ជាការរួមចំណែកក្នុងការកសាងសមត្ថភាព និងជំរុញការយល់ដឹង ទៅលើផ្នែកបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាដល់ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកអង្គការ ស្ថាប័ននានា កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ បាន និងកំពុងផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាល ស្ដីអំពីបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដល់ស្ថាប័ន និងក្រុមគោលដៅ នៃគម្រោងកម្មវិធីស្ត្រី។
ក្រុមគោលដៅនៃ គម្រោងកម្មវិធីស្ត្រី រួមមាន៖
- ស្ត្រីដែលជាសមាជិកនៃក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីរាជការ
- ស្ត្រីដែលមកពីស្ថាប័នបណ្ដាញ និងអង្គការស្ត្រី
- តំណាងស្ត្រី និងបុរស ដែលមកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
- គ្រូបង្រៀនដែលជាស្ត្រី
- យុវជន និងយុវនារី
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ ពង្រឹងជំនាញបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដល់គ្រូបង្ហាត់កុំព្យូទ័រ និងដល់បុគ្គលិកបង្គោលតាមស្ថាប័ននានា ដើម្បីអោយស្ថាប័នទាំងនោះ មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា អោយអស់លទ្ធភាព និងប្រកបដោយយុទ្ធសាស្ត្រ ជាពិសេសដើម្បីលើកកម្ពស់សមត្ថភាពស្ត្រីក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ។
កម្មវិធី នៃវគ្គបណ្ដុះបណ្ដាល៖
- ការណែនាំអំពីកម្មវិធីកុំព្យូទ័រភាសាខ្មែរ
- របៀបវាយអក្សរខ្មែរតាមក្បួនយូនីកូដខ្មែរ
- ការប្រើប្រាស់កម្មវិធីការិយាល័យខ្មែរ៖
- ស្លឹករឹត (OpenOffice.org Writer)
- នព្វន្ត (OpenOffice.org Calc)
- ពិព័រណ៍ (OpenOffice.org Impress)
- ការណែនាំអំពីការប្រើប្រាស់កម្មវិធីរុករកបណ្ដាញអ៊ីនធឺណិត (មេខលា) និងអ៊ីមែល (មយូរា) ភាសាខ្មែរ
- សិក្សារបៀបដំឡើងកម្មវិធីកុំព្យូទ័រភាសាខ្មែរ។
វគ្គបណ្ដុះបណ្ដាលអំពីយូនីកូដខ្មែរ កម្មវិធីការិយាល័យខ្មែរ អ៊ីមែល និងអ៊ីនធឺណិត នឹងផ្ដល់ជូនសិក្ខាកាម នូវជំនាញក្នុងការប្រើប្រាស់ បង្រៀនដំឡើង ថែទាំ និងដោះស្រាយបញ្ហា ដែលទាក់ទងនឹងការប្រើប្រាស់កម្មវិធីកុំព្យូទ័រភាសាខ្មែរ ។
របាយការណ៍វគ្គបណ្តុះបណ្តាលៈ
- ២០០៧
- របាយការណ៍វគ្គបណ្តុះបណ្តាល_ក្រសួងមហាផ្ទៃ_៣០កក្កដា-០៣សីហា២០០៨
- របាយការណ៍វគ្គបណ្តុះបណ្តាល_សាលាក្រុងភ្នំពេញ_២៧-៣១សីហា
- របាយការណ៍វគ្គបណ្តុះបណ្តាល_ចម្រុះស្ថាប័ននិងអង្គការ_០៣-០៧កញ្ញា
- របាយការណ៍វគ្គបណ្តុះបណ្តាល_ចម្រុះស្ថាប័នរដ្ឋ_១៧-២១កញ្ញា
- របាយការណ៍វគ្គបណ្តុះបណ្តាល_អង្គការស្ត្រី_០៣-០៧ធ្នូ
- របាយការណ៍វគ្គបណ្តុះបណ្តាល_ក្រសួងមហាផ្ទៃ_១៧-២១ធ្នូ
- ២០០៨
- ទីក្រុងភ្នំពេញ
- របាយការណ៍វគ្គបណ្តុះបណ្តាល_អង្គការផេក_០២-០៤មករា
- របាយការណ៍វគ្គបណ្តុះបណ្តាល_ព្រឹទ្ធិសភា_២៨មករា-០១កុម្ភៈ
- របាយការណ៍វគ្គបណ្តុះបណ្តាល_ព្រឹទ្ធិសភានិងអង្គការក្រៅរដ្ឋាភិបាល_២៥-២៩កុម្ភៈ
- របាយការណ៍វគ្គបណ្តុះបណ្តាល_ចម្រុះស្ថាប័នរដ្ឋ_អង្គការស្ត្រី_២៤-២៨មិនា
- របាយការណ៍វគ្គបណ្តុះបណ្តាល_ព្រឹទ្ធសភា_២១-២៥មេសា
- របាយការណ៍វគ្គបណ្តុះបណ្តាល_ព្រះបរមរាជវាំង_ព្រឹទ្ធសភា_អន្តេវាសិកនិស្សិតនារី_២៦-៣០ឧសភា
- ទីក្រុងភ្នំពេញ

