ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ប្រព័ន្ធ​ផ្សព្វផ្សាយ

18-07-2008 The Mekong Times

អំពើ​គំរាម​កំហែង​ ការ​ចាប់​ដាក់​មន្ទីរ​ឃុំ​ឃាំង​ និង​ជា​ពិសេស​ ករណី​ឃាតកម្ម​ដែល​កើត​លើ​អ្នក​កាសែត​មនសិការ​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​និស្សិត​ដែល​ចង់​ក្លាយ​ជា​អ្នក​កាសែត​នោះ​ទេ។

ជាមួយ​នឹង​ការ​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​អំពើ​ឃាតកម្ម​ដែល​កើត​ឡើង​ចំពោះ​អ្នក​កាសែត​មនសិការ​ខ្មែរ​ លោក​ ឃឹម​ សម្បូរណ៍​ និង​កូន​ប្រុស​របស់​គាត់​នា​ពេល​ថ្មី​ៗ​នេះ​ កញ្ញា​ កែវ គូនីឡា​ និស្សិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ ម្សិលមិញ​ ដើម្បី​បង្ហាញ​ស្នាដៃ​របស់​ក្រុម​និស្សិត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឲ្យ​ដឹង​ថា​ អំពើ​ឃាតកម្ម​នេះ​ គឺ​ពុំ​បាន​ធ្វើ​ឲ្យ​កញ្ញា​បាក់ទឹកចិត្ត​ក្នុង​ការ​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ។​ កញ្ញា​ កែវ​ គូនីឡា​ បាន​គូស​បញ្ជាក់​ថា៖​ "វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត​ទេ​ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​អ្នក​កាសែត​ដដែល​ ព្រោះ​អ្នក​សារព័ត៌មាន​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​ដើម្បី​ពាំ​នាំ​ព័ត៌មាន​ដល់​សង្គម"។

30-06-2008 កាសែត​រស្មី​កម្ពុជា

កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​​ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​លទ្ធផល​នៃ​ការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ស៊ើប​អង្កេត​ដើម្បី​ជ្រើសរើស​យក​ជ័យ​លាភី​ចំនួន​ប្រាំ​រូប។ ​អ្នក​កាសែត​​ប្រាំ​រូប​ ដែល​ត្រូវ​បាន​​ជ្រើសរើស​សម្រាប់​ទទួល​រង្វាន់​នោះ​ រួម​មាន​ ១​- លោក​ អោម​ ឡាយុំ​ អ្នក​យក​ព័ត៌មាន​​កាសែត​រស្មីកម្ពុជា​​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ សម្រាប់​ស្នា​ដៃ​​អត្ថបទ​ដែល​មាន​​​ចំណង​ជើង​ថា​ ជម្លោះ​ដី​ធ្លី​ និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង​ដី​ធ្លី​នៅ​អូរជ្រៅ។ សម្រាប់​ចំណាត់​ថ្នាក់​លេខ​មួយ​នេះ​លោក​ អោម​ ឡាយុំ​ ទទួល​បាន​ពានរង្វាន់​​មួយ​ និង​រង្វាន់​​ជា​ប្រាក់​ចំនួន​ ១.១០០​ដុល្លារ​អាមេរិក។ ២​- លោក​ លាង​ ដឺលុច​ អ្នក​យក​ព័ត៌មាន​កាសែត​ភាសា​បារាំង​កាំបូដស័រ​ ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ សម្រាប់​ស្នាដៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ ហេតុ​អ្វី​បាន​ជា​​សេវា​សាធារណៈ​មិន​មាន​ប្រសិទ្ធភាព? សម្រាប់​ចំណាត់​​ថ្នាក់​លេខ​២ លោក​ លាង​ ដឺលុច​ ទទួល​​បាន​ពានរង្វាន់​មួយ​ និង​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​៨០០​ដុល្លារ​អាមេរិក។ ៣​- កញ្ញា​ អ៊ុង​ សុភា​ អ្នក​យក​ព័ត៌មាន​កាសែត​កាំបូដស័រ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី ​សម្រាប់​ស្នាដៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​ ជោគ​វាសនា​ខុសៗ​គ្នា​នៃ​អ្នក​សំណង់​អនាធិបតេយ្យ​ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។

