ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​​ការ​រើសអើង​​នារី​ភេទ​​ និង​ផ្ទេរ​ទណ្ឌិត

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​​អង្គារ​ទី​៣០​ ខែ​មិថុនា​ឆ្នាំ​២០០៩​ វេលា​ម៉ោង​៨​និង​៥​នាទី​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​សម័យ​ប្រជុំ​​រដ្ឋសភា​លើក​ទី​២​ នីតិកាល​ទី​៤​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា។ អង្គ​សភា​មាន​កូរ៉ុម​ចំនួន​៩១​រូប។

របៀប​វារៈ​មាន​:

ពិភាក្សា​និង​​អនុម័ត​សេចក្ដី​ព្រាង​​ច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​តាម​ជំរើស​​នៃ​​អនុសញ្ញា​ស្ដី​ពី​ការ​​លុបបំបាត់​ទម្រង់​នៃ​ការ​រើសអើង​​ប្រឆាំង​នឹង​នារី​ភេទ។

ពិភាក្សា​​និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​​ស្ដី​ពី​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ស្ដី​ពី​ការ​ផ្ទេរ​ទណ្ឌិត។

អង្គ​សភា​បាន​អនុម័ត​ទទួល​យក​របៀប​វារៈ​ទាំង​២​ខាង​លើ​មក​ពិភាក្សា​ដោយ​សម្លេង​៩៥/៩៥។

១- អត្ថបទ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​តាម​ជំរើស​នៃ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ មាន​២​មាត្រា​ ត្រូវ​បាន​​លោក​ជំទាវ​ ហូ​ ណូន​ ប្រធាន​គណៈកម្មការ​សុខាភិបាល​សង្គម​កិច្ច​ អតីត​យុទ្ធជន​ យុវនីតិសម្បទា​ ការងារ​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា​ជា​អ្នក​រាយការណ៍​ជូន​អង្គ​សភា។

សមាសភាព​​តំណាង​រាជរដ្ឋាភិបាល​អញ្ជើញ​មក​ការពារ​សេចក្ដី​​ព្រាង​ច្បាប់​ មាន​លោក​ជំទាវ​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ និង​សហការី។

នៅ​វេលា​ម៉ោង​១០​ និង​៤១​នាទី​ សម្លេង​​អនុម័ត​លើ​​មាត្រា​១​ មាន​៩៤​លើ​៩៦​ នៅ​វេលា​ម៉ោង​​១០​និង​៤៣​នាទី​ សម្លេង​អនុម័ត​លើ​មាត្រា​២​ មាន​៩៤​លើ​៩៦​ នៅ​វេលា​ម៉ោង​១០​និង​៤៤​នាទី​ សម្លេង​អនុម័ត​លើ​ខ្លឹមសារ​រួម​ មាន​៩៣​លើ​៩៦។

២- ការ​ពិភាក្សា​​​និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ស្ដី​ពី​ការ​​ផ្ទេរ​ទណ្ឌិត។

អត្ថបទ​​សេចក្ដី​ព្រាង​ច្បាប់​នេះ​ មាន​២​មាត្រា​ ត្រូវ​បាន​​លោក​ អ៊ុន​ នីង​ ប្រធាន​​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ អង្កេត​ បោស​សំអាត​ និង​មុខងារ​​សាធារណៈ​ នៃ​រដ្ឋសភា​ជា​អ្នក​រាយការណ៍​ជូន​អង្គ​សភា។ លោក​ នុត សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​រាជរដ្ឋាភិបាល​ និង​សហការី​ ជា​អ្នក​ការពារ​សេចក្ដី​ព្រាង​ច្បាប់។

នៅ​វេលា​ម៉ោង​១២​និង​៤៨​នាទី​ សម្លេង​អនុម័ត​លើ​មាត្រា​១​ មាន​៩៣​លើ​៩៣។ នៅ​​វេលា​ម៉ោង​១២​និង​៥០​នាទី​ សម្លេង​អនុម័ត​លើ​មាត្រា​២​​ មាន​៩២​លើ​៩៣។ នៅ​​វេលា​ម៉ោង​១២​និង​៥១​នាទី​ សម្លេង​អនុម័ត​លើ​ខ្លឹមសារ​រួម​ មាន​៩២​លើ​៩៣​​ អង្គ​សភា​បាន​ផ្អាក​ការងារ​ប្រជុំ​នៅ​វេលា​ម៉ោង​១២​និង​៥៤​នាទី​នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 02 Jul 2009