ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

និយាយ​រឿងរ៉ាវ​របស់​អ្នក

និយាយ​រឿងរ៉ាវ​របស់​អ្នក​ គឺ​ជា​ផ្នែក​មួយនៃ​វិប​ផត​ថលស្ដី​​អំ​ពី​ស្ត្រី ​​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​​​ជំ​រុញ​ដល់​ស្ត្រីក្នុងការ​ចែក​រំលែក ​នូវ​បទ​ពិសោធន៍​ កត្តា​ជោគជ័យ​ កត្តា​គួរ​រៀន​សូត្រ​ មេរៀន​ ការ​តស៊ូ​ពុះពារ​ឧបសគ្គ​ ការ​តាំងចិត្ត​​ នៅ​ក្នុង​ជីវិត​ និង​ការ​ផ្ដល់​ជា​អនុសាសន៍ ​ ដល់​ស្ត្រី​ឯ​ទៀត​ ដើម្បី​ជា​ការ​ជំរុញ​លើក​ទឹក​​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ និង​បង្កើន​ក្ដី​សង្ឃឹម​ក្នុង​ការ​ផ្លាស់​​ប្ដូរ​ជីវិត​ទៅ​រក​​ស្ថាន​ភាព​ដ៏​ប្រសើរ​មួយ​​ សំរាប់​ស្ត្រី​គ្រប់​រូប។

វប្បធម៌​ស្ងៀម​ស្ងាត់​ មិន​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ស្ត្រី​ អោយ​និយាយ​អំពី​ទុក្ខ​​លំបាក​ ​និង​កង្វល់​ផ្សេងៗ​ដែល​​លាក់​​ទុក​នៅ​ក្នុង​ចិត្ត ហើយ​ក៏​មិន​បាន​ផ្ដល់​នូវ​មធ្យោបាយ​ណាមួយ​អោយ​ស្ត្រី​ស្វែង​រក​ជំនួយ​ នៅ​ពេល​​ពួក​គាត់​មាន​បញ្ហា​ ឬ​ក៏​ប្រឈម​នឹង​ការ​​បាក់​ទឹកចិត្តឡើយ។​ ​និយាយ​រឿងរ៉ាវ​របស់​អ្នក នឹង​ផ្ដល់​ជា​ទំព័រ​សំរាប់​ស្ត្រី​ ​ដើម្បីបញ្ចេញ​មតិ​យោបល់​ និង​បាន​ដឹង​នូវ​​រឿង​រ៉ាវ​ផ្សេងៗ​ ​​របស់​ស្ត្រី​ឯ​ទៀត ព្រម​ទាំង​នឹង​​ជួយ​កាត់​បន្ថយ​​ភាព​ឯកោ​​របស់​ស្ត្រី ​ដែលតែង​រមែង​គិត​ថា​ ប្រហែល​ជា​មាន​តែ​រូប​គាត់ទេ​ ដែល​ប្រឈម​មុខ​ជាមួយ​បញ្ហា​ផ្សេងៗ​ជាច្រើន​ក្នុង​ជីវិត​​។

ក្រុម​ការងារ​ស្ត្រី​របស់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ សូម​លើក​ទឹកចិត្ត​​និង​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​ ចំពោះ​លោក​ជំទាវ​ លោកស្រី​ និង​កញ្ញា ដែល​មាន​បំណង​ចង់​ចែក​រំលែក​នូវ​រឿងរ៉ាវ​ និងបទ​ពិសោធន៍​ជីវិត​ផ្សេងៗ​ តាម​រយៈ​វិប​ផតថល​ស្ដី​អំពី​ស្ត្រី​​នេះ​។​ រឿងរ៉ាវ​ទាំង​អស់​នោះ​អាចចងក្រង​ ដោយ​រក្សា​នូវ​ឈ្មោះ​ពិត​​ ឬ​​​ក៏​ប្រើ​នូវ​ឈ្មោះ​ប្រឌិត​ណាមួយ​ក៏​បាន​ តាម​ការ​ស្នើ​សុំ​ និង​តាម​ការ​ពេញ​ចិត្ត​ របស់​លោក​ជំទាវ​ លោកស្រី​ និង​​កញ្ញា​​។​

ប្រសិន​បើ​​លោក​ជំទាវ​ លោកស្រី​ និង​កញ្ញា​ មាន​ចំណាប់​អារម្មណ៍​នឹង​ចែក​រំលែក​នូវ​រឿង​រ៉ាវ​ជីវិត​ ឬ​មាន​ចំងល់​ផ្សេងៗ​ សូម​ទំនាក់​ទំនង​៖


អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​

ក្រុម​ការងារ​ស្ត្រី​ (និយាយ​រឿងរ៉ាវ​របស់​អ្នក)​
ប្រអប់​សំបុត្រ​ ១៥៥២​
ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​
សារ​អេឡិចត្រូនិច​៖ women[@]open.org.kh
ទូរស័ព្ទ​លេខ​៖​ ០២៣​ ២២៤៨២១

 
ស្នើដោយ៖ ហ៊ី ចាន់ហាន  កាល​បរិច្ឆេទ៖ ពុធ 29 សីហា 2007