ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ក្រសួង​ព័ត៌មាន​នឹង​ខិតខំ​បង្កើត​ឲ្យ​មាន​​ស្ថានីយ​វិទ្យុជាតិ​ នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ វាយតម្លៃ​​ដក​ស្រង់​​បទពិសោធន៍​ការងារ​​ផ្សព្វផ្សាយ​ប្រចាំ​ឆមាស​ទី​១​ ឆ្នាំ​២០០៩​ របស់​ក្រសួង​ព័ត៌មាន​ នា​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០០៩​នេះ​ថា​ ក្រសួង​ព័ត៌មាន​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​បង្កើត​ស្ថានីយ​វិទ្យុជាតិ​ ឲ្យ​បាន​គ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ឆ្នាំ​នេះ​ បើ​សិន​ជា​វៀតណាម​ផ្ដល់​សម្ភារៈ​វិទ្យុ​ឲ្យ​តាម​ការ​សន្យា​នោះ​ យើង​នឹង​អាច​​តម្លើង​ស្ថានីយ​វិទ្យុ​បាន​៣​ទៅ​៤​​ខេត្ត​បន្ថែម​ទៀត។ ហើយ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​ព័ត៌មាន​នឹង​​ខិតខំ​បង្កើត​ស្ថានីយ​វិទ្យុ​ឲ្យ​បាន​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​១​ឆ្នាំ​ ឬ​២​ឆ្នាំ​ទៀត​យ៉ាង​យូរ។

លោក​រដ្ឋមន្ត្រី​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ បើ​កាល​ណា​មាន​ស្ថានីយ​វិទ្យុ​ហើយ​នោះ​យើង​ក៏​មាន​ចំណូល​ផង​ដែរ​ ដូច្នេះ​តាម​មន្ទីរ​ព័ត៌មាន​​នីមួយៗ​ត្រូវ​ចេះ​ត្រៀម​លក្ខណៈ​រក​ថវិកា​សម្រាប់​រំលោះ​ និង​ដោះស្រាយ​​នូវ​ការ​ជួសជុល​ ឬ​ទិញ​សម្ភារៈ​ខ្លះ​ដោយ​ខ្លួន​ឯង​នូវ​របស់​របរ​ណា​ ដែល​មាន​តម្លៃ​ល្មមៗ​លើក​លែង​តែ​របស់​របរ​មាន​តម្លៃ​ខ្ពស់​ ចាំ​ស្នើ​សុំ​ទៅ​ក្រសួង។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​មន្ទីរ​ព័ត៌មាន​នីមួយៗ ចេះ​សហការ​គ្នា​រវាង​វិទ្យុ​ និង​ទូរទស្សន៍​ ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ផ្សព្វផ្សាយ​​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ​​ព្រោះ​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​រួម​របស់​ប្រទេស​​ជាតិ​យើង។ ទាក់ទិន​ទៅ​នឹង​ការ​បណ្ដុះបណ្ដាល​​ធនធាន​មនុស្ស​ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​មន្ទីរ​ព័ត៌មាន​នៅ​តាម​ខេត្ត​នី​មួយៗ​ពិនិត្យ​មើល​មន្ត្រី​ណា​ ដែល​​បាន​សិក្សា​និង​មាន​សញ្ញាបត្រ​ផ្សេងៗ​បញ្ជូន​មក​ក្រសួង​​ដើម្បី​​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ទៅ​បន្ត​បណ្ដុះបណ្ដាល​នូវ​វគ្គ​ផ្សេងៗ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ផង​ដែរ​ថា​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ក្រសួង​ព័ត៌មាន​នឹង​មាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​​អ្នក​នាំ​ពាក្យ​ចំនួន​២​វគ្គ​ផង​ដែរ​ ដោយ​វគ្គ​ទី​១​ អញ្ជើញ​មន្ត្រី​នគរបាល​ និង​យោធា​មក​បណ្ដុះបណ្ដាល​ និង​វគ្គ​ទី​២ អញ្ជើញ​មន្ត្រី​រាជការ​​តាម​បណ្ដា​ក្រសួង​​ ស្ថាប័ន​នានា​មក​បណ្ដុះបណ្ដាល​​ ដើម្បី​បាន​យល់​អំពី​ការ​ផ្ដល់​ព័ត៌មាន​ ព្រោះ​ថា​ ការ​ផ្ដល់​​ព័ត៌មាន​មិន​ពិត​ជា​គ្រោះថ្នាក់​មួយ​ដ៏​ធំ​សម្រាប់​យើង​ទាំងអស់​គ្នា។ ដោយ​ឡែក​ក្រសួង​ព័ត៌មាន​ក៏​មាន​ត្រៀម​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នក​ថត​រូប​ផង​ដែរ​ ដើម្បី​ឲ្យ​អ្នក​ថត​ទាំង​នេះ​ចេះ​ថត​រូ​ប​សិល្បៈ​ និង​រូបភាព​ល្អ​ផ្សេងៗ​ទៀត៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 01 Jul 2009