ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ស្ត្រី​និយម​ ឬ ស្រី​និយម

ស័ព្ទ "​ស្ត្រី​និយម​ ឬ​ ស្រី​និយម​" នេះ​គឺ​បាន​ពី​ពាក្យ​ក្នុង​ភាសា​ឡាតាំង​ថា​ Femina មាន​ន័យ​ថា​ "​ស្រី​" ​។ គេ​ចាប់​ផ្ដើម​ប្រើ​ស័ព្ទ​នេះ​នៅ​ក្នុង​កំឡុង​ឆ្នាំ ១៨៩០ ដោយ​យោង​ទៅ​លើ​ទ្រឹស្ដី​សមភាព​រវាង​បុរស និង​ស្ត្រី និង​ចលនា​ដើម្បី​សិទ្ធិ​ស្ត្រី​។ សព្វ​ថ្ងៃ​នេះ វចនានុក្រម​អន្តរជាតិ​នានា​តែង​តែ​ឱ្យ​និយម​ន័យ​ថា ជា​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ស្ត្រី ដោយ​មាន​ជំនឿ​លើ​សមភាព​រវាង​ភេទ​ទាំង​ពី​។ រីឯ​ន័យ​ទូលាយ​របស់​ពាក្យ​នេះ​ គឺ​គេ​សំដៅ​យក​ជន​គ្រប់​រូប​ដែល​យល់​ដឹង និង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ការ​ដាក់​ស្ត្រី​ឱ្យ​ស្ថិត​នៅ​ក្រោម​បង្គាប់​គេ​។