សព្វថ្ងៃនេះយើងឃើញថានារីចាប់ផ្ដើមមានសិទ្ធិដូចបុរសហើយ។ ហើយមានស្ត្រីជាច្រើនក៏កំពុងតែមានដំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាល និងសង្គមស៊ីវិល ។
តើស្ត្រីត្រូវតែមានសិទ្ធិដូចបុរសឬ? |
ការស្វែងយល់អំពីសិទ្ធិ
ឈ្មោះចូលរបស់អ្នកប្រើ
និយាយរឿងរ៉ាវរបស់អ្នក
ប្រតិទិន
|
ស្ត្រី និងសង្គម
អគុណចំពោះសំណួររបស់លោកចាន់ត្រា និងការឆ្លើយតបរបស់ហាន់
ពិតណាស់ស្ត្រីត្រូវតែមានសិទ្ធិស្មើនឹងបុរស ពីព្រោះថាស្ត្រី និងបុរសសុទ្ធតែជាមនុស្សដូចគ្នា "សិទ្ធិស្ត្រីគឺជាសិទ្ធិមនុស្ស"។
នៅក្នុងសង្គមមួយ ប្រសិនបើសិទ្ធិស្ត្រីស្មើនឹងបុរស នោះមានន័យថា សង្គមនោះបានប្រើធនធានមនុស្សអស់លទ្ធភាពក្នុងការអភិវឌ្ឍន៍សង្គមជាតិ ហើយប្រទេសនោះក៏មានការរីកចម្រើនទៅតាមនោះដែរ។
ដូច្នេះការគោរពសិទ្ធិស្ត្រីមិនមែនមានន័យថា មានតែស្ត្រីទេដែលទទួលផលប្រយោជន៍ គឺសង្គមទាំងមូល។
ស្ត្រីត្រូវតែមានសិទ្ធដូចបុរស
សួស្តី,
ដំបូង ខ្ញុំបាទសូមអរគុណចំពោះសំនួរដ៏មានសារៈសំខាន់នេះ។
តាមយោបល់របស់ខ្ញុំមនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នា(ស្រី+ប្រុស) តាំងពីពួកគេចាប់
កំនើតមកម្ល៉េះ។
ដោយសារតែទំនៀមទំលាប់ ប្រពៃណីរបស់ប្រទេសនីមួយៗ ដែលធ្វើស្ត្រីមួយចំនួនធំ មានភាពទន់ខ្សោយជាងបុរសបន្តិច ព្រោះពួកគេបានគិតថាបុរសជាមេគ្រួសារ ជាអ្នករក
ប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទាំងអស់នេះហើយដែលធ្វើអោយបុរសមានអំណួត(បានចិត្ត)
កាន់តែខ្លាំងឡើងៗរហូតបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ដល់កូនចៅជំនាន់ក្រោយ។
ឧទាហរណ៍ ដូចជានៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជា
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីប្រែក្លាយបញ្ហា
ទាំងអស់នោះ អោយត្រលប់មករកភាពដូចដើមវិញ។
សព្វថ្ងៃនេះយើងឃើញថា ស្ត្រីជាច្រើនបានចូលរួមក្នុងការអភិវឌ្ឍប្រទេស ភូមិ ឃុំសង្កាត់
ព្រោះពួកគាត់បានយល់ដឹងពីសិទ្ធិច្រើន តាមរយៈការផ្សព្វផ្សាយជារឿងឈុតខ្លី និងការចុះទៅ
អប់រំដល់មជ្ឍដ្ឋានដោយផ្ទាល់របស់អង្គការដែលពាក់ព័ន្ធ។
ដូចនេះ ស្ត្រីត្រូវតែមានសិទ្ធិដូចបុរសចាប់ពីពេលនេះតទៅ។
ចុះអ្នកគិតយ៉ាងណាដែរ? សូមជួយកែមតិខាងលើផង។
ស្ត្រី និងការចូលរួនៅក្នុងអភិវឌ្ឍន៍សង្គម
នាងខ្ញុំ សុខាយុ តំណាងឲ្យក្រុមស្ត្រី នៃវិទ្យាស្ថានបើកទូលាយ សូមថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់របស់អស់លោក លោកស្រីនៅក្នុងការទាមទារ និងលើកស្ទួយសិទ្ធិស្ត្រីក្នុងប្រទេសកម្ពុជា។
ដូចជាអ្វីដែល លោក ហាន់បានសរសេរ មិនថា ស្ត្រី ឬបុរសទេ គឺពួកគាត់មានសិទ្ធិស្មើៗគ្នា។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្ដែង យើងសង្កេតឃើញថាស្ត្រីនៅពុំទាន់បានទទួលនូវសិទ្ធិស្មើគ្នា ដូចជាបុរសនោះទេ។ ម៉្យាងវិញទៀត យោងតាមរបាយការណ៍ Global Gender Index (http://open.org.kh/ictpolicy/countryReport) យើងសង្កេតឃើញថា ស្ត្រីមានចំនួនត្រឹមតែ១០% ប៉ុណ្ណោះ ដែលបានធ្វើការនៅក្នុងសភា និងមានស្ត្រីចំនួនត្រឹមតែ៧% ធ្វើការនៅតាមបណ្ដាក្រសួងរបស់រដ្ឋាភិបាល ដែលនេះគឺជាការបង្ហាញអំពីការចូលរួមរបស់ស្ត្រីនៅមានកម្រិត នៅក្នុងជួររដ្ឋាភិបាល។ ជាពិសេស ស្ត្រីដែលស្ថិតនៅក្នុងមុខតំណែងដែលមានសិទ្ធិធ្វើសេចក្ដីសម្រេចចិត្តនៅមានចំនួនតិចតួចនៅឡើយ។ ដូច្នេះ ស្ត្រីត្រូវការនូវការគាំទ្រ និងលើកទឹកចិត្ត និងការផ្ដល់នូវឱកាសបណ្ដុះបណ្ដាលដើម្បីពួកគាត់មានសមត្ថភាពចូលរួមនៅក្នុងការអភិវឌ្ឍន៍សង្គម និងចូលរួមនៅក្នុងរដ្ឋាភិបាល។