ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

09-05-2008 The Mekong Times

ប្រជាពលរដ្ឋ​ប្រមាណ​ ២៤៥​ នាក់​មក​ពី​បណ្ដា​ខណ្ឌ​ចំនួន​៣​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​រួម​ចំណែក​បំផុស​ចលនា​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​​នៃ​គ្រួសារ​ដែល​ជា​កោសិកា​សង្គម​ និង​ការ​បង្កើត​តួនាទី​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គមកិច្ច​ ពិសេស​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​អំពើ​អសកម្ម​ផ្សេងៗ​ដែល​នាំ​ឲ្យ​គ្រួសារ​បែកបាក់។ ជា​មួយ​និង​ការ​ចូល​រួម​របស់​ពលរដ្ឋ​យ៉ាង​សកម្ម​នេះ​​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ បាន​រៀបចំ​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ស្ដី​ពី​គ្រួសារ​នៅ​ទី​ស្នាក់​ការ​ក្រសួង​សង្គមកិច្ច​ កាល​ពី​ថ្ងៃ​ទី​៨​ ឧសភា​ម្សិលមិញ​នេះ​ ក្នុង​បំណង​​ធ្វើ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​របស់​រដ្ឋាភិបាល​ចំពោះ​គ្រួសារ​ និង​លទ្ធផល​នៃ​ចលនា​របស់​គ្រួសារ​នៃ​សង្គម​នីមួយៗ។