ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ប្ដឹង​ថា​ប្ដី​​ប្រើ​អំពី​​ហិង្សា​​ និង​រំលោភ​ផ្លូវ​ភេទ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

កំពង់ធំ៖ គ្រូបង្រៀន​ម្នាក់​ត្រូវ​​ប្រពន្ធ​ប្ដឹង​ពី​បទ​ប្រើ​អំពើ​ហិង្សា ​​និង​រំលោភ​ផ្លូវ​ភេទ​ ហើយ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​សន្ទុក​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ និង​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០០៩។

រឿង​នេះ​ មជ្ឈដ្ឋាន​ទូទៅ​បាន​នាំ​គ្នា​យល់​ថា​​ ជាប់​គុក​ព្រោះ​តែ​រំលោភ​ប្រពន្ធ​ឯង។ ប៉ូលិស​ស្រុក​សន្ទុក​បាន​បញ្ជូន​គ្រូ​បង្រៀន​ជាប់​ចោទ​មក​កាន់​សាលា​ដំបូង​ ជាមួយ​នឹង​ពាក្យ​បណ្ដឹង​​របស់​នារី​​ជា​ប្រពន្ធ​​មក​ជាមួយ​ផង។ គ្រូបង្រៀន​ជាប់​ចោទ​ឈ្មោះ​ ទិត​ ដេត​ អាយុ​៣៦​ឆ្នាំ​ ស្នាក់​​នៅ​ភូមិ​ជ័យជំនះ​ ឃុំកកោះ ស្រុក​សន្ទុក​ បង្រៀន​​ថ្នាក់​ទី​៦​ នៃ​សាលា​បឋម​សិក្សា​កកោះ។ សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​​ដើម​ចោទ​​ដែល​​ជា​ប្រពន្ធ​ឈ្មោះ​ អ៊ុក​ ស្រីរដ្ឋា​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​​ ជា​ជាង​កាត់​ដេរ​​នៅ​ផ្សារ​កកោះ។ ពួក​គេ​ទាំងពីរ​នាក់​មាន​កូន​ពីរ​នាក់​រួច​មក​ហើយ។

ប៉ូលិស​បាន​និយាយ​ថា​ ការ​រួម​ភេទ​ដែល​ធ្វើ​ឡើង​ដោយ​បង្ខំ​ដោយ​គ្មាន​ការ​ព្រមព្រៀង​ ទោះ​ជា​ប្ដី​ប្រពន្ធ​​ក៏​ដោយ ​ឲ្យ​តែ​ភាគី​ម្ខាង​ប្ដឹង​ត្រូវ​តែ​មាន​ទោស។ ប៉ូលិស​ឲ្យ​ដឹង​ទៀត​ថា​ មុន​​ពេល​កើត​ហេតុ​ ជន​ជាប់​ចោទ​ជា​ប្ដី​បាន​វាយ​ធ្វើ​បាប​ប្រពន្ធ​​​ ហើយ​ចាប់​នាង​បោះ​ទៅ​លើ​ពូក​​ និង​ចាប់​រំលោភ​ទាំង​កំរោល​​ហើយ​ប្រពន្ធ​បាន​រត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ ហើយ​រត់​ទៅ​ប្ដឹង​ចៅ​អធិការ​ទៀត។ ជន​ជាប់​ចោទ​ ទិត​ ដេត​ នៅ​ចំពោះ​មុខ​ក្រឡា​បញ្ជី​​សាលា​ដំបូង​បាន​រៀបរាប់​ថា​ ប្រពន្ធ​របស់​ខ្លួន​ឆ្នាស់​ណាស់​ ពួក​គេ​ស្រឡាញ់​គ្នា​រហូត​បាន​កូន​ពីរ​នាក់​ទៅ​ហើយ តែ​ពេល​នេះ​គេ​មួល​បង្កាច់​ប្ដឹង​ឲ្យ​គេ​ចាប់​ប្ដី​ឯង​បែប​នេះ​​ គឺ​ព្រោះ​តែ​ប្រពន្ធ​មាន​បំណង​ផ្សេង។

