តម្រូវការជាក់ស្ដែងនៃយេនឌ័រ គឺជាសេចក្ដីត្រូវការចាំបាច់ ដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ស្ត្រី និងបុរស ដែលគេបានកំណត់ឡើងក្នុងរង្វង់បរិបទជាក់លាក់មួយ។ ឧទាហរណ៍ ស្ត្រីនិងបុរសត្រូវការដូចគ្នានូវទឹកស្អាត អាហារ ការថែទាំ ជម្រក។ល។
តម្រូវការជាយុទ្ធសាស្ត្រ គឺជាសេចក្ដីត្រូវការដើម្បីកែប្រែឋានៈ តួនាទី និងសិទ្ធិអំណាចរបស់បុរស ស្ត្រី និងតម្រួវឱ្យមានការឆ្លើយតប តែប្រើរយៈពេលយូរ។
តម្រូវការជាយុទ្ធសាស្ត្រតម្រូវឱ្យមានការផ្លាស់ប្ដូរផ្នែករចនាសម្ព័ន្ធ ការលើកកំពស់ភាពអង់អាច និងកំណែទម្រង់ប្រព័ន្ធច្បាប់និងគោលនយោបាយ ដើម្បីផ្ដល់នូវសមភាពស្របច្បាប់ដល់ស្ត្រី សិទ្ធិក្នុងការបន្តពូជ ការចូលរួមក្នុងនយោបាយ ការធ្វើសកម្មភាពប្រឆាំងអំពើហិង្សាលើស្ត្រី ព្រមទាំងទាមទារឱ្យអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់ចោលរាល់ទំរង់នៃការរើសអើងប្រឆាំងនឹងស្ត្រី។





