ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ស្វែង​យល់​អំពី​ RSS

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

RSS មក​ពី​ពាក្យ​ថា Really Simple Syndication ឬ Rich Site Summary ឬ​ក៏ RDF Site Summary ។ វា​គឺ​ជា​វិធីសាស្ត្រ​មួយ ដែល​គេ​ប្រើ​សម្រាប់​បោះពុម្ពផ្សាយ និង​ប្រមូល​នូវ​មាតិកា​ដែល​គេ​ឧស្សាហ​បញ្ចូល​ខ្លឹមសារ​ជា​ញឹកញាប់។ មាតិកា​ទាំងនោះ​អាច​មាន​ដូចជា៖​ ធាតុ​កំណត់ហេតុ​បណ្ដាញ ឬ​ព័ត៌មាន​ផ្សេងៗ (ឧ. ព័ត៌មាន​នៅ BBC, CNN ឬសូម្បី​តែ​ព័ត៌មាន ​នៅ​ក្នុង​វិប​ផតថល​ស្ត្រី​ក៏​ដោយ) ។ ដោយ​ប្រើ RSS យើង​អាច​ដឹង​និង​ទទួល​បាន​ ​នូវ​រាល់​មាតិកា​នៅ​ក្នុង​តំបន់បណ្ដាញ (Website) ណា​មួយ​ដែល​យើង​ចូលចិត្ត ដោយ​យើង​មិន​ចាំបាច់​ចូល​ទៅ​បើក​តំបន់បណ្ដាញ​នោះ​ឡើយ ដូច្នេះ​យើង​អាច​សន្សំសំចៃ​ពេលវេលា​បាន​ច្រើន ។

ដើម្បី​អាន​មាតិកា RSS យើង​ត្រូវ​ប្រើ​កម្មវិធី​កុំព្យូទ័រ​មួយ​ ដែល​មាន​សមត្ថភាព​អាច​អាន​មាតិកា RSS ។ ខាង​ក្រោម​នេះ​គឺ​បញ្ជី​នៃ​កម្មវិធី​កុំព្យូទ័រ ដែល​អាច​អាន​មាតិកា RSS (អ្នក​អាច​ប្រើ​កម្មវិធី​មួយ​ណា​ក៏​បាន​ដែរ) ៖

  • មយូរា - Moyura ឬ Mozilla Thunderbird ៖​កម្មវិធី​អ៊ីមែល​ដែល​មាន​ចំណុច​ប្រទាក់ (User Interface) ជា​ភាសា​ខ្មែរ (អ្នក​ក៏​អាច​ប្រើ​ជា​ភាសា​អង់គ្លេស​ផង​ដែរ) ។ ក្រៅ​ពី​សមត្ថភាព​ក្នុង​ការ​សរសេរ និង​ផ្ញើ​សារ​អេឡិចត្រូនិច​ អ្នក​ក៏​អាច​ប្រើ​វា​សម្រាប់​អាន​មាតិកា RSS ផង​ដែរ ។
  • Feed Reader ៖ កម្មវិធី​សម្រាប់​អាន​មាតិកា RSS​ ដែល​មាន​ចំណុចប្រទាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ អ្នក​អាច​ទាញយក​វា​មក​ប្រើ​ដោយ​សេរី និង​ឥត​គិត​ថ្លៃ ។
  • RSS Reader ៖ កម្មវិធី​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង Feed Reader ដែរ ប៉ុន្តែ​វា​មាន​លក្ខណៈ​សាមញ្ញ​ជាង ។

យើង​សូម​លើក​ឧទាហរណ៍​អំពី​របៀប​អាន​មាតិកា RSS នៅ​ក្នុង​វិបផតថល​ស្ត្រី ដោយ​ប្រើ​​កម្មវិធី​មយូរា ។ បន្ទាប់​ពី​អ្នក​ដំឡើង​មយូរា​រួច មុន​នឹង​អាច​អាន​មាតិកា RSS បាន លោក​អ្នក​ត្រូវ​បន្ថែម​មាតិកា RSS នោះ​ចូល​ទៅ​ក្នុង​មយូរា​ជា​មុន​សិន ។ សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

1. សូម​ចូល​ទៅ​កាន់​វិបផតថល​ស្ត្រី ដោយ​ចូល​តាម​រយៈ​អាសយដ្ឋាន http://women.open.org.kh