ជន​ជាប់​ចោទ​​និយាយ​ទៀត​ថា​​​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ មាន​មនុស្ស​ប្រុស​ទូរស័ព្ទ​មក​ជួប​ប្រពន្ធ​របស់​ខ្លួន​ ហើយ​ខ្លួន​តាមដាន​​ដឹង​ថា​ ប្រុស​នោះ​នៅ​ឃុំ​​ស្រយូវ។ ព្រោះ​តែ​យល់​ថា​ ប្រពន្ធ​ចង់​បែក​ចិត្ត​ ទើប​ខ្លួន​មាន​អំពើ​ហិង្សា​ខ្លះ​ទៅ​លើ​ប្រពន្ធ ​តែ​គ្រាន់​តែ​ជា​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ។ ចំពោះ​សំណួរ​សួរ​ថា​ មាន​ការ​ចាប់​រំលោភ​ដោយ​បង្ខំ​មែន​ឬ​ទេ? ទិត​ ដេត​ ឆ្លើយ​ថា​មិន​ពិត​ទេ​នៅ​ពេល​ឈ្លោះ​ប្រកែក​​គ្នា​ប្រតាយប្រតប់​​គ្នា​ ខ្លួន​បាន​រុញ​ប្រពន្ធ​ដួល​ទៅ​លើ​គ្រែ​ពូក ​ហើយ​ប្រពន្ធ​យក​លេស​ថា​​ចាប់​បង្ខំ​គេ​នៅ​លើ​គ្រែ​តែ​ម្ដង។

មុន​ពេល​ចៅ​ក្រម​សាលា​ដំបូង​ចេញ​ដីកា​ឃុំ​ខ្លួន​គ្រូ​បង្រៀន​ គេ​ឃើញ​ប្រជាពលរដ្ឋ​ នាយក​សាលា​ដែល​មក​ពី​ភូមិ​ឃុំ​ជាមួយ​គ្នា​ ប្រមាណ​ជា​​៣០​ទៅ​៤០​នាក់​​ ជិះ​ឡាន​កូរ៉េ​មក​តវ៉ា​ និង​សុំ​ឲ្យ​ដោះលែង​គ្រូ​បង្រៀន​​នោះ​ឲ្យ​មាន​សេរីភាព​វិញ។ ប៉ុន្តែ​បន្ទាប់​ពី​ចៅក្រម​ពន្យល់​អំពី​ច្បាប់​ ទើប​ប្រជាពលរដ្ឋ​ និង​នាយក​សាលា​ ព្រម​ត្រឡប់​ទៅ​​ផ្ទះ​វិញ។

អ្នក​ភូមិ​ដែល​មក​តវ៉ា​ម្នាក់​បាន​បង្ហើប​ថា​ ប្ដី​ជា​គ្រូ​បង្រៀន​ទំនង​ជា​អាច​យល់​ច្បាស់​បាន​ច្រើន​ជាង​ពលរដ្ឋ​ធម្មតា​ ហើយ​​​ទំនង​ជា​​​​មិន​ឈាន​ដល់​ការ​ចាប់​បង្ខំ​រំលោភ​ដូច​គ្នា​ចោទ​ប្រកាន់​នោះ​ទេ​ ប៉ុន្តែ​ទំនង​ជា​ដោយ​ភ្លើង​ប្រច័ណ្ឌ​ ព្រោះ​ប្ដី​យល់​ថា​ ប្រពន្ធ​​មាន​ប្រុស​ ទើប​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​​ខ្លះ​បែប​នេះ។ ចំណែក​​ឯ​ប្រពន្ធ​វិញ ហេតុ​អ្វី​ក៏​រហូត​ឈាន​ដល់​ប្ដឹង​ថា​ប្ដី​រំលោភ​បំពាន​លើ​ផ្លូវ​ភេទ​ មនុស្ស​ទូទៅ​​គេ​នឹង​វិភាគ​ហើយ​​ដាក់​ពិន្ទុ​ឲ្យ​ភាគី​ទាំង​សង​ខាង​ ប៉ុន្តែ​នេះ​ជា​រឿង​​ចម្លែក​ដែល​ប្ដឹង​ថា​​ ប្ដី​រំលោភ​ផ្លូវ​ភេទ។ ថ្ងៃ​ក្រោយ​ឲ្យ​តែ​ប្រពន្ធ​ស្អប់​ប្ដី​ ឬ​ខ្លួន​ចង់​មាន​ថ្មី​ ប្ដឹង​ថា​ប្ដី​រំលោភ​ឲ្យ​ប៉ូលិស​ចាប់​ប្ដី​ដាក់​គុក​ទៅ​ ប្រពន្ធ​នឹង​មាន​សេរីភាព​ហើយ​ (SIC)៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 17 Sep 2009
រូបភាព​របស់ លក្ខិណា

