ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
វិបផតថល​អំពី​ស្ត្រី​មាន​ចុះ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត ប្រជាធិបតេយ្យ ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​​។
 

រឿង​សិច​កំពង់​សោម ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​វីស៊ីឌី

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

អង្គុយ​ទទួល​ទាន​អាហារ ​នៅ​ក្នុង​ភោជនីយដ្ឋាន​ស្ថិត​តាម​​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​ ៦A ក្មេង​ប្រុស​ជំទង់​លក់​ស៊ីឌី​និង​វីស៊ីឌី មុខ​ជា​នឹង​ដើរ​មក​រក​អ្នក ហើយ​សួរ​ថា​ «ពូ​ៗ​ត្រូវ​ការ​ទិញ​វីស៊ីឌី​ទេ»។​ បើ​សិន​ជា​អ្នក​ស្ទាក់​ស្ទើរ អ្នក​លក់​វី​ស៊ី​ឌី​មុខ​ជា​នឹង​ដក​យក​វី​ស៊ី​ឌី​សិច​មក​បង្ហាញ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំ​ផុត​នោះ​គឺ «វីស៊ីឌី​សិច​ខ្មែរ» ។

ទោះ​បី​ជា​កម្ពុជា​ត្រូវ​បាន​គេ​យល់​ថា​ ជា​ប្រ​ទេស​មួយ​ដែល​មាន​ការ​អភិ​​រក្ស​ខាង​វប្បធម៌​ប្រពៃ​ណី​ក្ដី ខ្សែ​វីដេអូ​អាស​អាភាស​ ត្រូវ​បាន​ថត​ចំ​លង​លក់​យ៉ាង​ព្រោង​ព្រាត ។ ឥឡូវ​នេះ​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ​បាន​ឈាន​ទៅដល់​ការ​យក​គ្លីប​​វីដេអូ​សិច​របស់​ខ្មែរ​ យក​មក​ដាក់​បញ្ចូល​គ្នា​ជា​វី​ស៊ី​ឌី​មួយ​លក់​យ៉ាង​ទូលំ​ទូលាយ​។ នៅ​លើ​គំរប​វីស៊ីឌី​បាន​សរសេរ​អក្សរ​ថា​ «សិច​ខ្មែរ» ហើយ​វា​មាន​រូប​ភាព​ឈុត​ក្ដៅ​សាច់​ជាច្រើន ។ រាល់​ឈុត​សិច​ខ្មែរ​នៅ​ក្នុង​វីស៊ីឌី​នោះ គឺ​បាន​មក​ពី​ការ​ថត​តាម​ទូរសព្ទ័​ដែល​សាមី​ខ្លួន​មិន​នឹក​គិត​ឡើយ​ថា រូប​អាក្រាត​និង​សកម្មភាព​ផ្លូវ​ភេទ​របស់​ខ្លួន​ ត្រូវ​គេ​យក​មក​ធ្វើ​អា​ជី​វ​កម្ម​លក់​យ៉ាង​គគ្រឹក​គ​គ្រេង។

ដោយ​សារ​តែ​វប្បធម៌​ខ្មែរ​ និង​ច្បាប់​បាន​ហាម​ឃាត់​ចំពោះ​ការ​ថត​អាស​អាភាស និង​ឈុត​ក្ដៅ​សាច់​នោះ វីស៊ីឌី​សិច​ខ្មែរ​​ដែល​គេ​ផលិត​ឡើង​យ៉ាង​​គឃ្លើន​នោះ​ បាន​លក់​ដាច់​ខ្លាំង​គ្រាន់​បើ ​បើ​ប្រៀបធៀប​ទៅ​នឹង​ស៊ីឌី ឬ​ក៏​វីស៊ីឌី​ផ្សេង​ទៀត។ ដូច​ជា​វីស៊ីឌី​ថត​​ចម្លង​ឯ​ទៀត​ដែរ ​​វីស៊ីឌី​សិច​ខ្មែរ​នោះ​ត្រូវ​បាន​គេ​លក់​ក្នុង​​តម្លៃ​ពី ​ពីរ​ពាន់​រៀល​ ទៅ​បួន​ពាន់​រៀល​ ឬ​ក៏​មួយ​ដុល្លារ​អាមេរិក​។ ក្មេង​ប្រុស​អ្នក​លក់​វីស៊ីឌី​ម្នាក់​បាន​និយាយ​ថា «ខ្ញុំ​បង្ហាញ​វីស៊ីឌី​សិច​ខ្មែរ​នេះ តែ​នៅ​ពេល​ដែល​គេ​សួរ​រក​ ឬ​ក៏​នៅ​ពេល​ដែល​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ភ្ញៀវ​​គាត់​ចូល​ចិត្ត​វីដេអូ​សិច» ។

