ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ ព្រមទាំងផ្នែកឯកជនបានឯកភាពគ្នាថា បញ្ហាយេនឌ័រនិងការរំលោកសិទ្ធិស្ត្រីគួរត្រូវបញ្ជ្រាបទៅក្នុងគោលនយោបាយICT។ ការមូលមតិគ្នាលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់លើកទីមួយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ឧសភា ២០១១ នៅសណ្ឋាគារ Sunway អំពី "ទស្សនយេនឌ័រ ក្នុងការអភិវឌ្ឍគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានវិទ្យា ICT"។
យេនឌ័រ
សៀវភៅស្រ្តី និងការងារ
រូបភាព៖ អង្គការវិទ្យាស្ថានបើកទូលាយប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើសកលលោកគឺកំពុងតែធ្វើការដោយយកចិត្តទុកដាក់ដើម្បី បង្កើនការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈនៃការរស់នៅ ។ យោងតាមសៀវភៅ "ស្រ្តី និង ការងារ" ដែលចេញផ្សាយដោយសមាគមយុវជនខ្មែរ វត្តមានរបស់ស្រ្តីនៅក្នុងការងារផ្សេងៗគឺជាការលើកតំកើនចំពោះតំលៃនៃសមត្ថភាពស្រ្តី។ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានបង្កើនការឧបត្ថម្ភ គាំទ្រ និងផ្តល់សេវាកម្មអប់រំចំពោះស្រ្តីនៅក្នុង សហគមន៏។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន922ដង
ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០១០ កន្លងទៅនេះ នៅស្នងការដ្ឋាន នគរបាលខេត្ត ក្រោមការឧបត្ថម្ភដោយគម្រោង CCJAP មានរៀបចំបើកវេទិកាពិគ្រោះយោបល់រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ពូន សានិត ស្នងការរងតំណាងឲ្យលោក ឧត្ដមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការនគរបាលខេត្ត។ អញ្ជើញចូលរួមក្នុងវេទិកានោះមានលោក ហួត វេងចាន់ តំណាងគម្រោង CCJAP ព្រមទាំងក្រុមយេនឌ័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមកពីខេត្តចំនួន៦ ក្នុងនោះមានខេត្តបាត់ដំបង កណ្ដាល កំពង់ធំ កំពង់ចាម ព្រៃវែង និងខេត្តបន្ទាយមានជ័យ សរុបចំនួន៤២នាក់។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន238ដង
រាជធានីភ្នំពេញ៖ នៅក្រសួងកិច្ចការនារី កាលពីថ្ងៃទី១០ សីហា កន្លងទៅនេះ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងកិច្ចការនារី និងអង្គការឃែរអន្តរជាតិនៅកម្ពុជា ដើម្បីសហការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពស្ត្រីជានិយោជិកនៅក្នុងផលិតកម្មស្រាបៀរ។ ពិធីចុះហត្ថលេខានោះបានធ្វើឡើងរវាងលោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី Sharon Wilkinson ប្រធានអង្គការឃែរអន្តរជាតិនៅកម្ពុជា។
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន261ដង
ទិដ្ឋភាពកិច្ចសម្ភាសន៍
រូបភាពដោយ៖អង្គការវិទ្យាស្ថានបើកទូលាយដើម្បីបានយល់ខ្លះៗពីសេរីភាពនៃការបញ្ចេញមតិរបស់ស្ត្រីកម្ពុជា យើងសូមលើកយកបទសម្ភាសន៍រវាងលោកស្រី ជឹម មាណារី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយជាមួយលោកជុំទាវ ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារីកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
- បន្ថែមសេចក្តីអធិប្បាយថ្មី
- ...អានបន្ថែម
- អាន331ដង
- 20/08/2010កាសែតរស្មីកម្ពុជា
- 17/08/2010អង្គការវិទ្យាស្ថានបើកទូលាយ
- ជំរុញឲ្យមានសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិក្នុងការសម្រេចចិត្តរបស់ស្ត្រីនៅក្នុងសង្គម17/08/2010អង្គការវិទ្យាស្ថានបើកទូលាយ
- 11/05/2010កាសែតរស្មីកម្ពុជា
- 25/02/2010កាសែតរស្មីកម្ពុជា
- 30/12/2009កាសែតរស្មីកម្ពុជា
- 22/12/2009កាសែតកោះសន្តិភាព
- 16/12/2009កាសែតរស្មីកម្ពុជា





