ភ្នំពេញ៖ ប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជ និងមេការសំណង់ប្រាសាទក្នុងវត្តម្នាក់ទៀត បានត្រូវសមត្ថកិច្ចប៉េអឹមលើផ្ទៃប្រទេសបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរពីបញ្ហារំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើអនាចារលើស្ត្រីរាប់រយនាក់តាមរូបភាពធ្វើអ្នកស្រោចទឹកនិងប្រមូលស្រីកំព្រាៗមកចិញ្ចឹមនៅក្នុងវត្ត។
ប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជឈ្មោះ រស់ សារិន ហៅ រស់ សាវី ភេទប្រុសអាយុ៥៦ឆ្នាំ និងមេការម្នាក់ទៀតឈ្មោះ ហង់ សាមឿន ភេទប្រុសអាយុ៤៣ឆ្នាំ។ បុរសទាំង២នាក់នេះបានត្រូវសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌប៉េអឹមលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៩ នៅស្រុកពញាឮ ខេត្តកណ្ដាល ដោយយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ ប៉េអឹមបានបញ្ជូនបុរសទាំង២នាក់នេះមកសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមច្បាប់។ រហូតមកទល់រសៀលថ្ងៃដដែលនេះតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយ។
លទ្ធផលនៃការសាកសួរនេះពុំមានប្រភពណាមួយបញ្ជាក់ឲ្យដឹងជាផ្លូវការនោះទេ គ្រាន់តែបង្ហើបឲ្យដឹងជាផ្លូវការនោះទេ គ្រាន់តែបង្ហើបឲ្យដឹងថា ឈ្មោះ រស់ សារិន ជាប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជដែលមានទីតាំងនៅភូមិពង្រ ឃុំពញាពន់ ស្រុកពញាឮ ខេត្តកណ្ដាល។ តាមឋានៈនេះឈ្មោះ រស់ សារិន បានពង្រីកឥទ្ធិពលរបស់ខ្លួនដើម្បីគ្របដណ្ដប់លើចៅអធិការ និងព្រះសង្ឃមួយចំនួនដែលគង់នៅវត្តនេះរហូតដល់សង់អាស្រមមួយនៅក្នុងដីវត្តផ្នែកខាងក្រោយដើម្បីរៀបចំជាកន្លែងធ្វើស្នេហ៍ស្រោចទឹក និងប្រមូលយកស្រីៗកំព្រាមកចិញ្ចឹមពេញអាស្រមនេះ។
ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកទល់ពេលនេះ ឈ្មោះ រស់ សារិន បានប្រព្រឹត្តសកម្មភាពខុសច្បាប់មួយចំនួនទៅលើស្រីៗមករកធ្វើស្នេហ៍ឬស្រោចទឹក និងទៅលើស្រីៗកំព្រាទាំងនោះ។ ប៉ុន្តែអំពើខុសច្បាប់នេះពុំបានបែកធ្លាយទៅក្រៅទេ ព្រោះឈ្មោះ រស់ សារិន បានឲ្យស្រីៗទាំងនោះស្បថចំពោះមុខព្រះថា មិនយករឿងនេះទៅនិយាយឲ្យអ្នកដទៃដឹងទេ។
លុះមកដល់ឆ្នាំ២០០៩ មានស្ត្រីរងគ្រោះម្នាក់បានចេញមុខមកផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច។ ដូច្នេះហើយក្រោយការស្រាវជ្រាវរកឃើញថាឈ្មោះ រស់ សារិន មានជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើអនាចារលើស្រីៗទាំងនោះតាមរូបភាពដាក់ថ្នាំសម្រើបក្នុងកែវទឹក រួចចាក់វីដេអូអាសអាភាសឲ្យមើលជាដើម។
យោងតាមការស្រាវជ្រាវនេះសមត្ថកិច្ចបានធ្វើរបាយការណ៍បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំដីកាបញ្ជាឲ្យចូលខ្លួនចុះទៅឃាត់ឈ្មោះ រស់ សារិន យកមកធ្វើការសាកសួរតាមច្បាប់។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៩ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ រស់ សារិន និងឈ្មោះ ហង់ សាមឿន ខណៈពេលដែលបុរសទាំង២នាក់នេះជិះឡានចេញពីវត្ត។
នៅរសៀលថ្ងៃដដែល តុលាការបានដឹកនាំកម្លាំងចម្រុះចុះឆែកឆេរអាស្រមរបស់ឈ្មោះរស់ សារិន។ ក្នុងការឆែកឆេរនេះ សមត្ថកិច្ចរកឃើញលិង្គសិប្បនិម្មិត ឌីសអាសអាភាសមួយចំនួន និងថ្នាំមួយចំនួនដែលសង្ស័យថាជាថ្នាំសម្រើប៕






ការធ្លាក់ចុះនៃសាសនា
ជម្រាបសួរ លោក និងលោកស្រី បងនិង ប្អូន ជាទីរាប់អាន!
នៅពេលខ្ញុំបានអានអត្ថបទខាងលើ ខ្ញុំមានការភ្ញាក់ផ្អើល ជាក្រៃលែងចំពោះទង្វើលដ៏ថោកទាបដែលមិនអាចអត់អោនអោយបាន។វត្តអារាមគនជាកន្លែងដែលពលរដ្ឋខ្មែរទូទាំងប្រទេសទុកជាកន្លែងគោរពបូជា។តែផ្ទុយទៅវិញតែងតែមានមនុស្ស ត្មិល ថោកទាប និងគ្មានសាសនា យកជាកន្លែងសម្រាប់ រកផលប្រយោជន៍ និងប្រព្រឹត្តអំពើអមនុស្សធម៌ទៅវិញ ជាពិសេសទៅទៀតនោះ បង្កើតជាកន្លែងប្រមូលផ្ដុំនារីៗដែលគ្មានទីពឹងមកចិញ្ចឹមសម្រាប់បំពេញតណ្ហាទៅវិញ។ នាងខ្ញុំមានការចម្លែកក្នុងចិត្តថា ហេតុអ្វីបានជាទង្វើបែបនេះបានកើតឡើងតាំងពីឆ្នាំ ១៩៩៤ ហើយអាចបន្តរហូតដល់សព្វថ្ងៃបានទៅកើត? ចុះខាងមន្ទីរធម្មការ និងសាសនាមិនចម្លែកទេរឺ? មានការប្រមូលផ្តុំនារីរស់នៅក្នុងវត្តបានរហូតដល់ ១៥ឆ្នាំ ហើយមាននារីរងគ្រោះរាប់រយអ្នកនោះ?
សូមអភ័យទោសរាល់កំហុសគ្រប់បែបយ៉ាង។
ពីខ្ញុំ កល្យាណ