06-05-2008 The Mekong Times

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០០៧​មក​ដល់​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០០៨​នេះ​ មាន​បណ្ដឹង​ប្រឆាំង​អ្នក​កាសែត​​ដោយ​សារ​ការ​ចុះ​ផ្សាយ​អត្ថបទ​មាន​ជំនួយ​ ៧​ករណី​ ដែល​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ មាន​ការ​គំរាមកំហែង​មក​លើ​អ្នក​សារព័ត៌មាន​ចំនួន​ ១១​ ករណី​នៅ​ពេល​បំពេញ​ការងារ​ ខណៈ​ពេល​ដែល​របាយការណ៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​ ​គ្មាន​ព្រំដែន​និយាយ​ថា​ នៅ​ឆ្នាំ​២០០៧​ មាន​អ្នក​កាសែត​ចំនួន​ ៨៦​ នាក់​ត្រូវ​​សម្លាប់​ភាគ​ច្រើន​នៅ​អាហ្វ្រិក​ខាង​ជើង​ និង​មជ្ឈិម​បូព៌ា​ ប៉ុន្តែ​មិន​មាន​អ្នក​កាសែត​កម្ពុជា​​ណា​ម្នាក់​ត្រូវ​គេ​សម្លាប់​ឡើយ។ អង្គការ​នេះ​អះអាង​ថា​ សេរីភាព​​សារព័ត៌មាន​កម្ពុជា​ មាន​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​ ៨៥​ ក្នុង​ចំណោម​ ១៦៩​ប្រទេស​ ដែល​គេ​បាន​ធ្វើ​ការ​អង្កេត។

05-05-2008 The Mekong Times

កម្ពុជា​រួម​ជាមួយ​ និង​ពិភពលោក​ទាំងមូល​បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​ ៣​ ឧសភា។ សារព័ត៌មាន​ដែល​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​នូវ​ព័ត៌មាន​​ ចំណេះដឹង​​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​​ ហើយ​ជា​អ្នក​ឃ្លាំ​មើល​នូវ​សកម្មភាព​ផ្សេងៗ​របស់​សង្គម​ដែរ។ នៅ​ក្នុង​ឱកាស​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​នេះ​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ បាន​ផ្ដល់​បទសម្ភាសន៍​ពិសេស​មួយ​ដល់​លោក​ នេត្រ​ ភក្ត្រា​ និពន្ធ​នាយក​សារព័ត៌មាន​​ ឌឺ​ មេគង្គថែមស៏​ ដើម្បី​បង្ហាញ​ពី​ដំណើរការ​វិវឌ្ឍន៍​នៃ​វិស័យ​ព័ត៌មាន​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​​លើក​កម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ តើ​ដោយសារ​តែ​មូល​ហេតុ​អ្វី​ខ្លះ?

សូម​ជម្រាប​ថា​ នៅ​កម្ពុជា​យើង​មាន​សារព័ត៌មាន​​ជាង​ ៥០០​ ស្ថាប័ន។ ការ​កើន​ឡើង​​នេះ​ គឺ​អាច​ពន្យល់​​បាន​ថា​ ដោយសារ​​តែ​ច្បាប់​សារព័ត៌មាន​​របស់​យើង​បើកទូលាយ​ គឺ​យើង​មិន​កំណត់​ទេ​ចំពោះ​ការ​បង្កើត​សារព័ត៌មាន។

17-04-2008 កាសែត​កោះ​សន្តិភាព

លោក​រដ្ឋមន្ត្រី​ ខៀវ​ កាញារឹទ្ធ​ កាត់​ខ្សែ​បូ​សម្ពោធ​ (រូបថត​៖ ធឿន)ខេត្ត​ស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មេសា​ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​មេភ្លើង​ ឃុំ​ស្វាយរៀង​ ស្រុក​ស្វាយរៀង​ មាន​រៀបចំ​ពិធី​សម្ពោធ​ស្ថានីយ​វិទ្យុ​ FM​ ជាតិ​រំដួល​ស្វាយរៀង​ FM98.70MHz​ ក្រោម​អធិបតីភាព​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។​ អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន​លោក​ ខូយ​ សុខា​ អភិបាល​រង​ខេត្ត​លោក​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ប្រចាំ​កម្ពុជា​ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ​ផ្សាយ​សម្លេង​វៀតណាម​ ព្រម​ទាំង​លោក​ លោក​ស្រី​ ប្រធាន​ -​ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ លោក​អភិបាល​ស្រុក​ ក្រុមប្រឹក្សា​ឃុំ​ និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។