ប្រពន្ធ​ពិត​ជា​​មាន​សិទ្ធិ​ប្ដឹង

       
បាន​ដាក់​ស្នើ​ដោយ លក្ខិណា នៅ ព្រហស្បតិ៍, 09/17/2009 - 15:40

ក្នុង​ករណី​ខាង​លើ​នេះ​​ចៅ​ក្រម​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​អោយ​បាន​ច្បាស់​មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ ថា​តើ​បុរស​ជា​ប្ដី​ពិត​ជា​បាន​​​ប្រើ​អំពើ​ហិង្សា និង​​រំលោភ​ផ្លូវ​ភេទ​លើ​ប្រពន្ធ​មែន​ឬ​អត់។ ព្រោះ​ថា​ពាក្យ​ប្ដឹង​ និង​ចម្លើយ​សារភាព​​មិន​ដូច​គ្នា (បុរស​ជា​ប្ដី​បដិសេធ​ថា​មិន​បាន​រំលោភ​ផ្លូវ​ភេទ​លើ​ប្រពន្ធ​គាត់​ទេ)។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គាត់​នៅ​តែ​ជាប់​ចោទ​ពី​បទ​បើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ (​គាត់​បាន​សារភាព​ថា​គាត់​ពិត​ជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​គាត់​មែន ព្រោះ​តែ​ក្ដី​ប្រច័ណ្ឌ​)។

ម្យ៉ាង​​ការ​ប្រើ​អំពើ​ហិង្សា​​លើ​ប្រពន្ធ​ ដោយ​សំអាង​លេស​ថា​ដោយ​ក្ដី​ប្រច័ណ្ឌ​​នេះ​មិន​មែន​ជា​ហេតុផល​សមស្រប​នោះ​ទេ។ អំពើ​ហិង្សា​មិន​មែន​ជា​វិធី​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ការ​ចរចា​ដោយ​សន្តិវិធី​ទេ​ទើប​ជា​វិធីសាស្ត្រ​ល្អ។ បុរស​ជា​​ស្វាមី​​គឺ​ជា​គ្រូ​បង្រៀន​ គាត់​គួរ​ណាស់​តែ​មាន​ដំណោះស្រាយ​ល្អ​​ជាង​នេះ ជៀស​អោយ​ផុត​​​ពី​អំពើ​ហិង្សា។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ប្រសិន​បើ​ភរិយា​ប្ដឹង​ថា​ប្ដី​រំលោភ​ផ្លូវ​ភេទ​នោះ ព្រោះ​ថា​ថ្វី​ត្បិត​តែ​គាត់​ជា​ស្វាមី​ តែ​គាត់​ពុំ​មាន​សិទ្ធិ​​បង្ខំ​ភរិយា​គាត់​ក្នុង​រឿង​នេះ​ទេ​។ ក្នុង​មាត្រា៣ និង​មាត្រា៧ នៃ​ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ បាន​ចែង​ថា ៖
មាត្រា ៣

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ទាមទារ​ឱ្យ​មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា​​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​តម្រូវ​ឱ្យ​ចាត់​វិធានការ​សម​ស្រប​បំផុត​ ដើម្បី​ការពារ​ជន​រង​គ្រោះ ឬ ជន​អាច​នឹង​រង​គ្រោះ​។

