ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ការ​អប់រំ

27-08-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រគល់​អំណោយ​សៀវភៅ​មួយ​ចំនួន​ដែល​មាន​​ទឹក​ប្រាក់​ជាង​៨០០ដុល្លារអាមេរិក ដល់​​បណ្ណាល័យ​ជាតិ​កម្ពុជា​​ក្នុង​ឱកាស​ប្រារព្ធ​ធ្វើ​វេទិកា​សាធារណៈ​ស្ដី​ពី​ការ​អាន​ និង​ការ​សរសេរ ​នៅ​ឯ​បណ្ណាល័យ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ខែ​សីហា​ឆ្នាំ​២០១០​​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​អ្នក​អាន​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​យល់​ដឹង​អំពី​សេវាកម្ម​នានា​របស់​បណ្ណាល័យ​ជាតិ​កម្ពុជា​ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​ការ​អាន។ សៀវភៅ​រឿង​​និទាន​ សម្រាប់​កុមារ​និង​យុវវ័យ សៀវភៅ​ប្រវត្តិសាស្ត្រ​ទាក់ទង​ប្រទេស​កម្ពុជា​​សៀវភៅ​ជីវប្រវត្តិ​ប្រវត្តិ​មេដឹកនាំ​​ល្បីៗ​ប្រលោម​លោក​បែប​អប់រំ​ សៀវភៅ​ឯកសារ​ និង​សៀវភៅ​ល្អៗ​​ជា​ច្រើន​ប្រភេទ​ទៀត​ក៏​ត្រូវ​បាន​គេ​យក​មក​តាំង​បង្ហាញ​​ជូន​សាធារណជន​ផង​ដែរ។

28-07-2010 Phnom Penh Post

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​ថា គ្រូ​អនុរក្ស​ក្នុង​មណ្ឌល​ប្រឡង​ណា​ម្នាក់ ដែល​គេ​ចាប់​បាន​ថា បាន​ទទួល​សំណូក​នឹង​ប្រឈម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ហើយ​សិស្សានុសិស្ស​ណា​ដែល​គេ​ចាប់​បាន​លួច​ចម្លង​ក្នុង​ពេល​ប្រឡង ក៏​នឹង​ទទួល​រង​ទណ្ឌកម្ម​ខាង​បទ​វិន័យ​ផង​ដែរ។

23-07-2010 កាសែត​កោះ​សន្តិភាព

រាជធានី​ភ្នំពេញ៖ មន្ត្រី​អប់រំ យុវជន​និង​កីឡា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី២ កក្កដា ឆ្នាំ​២០១០ ថា មាន​បេក្ខជន​សិស្ស​ថ្នាក់​ទី១២ ប្រមាណ​ជិត​១០ម៉ឺន​នាក់​បាន​ដាក់​ពាក្យ​ប្រលង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ​កន្លះ គឺ​ចាប់​ពី​ថ្ងៃ​២៦ ដល់​ថ្ងៃ​ទី២៨ ខែ​កក្កដា​ឆ្នាំ២០១០ ក្នុង​នោះ​មាន​ប្រមាណ​១៩១​មណ្ឌល​ស្មើ​នឹង​ជាង​៤០០០បន្ទប់​នៅ​ទូទាំង​ប្រទេស។

20-07-2010 កាសែត​រស្មី​កម្ពុជា

ភ្នំពេញ៖ សិស្សានុសិស្ស​១៣១,៧៧៧នាក់​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​ដែល​តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​ល្អ​ដោយ​សិស្ស​ប្រឡង​ជាប់​រហូត​ដល់៩១,៨១ភាគរយ។

15-07-2010 Phnom Penh Post

ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​​និង​យុវនីតិសម្បទា​ បាន​ធ្វើការ​​ផ្សព្វផ្សាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សៀវភៅ​អាសយដ្ឋាន​សេវាកម្ម​ សម្រាប់​​អ្នក​ងាយ​រងគ្រោះ​ចំនួន​៤​ម៉ឺន​ក្បាល​ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​កាត់បន្ថយ​អ្នក​ងាយ​រងគ្រោះ​នៅ​កម្ពុជា។