ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ទិវា​សិទ្ធិ​មនុស្ស

11-12-2009 កាសែត​រស្មី​កម្ពុជា


លោក​គ្រ​ស្តូហ្វ, ប៉េស៊ូ, លោក​ធន សារាយ និង​លោក​គល់ បញ្ញា ចូលរូម​ដឹក​នាំ​ហែ​ក្បួន​សិទ្ធិ​មនុស្ស ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ២០០៩ភ្នំពេញ៖ ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា​​ តំណាង​សហភាព​អឺរ៉ុប​អគ្គ​រដ្ឋទូត​ រួម​នឹង​​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​​បាន​ដើរ​ក្បួន​ និង​ជួប​ជុំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​១០​ធ្នូ​ ខួប​លើក​ទី​៦១​ កាល​ពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

11-12-2008 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ខួប​លើក​ទី​៦០​ឆ្នាំ​ នៃ​សេចក្ដី​ប្រកាស​ជា​សកល ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០​ធ្នូ​ ១៩៤៨-១០​ធ្នូ​ ឆ្នាំ​២០០៨​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​សិទ្ធិ​មនុស្ស​សហជីព​កម្មករ​ឯកអគ្គរដ្ឋទូត​រួម​នឹង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាង​ ៥.០០០​នាក់​បាន​ប្រមូល​ផ្ដុំ​ដើរ​ដង្ហែ​ក្បួន​សិទ្ធិមនុស្ស​ និង​ជួបជុំ​នៅ​សួន​ច្បារ​​មុខ​វត្តបទុមវតី​ ជិត​វិមាន​ឯករាជ្យ។

12-12-2007 កាសែត​រស្មី​កម្ពុជា


សន្និសីទ​កាសែត​របស់​អង្គការ​ NAND និង​អង្គការ​ជីវិត​ថ្មី​ (រូបថត​ ៖ក្រញូង)បាត់ដំបង ៖ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍ (NAND) និង​អង្គការ​ជីវិត​ថ្មី​កម្ពុជា​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដោយ​ផ្ដោត​ទៅ​លើ​ខ្លឹមសារ​សំខាន់​២​គឺ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៥៩ និង​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​អន្តរជាតិ ។

លោក​យឿន យឿត នាយក​​ប្រតិបត្តិ​អង្គការ​ពុទ្ធសាសនា និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ ហើយ ​ដែល​អង្គការ​ NAND ធ្វើ​សន្និសីទ​កាសែត​ ក្នុង​គោល​បំណង​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​រយៈ​១៤​ឆ្នាំ​ហើយ​មិន​ទាន់​បាន​អនុម័ត​ជា​ផ្លូវ​ការ ។

11-12-2007 កាសែត​សំណេរ​ថ្មី


ថ្ងៃ​ទី​១០ ធ្នូ ២០០៧ ពិភពលោក​ទាំង​មូល​រាប់​ទាំង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៥៩ ។ នៅ​ទី​ក្រុង​ភ្នំពេញ​ អាជ្ញាធរ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​ណាមួយ​ឡើយ ដោយ​មូល​ហេតុ​ដើម្បី​ថែ​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​មិន​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ។ សង្គម​ស៊ីវិល​ធ្វើ​ការ​រឹះ​គន់​ចំពោះ​ចំណាត់​ការ​នេះ ដោយ​អះអាង​ថា គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស ។

11-12-2007 កាសែត​កម្ពុជា​ថ្មី


តំណាង​សមាគម​នាំ​គ្នា​ស្រែក​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​តាម​ដង​ផ្លូវ (រូបថត៖ គឿនវ៉េត)ខេត្ត​សៀមរាប៖ នៅ​ថ្ងៃ​ទី​១០​ធ្នូ​ក្នុង​ខេត្ត​សៀមរាប​មាន​ការ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​តូច-ធំ​ពី​សំណាក់​មនុស្ស​ជាង​៤០០​នាក់​បាន​នាំ​គ្នា​កាន់​បដា​ចម្រុះ​ពណ៌​ធ្វើ​ដំណើរ​ជា​ក្បួន​តាម​ផ្លូវ​សាធារណៈ​ក្នុង​គោល​បំណង​ធ្វើ​ការ​ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការងារ​សម្រាប់​កម្មករ សហព័ន្ធ សហជីព និង​សហគមន៍​ដែល​កំពុង​បំពេញ​ការងារ​សព្វ​ថ្ងៃ​នេះ ។

ចំពោះ​ការ​ដង្ហែ​ក្បួន​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​នោះ​គឺ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក្នុង​ថ្ងៃ​ទី​១០ ខែ