អំពើ​ហិង្សា​រួម​មាន ៖
- ការ​ប៉ះ​ពាល់​ដល់​ជីវិត
­ - ការ​ប៉ះ​ពាល់​ដល់​បូរណភាព​រូប​កាយ
­ - ការ​ធ្វើ​ទារុណកម្ម​ ឬ​ ការ​ធ្វើ​អំពើ​ឃោរឃៅ
­ - ការ​ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ។

មាត្រា ៧

អំពើ​ឈ្លានពាន​ខាង​ផ្លូវ​ភេទ រួម​មាន :
­ - ការ​ប្រើ​ហិង្សា​សេពសន្ថវៈ
­ - ការ​បៀតបៀន​កេរ្តិ៍​ខ្មាស
­ - ការ​ធ្វើ​អាស្រូវភាស​។

សម្រាប់​​អត្តបទ​ច្បាប់​ទាំង​មូល​សូម​ចុច​ទីនេះ

មួយ​វិញ​ទៀត​ការ​​យល់​ឃើញ​របស់​​អ្នក​តវ៉ា​ម្នាក់​ដែល​ថា «ថ្ងៃ​ក្រោយ​ឲ្យ​តែ​ប្រពន្ធ​ស្អប់​ប្ដី​ ឬ​ខ្លួន​ចង់​មាន​ថ្មី​ ប្ដឹង​ថា​ប្ដី​រំលោភ​ឲ្យ​ប៉ូលិស​ចាប់​ប្ដី​ដាក់​គុក​ទៅ​ ប្រពន្ធ​នឹង​មាន​សេរីភាព​ហើយ​ (SIC) » ពិត​ជា​ការ​យល់​ឃើញ​ខុស​ទាំង​ស្រុង។ បើ​សិន​ប្រពន្ធ​ស្អប់​​ប្ដី ឬ​ប្រពន្ធ​មាន​ថ្មី ​​ច្បាប់​ពិត​ជា​មិន​អាច​ចាប់​ប្ដី​ដាក់​គុក​បាន​ទេ​ លុះ​ណា​តែ​​ប្ដី​​នោះ​បាន​ប្រព្រឹត្ត​​អំពើ​ហិង្សា ឬ​អំពើ​ឧក្រិដ្ឋ​ណា​មួយ​​ដែល​​ខុស​ច្បាប់៕

Wife has the right to log police complain over sex violation by her husband

       
បាន​ដាក់​ស្នើ​ដោយ Ses Khmao (មិន​បាន​ផ្ទៀងផ្ទាត់) នៅ ព្រហស្បតិ៍, 10/08/2009 - 18:25


There nothing difficult to accuse a husband of committing sex violation over his wife. The lady can just have sex with her hated husban, then after sex just try to scuffle abit with the exhausted husband then use that proof to log the complain to the police. It is enough evidence of sex violation for him to go to jail and then the lady can be free at her will.

Regards,

រូបភាព​របស់ សុខាយុ

ជ្រុង​មួយ​នៃ​បញ្ហា និង​ហេតុផល

       
បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ សុក្រ, 10/09/2009 - 09:28

អ្វី​ដែល​លោក​លើក​ឡើង​គឺ​ជា​រូបភាព​មួយ​ជ្រុង​ទៀត​នៃ​បញ្ហា​នេះ។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​ដែល​មាន​គោលបំណង​រួម គឺ​កសាង​គ្រួសារ​នេះ​ឲ្យ​មាន​សេចក្ដី​សុខ និង​អប់រំ​កូន​ចៅ​ និង​បណ្ដុះបណ្ដាល​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​អនាគត​នោះ ខ្ញុំ​មិន​យល់​ថា វា​​​មាន​ហេតុផល​ណាមួយ​ដែល​ស្ត្រី​ជា​ប្រពន្ធ​គួរ​ធ្វើ​ដូច​អ្វី​ដែល​លោក​បាន​លើក​ឡើង​នេះទេ។

