ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សុខភាព

06-09-2008 ទស្សនាវដ្តី​ប្រជា​ប្រិយ

អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ខ្ទឹម​ស​អាច​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម​ដូច​ជា​​ការ​ប្រើប្រាស់​ថ្នាំ​ដែរ។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​មើល​​ការ​សិក្សា​ស្រាវជ្រាវ​អន្តរជាតិ​ចំនួន​ ១១​ដែល​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ អ្នក​ជំងឺ​ត្រូវ​បាន​ផ្ដល់​គ្រាប់​ថ្នាំ​ខ្ទឹម​ស​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំ​ខែ។ ពួក​គេ​បាន​រក​ឃើញ​ថា​ សម្ពាធ​ឈាម​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ការ​សិក្សា​ស្រាវជ្រាវ។ វេជ្ជបណ្ឌិត​ ខារីន​ រិដ​ នៅ​សាកលវិទ្យាល័យ​អាដេឡៃ​ (Adelaide University) នៅ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា​ នៅ​​ក្នុង​ករណី​ខ្លះ​ ប្រសិទ្ធភាព​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​​ការ​ប្រើ​ឱសថ​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ក៏​អ្វី​ដែល​យើង​តែងតែ​ហៅថា​ ជំងឺ​លើស​ឈាម

05-09-2008 កាសែត​រស្មី​កម្ពុជា

បន្ទាយមានជ័យ​៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ បាន​ដាក់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ត្រួតពិនិត្យ​ និង​លុប​បំបាត់​​ឱសថ​ក្លែងក្លាយ​អនុវត្ត​ឲ្យ​បាន​លទ្ធផល​ និង​​មាន​ប្រសិទ្ធភាព​ក្នុង​បំណង​បញ្ចៀស​គ្រោះថ្នាក់​ខាង​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ឱសថ។

លោក​ សុខ​ ផេង​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​លោក​ អ៊ុង​ អឿន​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដឹក​នាំ​ការ​ប្រជុំ​ និង​សមាជិក​គណៈកម្មការ​​ចំនួន​២២​នាក់​នោះ​ នៅ​សាលា​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ។

បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ​ គឺ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ឱសថ​សេវា​ឯកជន​​ និង​ការ​គ្រប់គ្រង​វា​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ខេត្ត។ ក្នុង​នោះ​ដែរ​មាន​ការ​​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​ចរាចរ​ដឹកជញ្ជូន​ឱសថ​ដើម្បី​ចែកចាយ​តាម​ឱសថ​ស្ថាន​រង​នានា​ ត្រូវ​តែ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ធានា​ថែរក្សា​គុណភាព​ឱសថ​គ្រប់​ប្រភេទ។

05-09-2008 កាសែត​រស្មី​កម្ពុជា

លោក​ ម៉ម​ ប៊ុនហេង​ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​សិក្ខាកាម​ដែល​បាន​ចូលរួមបាត់ដំបង​៖ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ការងារ​ថែទាំ​អ្នក​ជំងឺ​គ្រុនឈាម​ជូន​ដល់​គិលានុប្បដ្ឋាក-យិកា​ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​​សុខាភិបាល​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​ លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា​ ករណី​គ្រុនឈាម​លើ​កុមារ​នៅ​ឆ្នាំ​២០០៨​នេះ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧​កន្លង​ទៅ​គឺ​មាន​ការ​ថយ​ចុះ​ចំនួន​៦​ដង។

លោក​រដ្ឋលេខាធិការ​ បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០០៧​កន្លង​មក​ នៅ​ទូទាំង​ប្រទេស​កុមារ​​គ្រុនឈាម​មាន​ជិត​៤​ម៉ឺន​នាក់​ ហើយ​មាន​កុមារ​ស្លាប់​ជាង​៤០០​នាក់។ ប៉ុន្តែ​ដោយសារ​មាន​ការ​​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​ ព្រម​ទាំង​បុគ្គលិក​មន្ទីរ​ពេទ្យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ​ អ្នក​ជំងឺ​គ្រុនឈាម​មាន​ការ​ថយ​ចុះ​ចំនួន​៦​ដង។

30-08-2008 ទស្សនាវដ្តី​អង្គរធំ

ចេក​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង...។

ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។

ជួយ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។

28-08-2008 កាសែត​រស្មី​កម្ពុជា

ប្រជាជន​១៤​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​បង្គន់​

ផ្ទះ​របស់​ប្រធាន​សមាគម​បង្គន់​ពិភពលោក​មាន​រូប​ដូច​បង្គន់​ ហើយ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោកភ្នំពេញ​៖ ប្រទេស​កម្ពុជា​​នឹង​ចាប់​ផ្ដើម​ចូល​រួម​​នៅ​ក្នុង​បដិវត្ត​បង្គន់​នៅ​ពេល​ឆាប់ៗ​នេះ​​ ដោយ​សហការ​ជាមួយ​សមាគម​បង្គន់​ពិភពលោក។

ចយ​ យុន​ ស៊ុង​ (CHOI Yoon-Sung) អ្នក​ពិគ្រោះ​យោបល់​នៃ​សមាគម​បង្គន់​ពិភព​លោក​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​មួយ​សម្រាប់​គម្រោង​សាកល្បង​សាងសង់​បង្គន់​សាធារណៈ​ ដែល​ផ្ដួចផ្ដើម​ដោយ​សមាគម​បង្គន់​ពិភពលោក។ ប្រទេស​​ទាំង​១០​ដែល​ត្រូវ​បាន​ជ្រើសរើស​នោះ​រួម​មាន​ ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ចិន​​ ប្រទេស​ម៉ុងហ្គោលី​ ហ្គាណា​ កាមេរូន​ កេនយ៉ា​ ប៉ាគីស្ថាន​ និង​​អាហ្វ្រិក​ខាង​ត្បូង។ ប្រទេស​ទាំង​១០​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ប្រទេស​ចំនួន​១៩​ ដែល​បាន​ស្នើ​សុំ​គម្រោង​នេះ។