តើនាងធ្វើដូចម្ដេច បន្ទាប់ពីដឹងថា ម្ដាយ ឬឳពុក ឬក្រុមគ្រួសារ ឬមិត្តភ័ក្ករបស់នាង យកនាងទៅលក់ ឲ្យបំរើភ្លូវភេទខណៈនាងមានអាយុបានត្រឹមតែ ១៤ ឆ្នាំប៉ុណ្ណោះ ? សូមជួយរកវិធីជួយផ្ដល់គំនិតដល់នាងផង ហើយធ្វើយ៉ាងណាឲ្យគំនិតដ៏ល្អទាំងអស់នោះបានដល់ ក្មេងស្រីដែលមានអាយុ ចាប់ពី ១៣ ឆ្នាំឡើងទៅបានជ្រោតជ្រាបនិងយល់ច្បាស់ ពីសិទ្ធផ្ទាល់របស់នាង ។


ការអប់រំនិងច្បាប់
ជាដំបូងខ្ញុំសូមចូលរួមសោកស្តាយចំពោះរឿងរ៉ាវរបស់ក្មេងស្ត្រីទាំងនោះ ។
វិធីនិងគំនិតអាចមានជាច្រើន តែវាក៏អាស្រយ័ទៅតាមការអនុវត្តផងដែរ ។ តាមខ្ញុំដឹងយើងអាចប្រើប្រាស់អនុសញ្ញាការពារសិទ្ធិរបស់កុមារ ដើម្បីការពារក្មេងស្ត្រីនោះតាមផ្លូវច្បាប់ ។ អង្គការទស្សនៈពិភពលោកកម្ពុជា World Vision ផ្តោតសំខាន់ទៅលើកុមារ ដូច្នេះសូមទំនាក់ទំនងអង្គការនោះ ។
ក្នុងការជួយសង្គ្រោះក្មេងស្ត្រីពីកន្លែងសេវាកម្មផ្លូវភេទទាំងនោះ សូមទំនាក់ទំនងអង្គការអាហ្វេស៊ីប ដែលមានបទពិសោធន៍យូរឆ្នាំ និងជួយសង្គ្រោះក្មេងស្ត្រីបានជាច្រើន ។
ការយល់ដឹងអំពីសិទ្ធិគឺត្រូវទទួលនូវការអប់រំត្រឹមត្រូវ ក្រសួងអប់រំគួរបញ្ចូលការអប់រំអំពីសិទ្ធិជាមូលដ្ឋានមួយចំនួនដល់ប្អូនៗសិស្សានុសិស្សឲ្យបានដឹង ដើម្បីឲ្យពួកគេយល់ថាក្នុងការរស់នៅក្នុងសង្គមមួយ ប្រជាពលរដ្ឋគ្រប់រូបទោះអាយុប៉ុន្មានក្តី គឺត្រូវទទួលបាននូវការការពារតាមផ្លូវច្បាប់។
សំរាប់ម្តាយឪពុក ដែលមិនបានទទួលការអប់រំគ្រប់គ្រាន់ ត្រូវតែទទួលបាននូវការអប់រំអំពីសិទ្ធិទូទៅ និងសិទ្ធិរបស់កុមារ ។ ពីព្រោះកូនរបស់គាត់មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គាត់ ដែលបង្កើតដោយគាត់ សម្រាប់យកទៅលក់ដូរ ឬក៍ទៅជាអ្វីក៍ដោយ ឲ្យតែបានលុយឲ្យគាត់នោះទេ ។ ម្តាយឪពុក ដែលយកកូនទៅលក់ឲ្យសេវាកម្មផ្លូវភេទ មិនមានភាពទទួលខុសត្រូវបន្តិចណាសោះ ចំពោះការដែលបង្កើតកូននោះមក មិនផ្តល់ការធំធាត់និងភាពកក់ក្តៅ និងមិនស័ក្តិសមមានឈ្មោះថាជាម្តាយឪពុកឡើយ ។
ភាពក្រីក្រគួរតែមិនជាមូលហេតុ ដែលម្តាយឪពុកប្រើជាលេស ដើម្បីគេចចេញពីសតិសម្បជញ្ញរបស់គាត់ ភាពមិនស្រឡាញ់ ភាពមិនយកចិត្តទុកដាក់ ភាពមិនស្វែងយល់អំពីអារម្មណ៍របស់កូន ដោយយកកូនដែលមិនទាំងគ្រប់អាយុទាំងនោះ ទៅលក់និងទៅបំរើសេវាកម្មផ្លូវភេទ ហើយទៅបើកលុយជាប្រចាំពីសំណាក់មេយ៉ែមទាំងនោះទេ ។
យ៉ាងណាមិញរាជរដ្ឋាភិបាល ក៍ត្រូវតែទទួលខុសត្រូវមួយចំនែក លើបញ្ហាទាំងនេះ ដោយរិតបន្តឺងការអនុវត្តច្បាប់ លើកស្ទួយជីវភាពរស់នៅ អប់រំប្រជាជនអំពីផែនការគ្រួសារ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង ក្នុងគោលការណ៍យុត្តិធម៌សង្គម ៕
វិប្បដិសារីអស់មួយជីវិត និង ការចុះទៅអប់រំដល់មូលដ្ឋានដោយផ្ទាល់
ជាបឋមខ្ញុំសូមជំរាបសួរដល់មិត្តអ្នកអាន និង សមាជិកនៅក្នុងវេទិកាទាំងអស់!
សូមមិត្តអ្នកអានទាំងអស់គ្នាកុំយកតំរាបតាមទង្វើនេះអោយសោះ :(។
ក្រោយពេលដឹងថា ម្តាយ ឪពុក រឺមិត្តភ័ក្ររបស់នាងយកនាងទៅលក់ នាងនឹងយំ ហើយយំទៀត
រហូតដល់នាងមានអារម្មណ៍ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ជាពិសេសនាងនឹងមាន
វិប្បដិសារីអស់មួយជីវិត។
ដូចនេះដើម្បីកុំអោយមានទង្វើដ៏គួរអោយស្ឥប់ខ្ពើមនេះមាននៅក្នុងសង្គមខ្មែរ ក៏ដូចជា
នៅតាមបណ្តាប្រទេសផ្សេងទៀត ខ្ញុំបាទសូមសំណូមពរអោយអង្គការដែលពាក់ព័ន្ធ
ទាំងអស់ជួយចុះទៅអប់រំដោយផ្ទាល់ដល់ ឪពុកម្តាយ កុមារា កុមារី ទាំងអស់ដែលរស់នៅ
តាមជនបទ រឺតាមបណ្តាខេត្ត អោយបានដឹងអំពីផលប៉ះពាល់ ដែលបណ្តាមកពីការរកស៊ីជួញដូរមនុស្ស ការរកស៊ីផ្លូវភេទ...។ល៕