ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ទស្សនៈ​មួយ​ចំនួន​ចំពោះ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨ មិនា

បាន​ដាក់​ស្នើ​ដោយ លក្ខិណា នៅ ច័ន្ទ, 03/03/2008 - 13:43

តាម​ការ​សង្កេត​របស់​នាង​ខ្ញុំ ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​មាន​ទស្សនៈ​មួយ​ចំនួន​យល់​ថា"នារី​មាន​សិទ្ធិ​ស្មើ​នឹង​បុរស​តែ​មួយ​ថ្ងៃ​គត់​ គឺ​ថ្ងៃ​៨ មិនា" ចុះ​ចំណែក​អ្នក​វិញ​ តើ​យល់​យ៉ាង​ណា​ចំពោះ​ទស្សនៈ​នេះ?

ខ្ញុំ​យល់

       
បាន​ដាក់​ស្នើ​ដោយ ចាក់គី នៅ អង្គារ, 03/04/2008 - 08:46

ខ្ញុំ​យល់ស្រប​ដែល​ថា​មាន​មតិ​មួយ​ចំនួន មិន​បាន​គិត​ថា​ថ្ងៃ ៨ មិនា ជា​ថ្ងៃ​ដែល​រំឭក​អំពី​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស និង នារី​ឡើយ តែ​ជា​ថ្ងៃ​ដែល​នារី​មាន​សិទ្ធិ​ស្មើ​គ្នា តែ​មួយ​ថ្ងៃ​នេះ​ទៅ​វិញ។ មាន​មតិ​ខ្លះ​ថែម​ទាំង​គិត​ថា នារី​មាន​សិទ្ធិ​លើស​លប់​ទៀត​ផង​នៅ​ថ្ងៃ​នោះ ឧ. ដូច​ជា​នៅ​ថ្ងៃ ៨ មិនា... នារីៗ តែង​មិន​ចង់​ទៅ​ផ្សា​ទិញ​ម្ហូប ដាំ​បាយ... ។ល។ ដូច​សព្វ​ដង​ឡើយ...។ សរុប​សេចក្ដី​មក​ទស្សនៈ​ខាង​លើ​នេះ​មិន​ត្រឹមត្រូវ​ទេ។

សួស្តី ចាក់គី​

       
បាន​ដាក់​ស្នើ​ដោយ ហ៊ី ចាន់ហាន នៅ ពុធ, 03/12/2008 - 10:22

សួស្តី ចាក់គី
អរគុណចំពោះមតិដ៏ល្ឥខាងលើ ខ្ញុំយល់ស្រប ព្រោះថាប្រជាជនខ្មែរភាគច្រើន
(ជាស្ត្រី) ស្ទើរតែ៧០% ហើយ ដែលយល់ថាខ្លួនមានសិទ្ធិតែមួយថ្ងៃគត់គឺថ្ងៃ ៨មិនានេះឯង។
ដូចដែល ចាក់គី មានប្រសាសន៍​អញ្ជឹងគឺថា នារីៗតែងតែលែងចង់ទៅផ្សា បោកសំលៀកបំពាក់ ដាំបាយ.....ព្រោះគេចង់អោយបុរសធ្វើវិញម្តង។
អ្វីដែលខ្ញុំ និង ចាក់គីចង់បង្ហាញនោះគឺ ថ្ងៃ​ ៨មិនាជាថ្ងៃមួយ​រំឭក​អំពីសិទ្ធិស្មើគ្នារវាងបុរស និង នារី។
ដូច្នេះចុងក្រោយនេះ ខ្ញុំសូមអោយថ្ងៃ ៨មិនាមានជារៀងរហូតតទៅ ដើម្បីរំលឹកដល់នារីគ្រប់
រូបអោយបានជ្រាបថា នារី​ក៏មានសិទ្ធិធ្វើអ្វីៗដូចបុរសដែរ(ឧទាហរណ៍ មេឃុំសង្កាត់ ឈរឈ្មោះបោះឆ្នោត .....)៕