម្បីជាគំរូដល់ជនដទៃទៀត។
សូមអរគុណ!
ពីខ្ញុំ ចាន់ហាន
ជនរងគ្រោះជាកុមារីនៅជនបទ
សួស្ដី ចាន់ហាន
ខ្ញុំទទួលស្គាល់ថា បច្ចុប្បន្នយើងនេះគឺជាសម័យដែលប្រើប្រព័ន្ធទូរគមនាគមន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា មានដូចជា អ៊ីនធឺណិត ទូរស័ព្ទដៃ...... ដែលជាប្រព័ន្ធបច្ចេកវិទ្យាដែលទំនើបសម្រាប់នាពេលបច្ចុប្បន្ននេះក្នុងការទទួលព័ត៌មានពីប្រភពមួយទៅប្រភពមួយទៀត។ ប៉ុន្តែជនចំនួនមួយខ្លះ យកបានប្រព្រឹត្តខុសដោយយកវាប្រើប្រាស់ខុសច្បាប់ មិនតែប៉ុណ្ណោះវាបានបង្កបញ្ហាដល់សង្គមទៀតផង។
យើងឃើញថាសព្វថ្ងៃនេះអំពើរំលោភសេពសន្ថវៈកុមារីវាច្រើនកើតឡើងនៅតាមជនបទ ប៉ុន្តែវាមិនសូវជាកើតឡើងនៅក្នុងក្រុងទេ។ ខ្ញុំបានអានកាសែតជារៀងរាល់ថ្ងៃ ដូចជាកាសែត កោះសន្តិភាព រស្មីកម្ពុជា និងកម្ពុជាថ្មី.........។ល។ ជាពិសេសខ្ញុំបានចាប់អារម្មណ៍ថា កុមារីរស់នៅជនបទជាជនរងគ្រោះក្នុងរឿងនេះ ព្រោះទំនេរពីការសិក្សាឪពុកម្ដាយបានប្រើកូនអោយទៅឃ្វាលគោល ជីកក្ដាម ចាំចំការ រកស្មៅគោ រកអុសនៅក្នុងព្រៃដែលឆ្ងាយពីផ្ទះ ពេលនោះហើយដែលធ្វើអោយជនល្មើសឆ្លៀតឱកាសបាន។
ខ្ញុំសូមអរគុណលោក ចាន់ហាន ដែលផ្ដល់ជាយោបល់ក្នុងការរកវិធានការកាត់បន្ថយអំពើរំលោភនេះ។
ពីខ្ញុំ ចាន់នីម