ករណី​នេះ​គឺ​ជា​​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ដែល​បាន​កើតមាន​លើ​ស្ត្រី​កម្ពុជា ដែល​កន្លង​មក​ស្ត្រី​ខ្មែរ​ត្រូវ​បាន​អប់រំ និង​យល់​ថា ក្នុង​នាម​ជា​ប្រពន្ធ​ ស្ត្រី​ត្រូវ​តែ​តស៊ូ អត់​ធ្មត់ ទោះ​បី​ជា​ប្ដី​បាន​ប្រព្រឹត្ត​ហិង្សា​មក​លើ​ស្ត្រី​ជា​ប្រពន្ធ​បែប​ណា​ក៏​ដោយ។ ដូច្នេះ មាន​ស្ត្រី​ភាគ​ច្រើន​ត្រូវ​បាន​បុរស​ជា​ស្វាមី​បង្ខំ​រួម​ភេទ​​តាម​សេចក្ដី​ត្រូវ​ការ​របស់​គាត់ ដោយ​មិន​គិត​អំពី​អារម្មណ៍ ឬ​សេចក្ដី​ត្រូវការ​របស់​ស្ត្រី​ជា​ប្រពន្ធ​ទេ។ ខ្ញុំ​គិត​ថា លោក​អាច​ស្វែង​រក​បាន​ព័ត៌មាន​ជា​ច្រើន​អំពី​ករណី​នេះ តាម​រយៈ​​សារព័ត៌មាន​ និង​ទស្សនាវដ្ដី​ជា​ច្រើន។

ខ្ញុំ​មិនមាន​​ន័យ​សំដៅ​ក្នុង​ការ​ការពារ ឬ​គាំ​ទ្រ​ស្ត្រី​ទាំង​អស់​នោះ​ទេ ព្រោះ​វា​ក៏​អាច​មាន​ស្ត្រី​មួយ​ចំនួន​អាច​យក​ចំណុច​នេះ​សម្រាប់​ទាមទារ​ការ​លែងលះ​ដែរ។ តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ការពិភាក្សា ចែក​រំលែក​មតិ​យោបល់​ ក្នុង​គោលបំណង​​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បុរស និង​ស្ត្រី ជា​ស្វាមី និង​ប្រពន្ធ ជ្រើស​រើស​យក​ការ​ពិភក្សា​គ្នា​ជា​ដំណោះស្រាយ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល និង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​រីក​ចម្រើន។

សុខាយុ

Family Violence

       
បាន​ដាក់​ស្នើ​ដោយ SES KHMAO (មិន​បាន​ផ្ទៀងផ្ទាត់) នៅ សុក្រ, 10/09/2009 - 16:18

Dear Ms. Sokhayu,

Thank you for your time in explaining on the issue. I do understand the situation and I feel very sad for what happened to those poor ladies. I have follow up all the news from home though I am an ocean apart from my homeland, and please understand that I am not a "male chauvanist" that you might think.

First of all let me apologise for not being able to type in Khmer as I do not have khmer fonts in my computer. My concern was that why promoting the right of women, once should also educate the women to use their right in a correct way. The story of the Teacher in kg Thom was a sad one as he is a teacher, yet he use violence for just pure motive of jealousy. I have follow up with the abuse of human rights by some people as well as by some organizations which also use the human right for their pure political purpose. At the end of the day, who suffer? Cambodian people. some people over joy over their rights to do anything, but forgot to observe other people's right, thus violating other rights while enjoying your own rights. This was the result of human rights influx into the people with giving them proper education on the rights. What I wrote earlier was a suggestion of people who could take benefit using her right, and it is very possible.

OK, nice talking to you. I will write again next time.