2. បន្ទាប់​មក សូម​ចុច​លើ​តំណ (Link) មួយ​ឈ្មោះ​ថា ជាវ RSS ជា​ប្រចាំ (សូម​មើល​រូប​ខាង​ក្រោម) ។

សូម​ចំណាំ រូបសញ្ញាFeed icon ។ តំបន់បណ្ដាញ​ខ្លះ ប្រើ​រូបសញ្ញា Feed iconFeed icon ។ រូបសញ្ញា​ទាំងនេះ​បញ្ជាក់​ថា ទីតាំង​ក្នុង​តំបន់បណ្ដាញ​ដែល​អ្នក​ស្ថិត​នៅ មាន​ផ្ដល់​សេវា​មាតិកា RSS។

3. បន្ទាប់​ពី​ចុច​លើ​តំណ​ខាង​លើ​រួច កម្មវិធី​រុករក​អ៊ីនធឺណិត (Web Browser) របស់​អ្នក​នឹង​ព្យាយាម​បើក​ទីតាំង​តំណ​នោះ ។ អ្នក​ត្រូវ​ចម្លង​ទីតាំង​នោះ ពី​របារ​អាសយដ្ឋាន (Address Bar) របស់​កម្មវិធី​រុករក​អ៊ីនធឺណិត (សូម​មើល​រូប​ខាង​ក្រោម) ។

4. សូម​បើក​កម្មវិធី​មយូរា ។ អ្នក​ត្រូវ​បង្កើត​គណនី​មួយ​សម្រាប់​អាន​មាតិកា RSS ។

សូម​ជ្រើស​ម៉ឺនុយ Tools បន្ទាប់​មកជ្រើស Account Settings ។ រួច​សូម​អនុវត្ត​តាម​រូបភាព​ខាង​ក្រោម ៖

ចុច​ប៊ូតុង Add Account


ជ្រើស RSS News & Blogs រួច​ចុច​ប៊ូតុង Next


វាយ​ឈ្មោះ​គណនី​ចូល​ក្នុង​ប្រអប់ Account Name រួច​ចុចប៊ូតុង Next ។ បន្ទាប់​មក​ចុច​ប៊ូតុង Next ទៀត​រួច​ប៊ូតុង Finish


សូម​ចុច​កណ្ដុរ​ស្ដាំ (Right Click) នៅ​លើ​គណនី​ដែល​អ្នក​ទើប​បាន​បង្កើត ។ បន្ទាប់​មក​ជ្រើស Subscribe


នៅ​ក្នុង​ផ្ទាំង​ដែល​លេចឡើង សូម​ចុច​ប៊ូតុង Add រួច​បិទភ្ជាប់ (Paste) អាសយដ្ឋាន​មាតិកា RSS (ដែល​អ្នក​បាន​ចម្លង​នៅ​ចំណុច​ទី 3) ចូល​ក្នុង​ប្រអប់ Feed URL ។ រួច​ចុច​ប៊ូតុង OK ជា​ការ​ស្រេច

ចុង​ក្រោយ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​រូបភាព​ខាង​លើ ។ សូម​អបអរសាទរ ចាប់​ពី​ពេល​នេះ​តទៅ អ្នក​អាច​តាម​ដាន​មើល​ព័ត៌មាន​ថ្មីៗ​នៅ​ក្នុង​វិបផតថល​ស្ត្រី ដោយ​មិន​ចាំបាច់​ចូល​ទៅ http://women.open.org.kh ឡើយ ។

ប្រសិន​បើ​លោក​អ្នក​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​អនុវត្ត​តាម​ជំហាន​ខាង​លើ សូម​ទាក់ទង​ក្រុម​ការងារ​គម្រោង​យើង​ខ្ញុំ​តាម​រយៈ ទំនាក់ទំនង​នេះ

ព័ត៌មាន​ខ្លះ​នៃ​ទំព័រ​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ wikipedia ជា​ភាសា​អង់គ្លេស​ ស្តី​អំពី​ RSS​ និង​ប្រែ​សំរួល​ពី​ភាសា​អង់គ្លេស​មក​ជា​ភាសា​ខ្មែរ​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​។​

សូម​អាន​ព័ត៌មាន​បន្ថែម​ អំពី​កំណត់​ហេតុ​បណ្តាញ​ នៅ​លើ​តំបន់​បណ្តាញ​របស់​ wikipedia http://en.wikipedia.org/wiki/RSS_(protocol)

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ soben  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 13 Sep 2007