ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ប្រវត្តិ​របស់​យុទ្ធនាការ​ តំរូវ​ការ​​បច្ចេក​វិទ្យា​ ២៥​ វិច្ឆិកា ដល់​ ១០​ធ្នូ​

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​


១/​ ការ​កកើត​នៃ​យុទ្ធនាការ​​​

យុទ្ធនាការនេះ​​ គឺ​ជា​ការងារ​មួយដែល​បន្ត​ប្រតិបត្តិ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ ​របស់​​កម្មវិធី​គាំទ្រ​បណ្តាញ​ស្ត្រី​​ នៃ​អង្គការ​ Association for Progressive Communications ក្នុង​ការ​ព្យាយាម​ដើម្បី​តភ្ជាប់​រវាង​ ការ​តស៊ូ​មតិ​ ទៅលើ​សិទ្ធិស្ត្រី​​ និង​សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ ។

ការ​ប្រឆាំង​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី​​ គឺ​ជា​ប្រធាន​បទប្រកប​ដោយ​លក្ខណៈ​​ជា​ប្រព័ន្ធ​មួយ​ ដែល​យើង​កំពុង​ប្រឈម​នា​ទូទាំង​ពិភពលោក​ ក្នុង​លក្ខណៈ​ផ្សេង​ៗ​គ្នា​ ។

នា​ឆ្នាំ​២០០៥​ ​កម្មវិធី​គាំទ្រ​បណ្ដាញ​ស្ត្រី​​​ (WNSP) បាន​ផលិត​នូវ​ឯកសារ​មួយ​ ដែល​លើក​ឡើង​និង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ ទំនាក់​ទំនង​ទៅវិញ​ទៅមក ​រវាង​ការ​ប្រឆាំង​អំពើ​ហិង្សា​​ទៅ​លើស្ត្រី​ និង​បច្ចេក​វិទ្យា គមនាគមន៍​ ព័ត៌មាន​វិទ្យា​ ។​ វគ្គ​ចុង​ក្រោយ​នៃ​ឯកសារ​មួយ​នេះ​ គឺ​ជា​ការ​ចាប់​កំណើត​ឡើងនៃ​ «តំរូវ​ការ​​បច្ចេក​វិទ្យា​»​ ដែល​អាច​យក​ទៅ​កែ​សម្រួល​និង​ធ្វើ​អោយ​សមស្រប​ ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​​​ ជា​​មធ្យោបាយ​ផ្សេងៗ​​ សំរាប់​កិច្ចការងារ​ដែល​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​ស្រ្តី​ និង​ការ​តស៊ូ​មតិ ​នានា​របស់​សកម្មជន​ស្ត្រី​ ។

២​/ តើ​យុទ្ធនាការ​នេះ​​ចាប់ផ្តើម​នៅ​ពេល​ណា​ ?​

​​យុទ្ធនាការ​នេះ​ចាប់​ផ្តើម​នា​ឆ្នាំ​២០០៦​ តាម​រយៈ​​កំលាំង​សកម្ម​ និង​ការ​ចូលរួម​សហការ ពី​សំណាក់​អង្គការ​នានា​ នៅ​ជុំវិញ​ពិភពលោក​ ដូចជា​ CREA និង​ Tarshi នៅ​ឥណ្ឌា​ G2G និង​ Mediataticaនៅ​ប្រេស៊ីល​ KOMAS នៅ​ម៉ាឡេស៊ី​ Silence Speaks នៅ​សហរដ្ឋ​អាមេរិក​ Women's Net នៅ​អាហ្វ្រិក​ខាង​ត្បូង​ និង​ AWID និង​ IWTC ​ជា​អង្គការ​អន្តរជាតិ​ ។​ អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ជាច្រើន​ ក៏​បាន​ចូលរួម​រៀបចំ​យុទ្ធនាការ​នេះ​ ដោយ​ផ្តល់​នូវ​មតិយោបល់ គំនិត​ ផ្ញើខ្លឹមសារអំពី​សកម្មភាព​ផ្សេងៗ​ ដែល​ពួកគាត់​បាន​ចូលរួម​ ក្នុង​យុទ្ធនាការ ។​ ​កម្មវិធី​គាំទ្រ​បណ្តាញ​ស្ត្រី​ (WNSP)​ ផ្តួចផ្តើម​យុទ្ធនាការ​នេះ​ ដោយ​កសាង​និង​ផ្តល់​អោយ​នូវ​ឧបករណ៍​និងប្រព័ន្ធ​ សំរាប់​សកម្មភាព​ផ្សេងៗ​ ទាញ​យក​នូវ​ខ្លឹមសារ​ពី​អ្នក​ចូលរួម​យុទ្ធនាការ​ និង​រៀបចំ​ខ្លឹមសារ​ទាំងនោះ​ ផ្សព្វផ្សាយ​ទៅលើ​តំបន់​បណ្តាញ​ របស់​យុទ្ធនាការ​ ។