Regards,

Ses Khmao

រូបភាព​របស់ លក្ខិណា

អំពើ​ហិង្សា​​គឺ​ជា​វិធី​ដោះស្រាយ​ដ៏​អាក្រក់​បំផុត

       
បាន​ដាក់​ស្នើ​ដោយ លក្ខិណា នៅ សុក្រ, 10/09/2009 - 18:17

សួស្ដី​​លោក SES KHMAO

ជា​បឋម ខ្ញុំ​សូម​អរគុណ​លោក​​ដែល​បាន​​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​​លោក​នៅ​ឯ​​នាយ​សមុទ្រ​​ ដើម្បី​ចូល​រួម​ការ​ក្នុង​ការ​ពិភាក្សា​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី។

អំពើ​ហិង្សា​មិន​មែន​ជា​​វិធី​ល្អ​បំផុត​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ វា​គឺ​ជា​វិធី​អាក្រក់​បំផុត​ ព្រោះ​វា​មិន​ត្រឹម​តែ​​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​អោយ​បញ្ហា​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​​ថែម​ទៀត​។ ដូច​ក្នុង​ករណី​លោក​គ្រូ​នេះ​អញ្ចឹង គាត់​បាន​បង្កើត​បញ្ហា​ជាន់​លើ​បញ្ហា។ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ និង​​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​អធិប្បាយ​មុន​ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​កាន់​ជើង​ស្ត្រី​គ្នា​ឯង​ដោយ​ងងឹត​ងងល់​នោះ​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​​ចង់​មាន​ន័យ​ថា​ បុរស​ម្នាក់​នោះ​ គាត់​ជា​គ្រូ​បង្រៀន គាត់​គួរ​​ណាស់​តែ​មាន​ដំណោះ​ស្រាយ​ដោយ​ល្អ​​ជាង​ការ​ប្រើ​អំពើ​ហិង្សា ទោះ​បី​ជា​គាត់​បាន​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា​ ភរិយា​របស់​គាត់​មាន​​អ្នក​ថ្មី​ក៏​ដោយ គឺ​គាត់​អាច​ចរចា​ជាមួយ​ភរិយា​របស់​គាត់​ដោយ​សន្តិវិធី សម្រុះ​សម្រួល ហើយ​ប្រសិន​បើ​​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​​គាត់​ទាំង​ពី​ដល់​ទី​បញ្ចប់​ហើយ គាត់​អាច​សុំ​លែង​លះ​គ្នា​តាម​ផ្លូវ​ច្បាប់​ (ទោះបី​ដំណោះ​ស្រាយ​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ ព្រោះ​វា​អាច​ជះ​ផល​អាក្រក់​ដល់​កូនៗ)។ ហើយ​ក្នុង​ករណី​ដែល​ភរិយា​របស់​គាត់​ពិត​ជា​មាន​​អ្នក​ថ្មី​មែន​នោះ គាត់​អាច​រក​ភស្តុតាង​ដើម្បី​ប្ដឹង​ដោយ​​ប្រទេស​ខ្មែរ​យើង​មាន​ច្បាប់​ឯកពន្ធភាព​ដើម្បី​កាត់​ក្ដី​ក្នុង​រឿង​នេះ​បាន​។

ទោះ​បី​ជា​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ «អំពើ​ហិង្សា​​គឺ​ជា​វិធី​ដោះស្រាយ​ដ៏​អាក្រក់​បំផុត»​ ទោះ​បី​ជា​គាត់​ជា​បុរស​ដែល​មិន​សូវ​មាន​សំណាង​ ដែល​បាន​ភរិយា​មិន​ស្មោះត្រង់ (ប្រសិន​បើ​ភរិយា​គាត់​​មាន​ថ្មី​មែន[ប្រហែល​មាន​តែ​ស្ត្រី​មួយ​ចំនួន​ដ៏​តិច​តួច​ប៉ុណ្ណោះ]  ព្រោះ​ថា​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ជា​ពិសេស​ស្ត្រី​ខ្មែរ​​តែង​តែ​ចង់​បាន​ និង​ខិត​ខំ​រៀបចំ​គ្រួសារ​​អោយ​ក្លាយ​ជា​គ្រួសារ​ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល​មួយ​ នៅ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​ដើរ​ចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​​ហើយ)។

ខឹង​ខុស​ ខឹង​ខូច​ ខឹង​ខាត

លក្ខិណា