*គ្រឿងផ្សំ
សាច់ជ្រូកចំឡកហាន់តាមទទឹង ១ កូនចាន ខ្ទឹមចិញ្ច្រាំ មួយភាគបួនកូនចាន ទឹកត្រី ៣ ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ ម្ទេសចិញ្ច្រាំ មួយស្លាបព្រាបាយកន្លះ ស្ករស ១ ស្លាបព្រាបាយ ការ៉ុតហាន់ជាសរសៃ មួយភាគបួនកូនចាន ស្ពៃក្ដោបហាន់ជាសរសៃ មួយភាគបួនកូនចាន និងម្សៅស៊ុបខ្ទរ ១ ស្លាបព្រាកាហ្វេ។
*វិធីធ្វើ
១- ស្រុសសាច់ជ្រូកឲ្យឆ្អិនល្មម រៀបចំដាក់ចាន រួចយកការ៉ុត និង ស្ពៃក្ដោបហាន់ជាសរសៃនោះទ្រាប់ពីក្រោម។
២- លាយខ្ទឹមស ទឹកត្រី ស្ករស ទឹកក្រូចឆ្មារ ម្ទេស និង ម្សៅស៊ុបខ្នរ កូរបញ្ចូលគ្នាធ្វើជាទឹកញាំ។
៣- ចាក់ទឹកញាំស្រោចទៅលើសាច់ជ្រូកដែលយើងរៀបចំទុកនោះ រួចរៀបចំទទួលទានភ្លាមបានយ៉ាងឆ្ងាញ់ពិសា៕