៣​/ គោល​បំណង​របស់​យុទ្ធនាការ​​​

​បង្កើតនូវ​ទី​កន្លែង​ជា​លក្ខណៈ​អេឡិចត្រូនិក​ ដែល​ការពារ​នូវ​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប​ ក្នុង​ការ​ផ្លាស់​ទីដោយ​សេរី​ ដែល​ផុត​ពី​ការ​បៀត​បៀន​ ឬ​ការ​គំរាម​ទៅ​លើ​សុវត្ថិភាព​ (បំពង​បន្ត​ នូវ​យុទ្ធនាការ​ «យក​ពេល​យប់​មកវិញ​»​ ) ។​
ការ​ដឹង​អំពី​សិទ្ធិ​នានា​របស់​យើង​ ដើម្បី​កែច្នៃ​ កំណត់​ ចូលរួម ប្រើប្រាស់​និង​ចែក​រំលែក​ចំណេះដឹង​ ព័ត៌មាន​ និង​បច្ចេក​វិទ្យា​ព័ត៌មាន​ ។​
លើក​ឡើង​និង​ដោះស្រាយ​ នូវ​ចំណុច​ប្រសព្វ​រវាង​​ សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​សិទ្ធិ​មនុស្ស​របស់​ស្រ្តី​ ជា​ពិសេសការ​ប្រឆាំង​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី​ ។​
ទទួល​ស្គាល់​នូវ​ការ​ចូលរួម​ជា​ប្រវត្តិសាស្ត្រ និង​ដ៏​មាន​សារៈ​សំខាន់​ និងការ​​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ បច្ចេកវិទ្យា​ ពី​សំណាក់​ស្ត្រី​ ។​​​​

៤​/ ក្រុម​គោល​ដៅ​របស់​យុទ្ធនាការ​

យុទ្ធនាការនេះ សំដៅ​ទៅ​កាន់​ សហគមន៍​ អ្នក​ប្រើប្រាស់​ និង​ អ្នក​អភិវឌ្ឍន៍​ បច្ចេកវិទ្យាព័ត៌មាន​ ជា​ពិសេស​ ស្ត្រី​ អ្នក​តស៊ូ​មតិ​ដែល​ធ្វើការ​ពាក់​ព័ន្ធ​​ការ​ប្រឆាំង​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី​​​ អ្នក​ផលិត​ខ្លឹមសារ​ អ្នក​ផ្តល់​ព័ត៌មាន​ និង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន ។​​

យើង​ខ្ញុំក៏​អំពាវនាវ​ផង​ដែរ​ ទៅកាន់​អ្នក​រាល់​គ្នា​ ដែល​ប្រើប្រាស់​ បច្ចេកវិទ្យា​ព័ត៌មាន​ (​ដែល​មិន​ចាំបាច់​តែ​ជា​អ៊ិនធឺណិត​ ឬ​បច្ចេកវិទ្យា​កំរិត​ទំនើប​)​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ តាម​រយៈ​ការ​​ទំនាក់​ទំនង​ និង​ការ​បង្កើត​ខ្លឹមសារ ដើម្បី​ចូលរួម​ការ​ប្រឆាំង​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី​​​​​ ក្នុង​រយៈ​ពេល​ ១៦​ ថ្ងៃ​ ។

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ពុធ 28 Nov 2007