វីស៊ីឌី​សិច​ខ្មែរ​នោះ មាន​រយៈ​ពេល​ចំ​នួន​៤០​នា​ទី​ ។ វា​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ឈុត​នៅ​លើ​គ្រែ​របស់​យុវជន និង​យុវជន​ និង​យុវនារី​ដែល​ថត​តាម​ទូរសព្ទ័​នៅ​ទី​ក្រុង​ព្រះ​សី​ហនុ​។ ឈុត​ក្ដៅ​សាច់​នៅ​ទី​ក្រុង​ព្រះ​សី​ហនុ​ត្រូវ​បន្ត​ដោយ​ឈុត​វៃ​សិច​នៅ​កាំ​ជណ្ដើរ​។ វា​ក៏​នៅ​មាន​ការ​ថត​អា​ក្រាត និង​ឈុត​សិច​មួយ​ចំនួន​ទៀត​ផង​ដែរ​។ គួរ​បញ្ជាក់​ថា​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​​​ មាន​រឿង​អា​ស្រូវ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ទី​ក្រុង​កំពង់សោម ដោយ​រូប​ប្រុស​ស្រី​ក្មេង​ៗ​រួម​រក្ស​គ្នា​ បាន​ត្រូវ​គេ​ថត​ចំ​លង​តាម​ទូរសព្ទ័​ចែក​គ្នា​មើល​ ។​ គឺ​រូប​នេះ​ឯង​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​បញ្ចូល​ធ្វើ​ជា​វីស៊ីឌី​សិច​ខ្មែរ ។

លោក​ឃឹម ​សារិទ្ធ​ រដ្ឋលេខាធិការ​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​មាន​ប្រ​សាសន៍​​ឲ្យ​ដឹង​នៅ​​ល្ងាច​ថ្ងៃ​ទី​៦​ មិនា​​ថា​ បើ​មាន​រឿង​អាស​អា​ភាស​មាន​នៅ​ក្នុង​ស៊ីឌី​ និង​វីស៊ីឌី​ វា​ងាយ​ស្រួល​បង្ក្រាប​ជាង​ ដែល​ពួក​ខិល​ខូច​បាញ់​រូប​ភាព​អាស​អាភាស​​នេះ​បញ្ចូល​តាម​ទូរសព្ទ័ ។​ លោក​បន្ត​ថា​ បន្ទាប់​ពី​មាន​ព័ត៌មាន​នេះ​ កាល​ពី​២​-៣​ថ្ងៃ​កន្លង​មក​នេះ​ ក្រ​សួង​វប្ប​ធម៌​បាន​ស​ហ​ការ​ជា​មួយ​សាលា​ក្រុង ដោយ​បាន​ចេញ​​លិខិត​ណែនាំ​មួយ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​ នៅ​តាម​ហាង​លក់​ស៊ីឌី​ និង​វីស៊ីឌី​ ក៏​ដូច​នៅ​តាម​ភោជនីយដ្ឋាន ។

លោក​រដ្ឋ​លេខាធិការ​បាន​ឲ្យ​ដឹង​បន្ត​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ក្រ​សួង​វប្បធម៌​បាន​ស​ហ​ការ​ជា​មួយ​លោក​នាយ​ឧត្ដម​សេ​នីយ៍​ ​ហុក​​ ឡង​​ឌី​ ដោយ​បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​ខ្លាំង​ ដើម្បី​ទប់​ស្កាត់ ​និង​រឹប​អូស​ស៊ីឌី​និង​វីស៊ីឌី​បាន​រាប់​សែន​បន្ទះ ​នៅ​ទី​ផ្សារ​ក្នុង​រាជធានី​ភ្នំ​ពេញ ក៏​ដូច​នៅ​តាម​ខេត្ត​ក្រុង។

លោក​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​១២ មិនា​ ជា​ទិ​វា​វប្បធម៌​ខាង​មុខ​នេះ​ ក្រ​សួង​វប្បធម៌​នឹង​ចុះ​ទៅ​ដុត​កំទេច​ចោល​ស៊ីឌី​និង​វីស៊ីឌី​អាស​អាភាស​ជាង​ពីរ​ម៉ឺន​បន្ទះ​នៅ​ខេត្ត​កំពត ។ ឯ​ខេត្ត​ផ្សេង​ទៀត​ដែល​រឹប​អូស​បាន​រាប់​ម៉ឺន​បន្ទះ​ដូច​គ្នា​ ក៏​នឹង​ត្រូវ​ដុត​កំទេច​ចោល​ផង​ដែរ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ តារា  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 23 Aug 2007