ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

10-03-2010 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

នៅ​​ថ្ងៃ​ទី ១០ មីនា ​នេះ សមាជិក​រដ្ឋ​សភា​ជាតិ​ចំនួន ១០៦ រូប បាន​ចាប់​ផ្ដើម​ពិភាក្សា​លើ​ខ្លឹមសារ​រួម​នៃ​សេចក្ដី​ព្រាង «ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើពុករលួយ» ដែល​មាន ៥៧ មាត្រា​ក្នុង​ចំណោម ៩ ជំពូក ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​រង់ចាំ​ជា​យូរ​មក​ហើយ។

10-03-2010 Phnom Penh Post

ខណៈ​ដែល​ក្រុម​តំណាង​រាស្ត្រ​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​គេ​ទន្ទឹង​រង់ចាំ​នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​បក្ស​ប

10-03-2010 កាសែត​ដើម​អំពិល

ភ្នំពេញ៖ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា វ៉ាក់សាំង A/H1N1 នឹង​ធ្វើ​ការ​ចាក់​ជូន​ដល់​បុគ្គលិក​សុខាភិបាល ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១០។

09-03-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ អង្គការ​ម៉ារីស្ដូប​អន្តរជាតិ​កម្ពុជា​សហការ​ជា​មួយ​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ចល័ត Beeline នៅ​ថ្ងៃ​ទី​៨ មីនា ខាង​មុខ​នេះ​នឹង​បង្កើត​សេវា​ថ្មី​មួយ គឺ​បណ្ដាញ​ទូរស័ព្ទ​ប្រឹក្សា​អំពី​ជម្រើស​នៅ​ពេល​មាន​ផ្ទៃពោះ។

09-03-2010 Phnom Penh Post

យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ហុងកុង នៅ​ខែ​មករា ឆ្នាំ​២០១០​ បាន​ធ្លាក់​ចុះ​១៦​ភាគ​រយ បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ​២០០៩។

ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង (HKTDC) កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ហុងកុង គឺ ៣៦​លាន​ដុល្លារ​នៅ​ខែ​មករា ឆ្នាំ​២០១០ គឺ​ធ្លាក់​ចុះ​១៦​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០០៩ គឺ​មាន ៤៣​លាន​ដុល្លារ។

09-03-2010 កាសែត​កោះ​សន្តិភាព

ខេត្ត​ព្រះសីហនុ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា​កន្លង​ទៅ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទឹងហាវ មាន​រៀបចំ​ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​នារី​៨​មីនា ក្រោម​អធិបតីភាព​លោក ​ជ័យ វិសុន ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្ទឹងហាវ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ បាន សារុំ អភិបាល​ស្រុក​ស្ទឹងហាវ អ្នក​ស្រី​អភិបាល​រង​ស្រុក មេ​បញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ លោក​មេឃុំ​ទាំង​៣​ឃុំ ​នៅ​ស្រុក​ស្ទឹងហាវ ក្រុម​ប្រឹក្សា​ឃុំ និង​នារីៗ​ជា​ច្រើន​នាក់​ទៀត។

09-03-2010 Phnom Penh Post

យោង​តាម​មន្ត្រី​ NiDa បច្ចេកវិទ្យា​ព័ត៌មាន ជា​ឧបករណ៍​ដែល​មាន​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំងអស់។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា (ICT) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ នេះ​ជា​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (NiDA) កាល​ពី​ថ្ងៃ​ច័ន្ទ។

09-03-2010 Phnom Penh Post

  • នេះ​គឺ​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​៩៩ ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១០

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ បាន​ថ្លែង​ក្នុង​របាយការណ៍​មួយ​នៅ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​៩៩​ថា ការ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី និង​ក្មេង​ស្រី ទំនង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជន​រងគ្រោះ​ប្រឈម​នឹង​ការ​ប្រមាថ​នឹង​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​ដ៏​តិចតួច។

09-03-2010 កាសែត​ដើម​អំពិល

បន្ទាយមានជ័យ៖ ស្រី​ស្អាត​ស្រស់​សោភា​អាយុ​២៣​ឆ្នាំ​ម្នាក់​ បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​ទៅ​​ផ្សារ​ទិញ​ឡេ​និង​ថ្នាំ​​ ដើម្បី​លាយ​សម្រាប់​​បក​ស្បែក​កែ​សម្ផស្ស​របស់​នាង​ តែ​អកុសល​នាង​បាន​​ពុល​ថ្នាំ​ក្អួត​ ចង្អោរ​ឥត​ឈប់​ ក្រោយ​មក​នាង​​ក៏​សន្លប់​អស់​ជា​ច្រើន​ថ្ងៃ​ ហើយ​បាន​ដាច់​ខ្យល់​ស្លាប់​ ក្រោយ​ពេល​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ប្រទេស​សៀម។

07-03-2010 ទស្សនាវដ្តី​ប្រជា​ប្រិយ

១- ខាត់ណា

គេ​និយម​យក​ខាត់ណា​ទៅ​ធ្វើ​អាហារ​ទាំង​ស្លឹក និង​ដើម។ វា​មិន​គ្រាន់​តែ​មាន​រសជាតិ​ស្រួយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​អាហារ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ជា​ច្រើន​ដូច​ជា សារធាតុ​បេតាខារ៉ូទីន ដែល​មាន​មុខងារ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក ជំនួយ​ភ្នែក និង​បង្អង់​ភាព​ចាស់។ វា​ក៏​មាន​វីតាមីន C ជួយ​ពង្រឹង​ជាលិកា​ឲ្យ​មាន​សំណើម​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ។ ក្រៅ​ពី​នេះ វា​ថែម​ទាំង​មាន​កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ជំនួយ​ធ្មេញ។