លោក ព្រុំ សុខា ថ្លែងក្នុងឱកាសបើកសិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ស្ដីពីក្របខ័ណ្ឌច្បាប់ នៃរដ្ឋបាលមូលដ្ឋាននៅកម្ពុជា (រូបថត ៖ វិសាល)ភ្នំពេញ ៖ ក្រសួងមហាផ្ទៃក្រោមកិច្ចសហការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំសិក្ខាសាលាមួយថ្នាក់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ស្ដីពីខ័ណ្ឌច្បាប់នៃរដ្ឋបាលមូលដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា នេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
ដោយមានការចូលរួមពីលោកអភិបាល អភិបាលរង ខេត្តក្រុងទូទាំងប្រទេស មន្ត្រីរដ្ឋបាលជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ប្រមាណ១៥០នាក់នោះ សិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់នេះ ត្រូវបាន




