ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ភាព​ជា​អ្នក​ដឹកនាំ

20-05-2010 Phnom Penh Post

ខណៈ​ពេល​ស្ត្រី​ជា​និច្ច​កាល​ជា​អ្នក​ដឹក​នាំ​គ្រួសារ និង​បង្កើត​បាន​ជា​ក្រុម​ភាគ​ច្រើន​អាជីព​ជា​គ្រូ​បង្រៀន​នៅ​ប្រទេស​កម្ពុជា វា​ច្បាស់​ណាស់​ថា ពុំ​មាន​ស្ត្រី​ច្រើន​ទេ​ដែល​កាន់​ដំណែង​សំខាន់ៗ​លើ​ឆាក​នយោបាយ និង​ជំនួញ។ ស្ត្រី​តិចតួច​បំផុត​ដូចជា​លោក​ស្រី មូរ សុខហួរ សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តំណែង​កំពូល យ៉ាងណាមិញ​សំឡេង​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​តែងតែ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់។

02-04-2010 កាសែត​រស្មី​កម្ពុជា

លោក​ជំទាវ​ ប៊ុន រ៉ានី​ ហ៊ុនសែន​ អញ្ជើញទទួល​សញ្ញាបត្រកិត្តិយស​បណ្ឌិត​អប់រំ​សិក្សា​ពី​សកលវិទ្យាល័យ​ស៊ីឡា​នៃ​សាធារណរដ្ឋ​កូរ៉េ​ (រូបថត៖​ វិរៈមុនី)ភ្នំពេញ៖​ សកលវិទ្យាល័យ​ស៊ីឡា​នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ប្រគល់​ជូន​សញ្ញាបត្រ​កិត្តិយស​បណ្ឌិត​អប់រំ​សិក្សា​ជូន​លោក​ជំទាវ​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ដើម្បី​ជា​កិត្តិយស​នៃ​ការ​ទទួល​ស្គាល់​​លោក​ជំទាវ​ថា​ ជា​និមិត្ត​រូប​នៃ​​អ្នក​ដឹកនាំ​​ជា​ស្ត្រី។

សញ្ញាប័ត្រ​កិត្តិយស​នេះ​ត្រូវ​​បាន​លោកបណ្ឌិត​ ជុង​ ហុង​ស៊ុប​ សកលវិទ្យាធិការ​នៃ​​សកលវិទ្យាល័យ​ស៊ីឡា​ និង​គណៈប្រតិភូ​ នាំ​យក​មក​ប្រគល់​ជូន​លោក​ជំទាវ​ប៊ុនរ៉ានី​ ហ៊ុនសែន​ នៅ​សាល​សន្និសីទ​ចតុមុខ​ នា​ល្ងាច​ថ្ងៃ​ទី​១​ មេសា​ ​ឆ្នាំ​២០១០​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា។

25-01-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ លោក​ជំទាវ​ជុំ​ សាមីន​ កែប​ ជុតិមា​ ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​​សមាគម​នារី​សង្កាត់​ទាំង​១៥​ ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​៤៥​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មករា។

25-01-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ លោក​ជំទាវ​ជុំ​ សាមីន​ កែប​ ជុតិមា​ ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​​សមាគម​នារី​សង្កាត់​ទាំង​១៥​ ក្នុង​ខណ្ឌ​ដង្កោ​ចំនួន​៤៥​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​មករា។