ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្រុមទី​ប្រឹក្សា​សរសេរ​​បទវិចារណ​កថា

27-06-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កិច្ចប្រជុំ​ក្រុម​ទី​ប្រឹក្សា​​សរសេរ​បទវិចារណកថា រៀបចំ​ឡើង​ជា​រៀងរាល់​២​ខែ ក្នុង​គោលបំណង​ប្រមូល​ផ្ដុំ​មតិយោបល់ ពី​អ្នក​មាន​បទពិសោធន៍​ខាង​និពន្ធ ការ​សរសេរ​អត្ថបទ រួម​ទាំង​ការ​សរសេរ​បទវិចារណកថា ដែល​មក​ពី​មជ្ឈដ្ឋាន​ខុសៗ​គ្នា​ ដោយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​ខ្លឹមសារ​នៃ​វិបផតថល​ជាមួយ​នឹង​បញ្ហា​ នានា របស់​ស្ត្រី​ដែល​កើត​មាន​ក្នុង​សង្គម​ ដើម្បី​ធ្វើ​ឲ្យ​វិបផតថល​ស្ដី​អំពី​ស្ត្រី ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ក្រុម​គោល​ដៅ ជា​កញ្ចក់​នៃ​តថភាព​សង្គម​មាន​លក្ខណៈ​វិជ្ជាជីវៈ​ខ្ពស់​​ មាន​ព័ត៌មាន​ថ្មី​ ទាន់​ពេល​វេលា​ សំបូរ​បែប​ ទាក់ទាញ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​អាន។

25-04-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កាលពី​ថ្ងៃ​ទី ២៥​ ខែ​ មេសា ឆ្នាំ ២០០៨ កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​រៀបចំ​កិច្ចប្រជុំ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទវិចារណកថា​ នា​ទីស្នាក់ការ​​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។ កិច្ចប្រជុំ​ក្រុម​ទី​ប្រឹក្សា​​សរសេរ​បទវិចារណកថា រៀបចំ​ឡើង​ក្នុង​គោល​បំណង​ប្រមូល​ផ្ដុំ​មតិយោបល់ ពី​អ្នក​មាន​បទពិសោធន៍​ខាង​និពន្ធ ការ​សរសេរ​អត្ថបទ រួម​ទាំង​ការ​សរសេរ​បទ​វិចារណកថា ដែល​មក​ពី​មជ្ឈដ្ឋាន​ខុសៗ​គ្នា​ ដោយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​ខ្លឹមសារ​នៃ​វិប​ផតថល​ជាមួយ​នឹង​បញ្ហា​នានា របស់​ស្ត្រី​ដែល​កើត​មាន​ក្នុង​សង្គម​ ដើម្បី​ធ្វើ​ឲ្យ​វិបផតថល​ស្ដី​អំពី​ស្ត្រី ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ក្រុម​គោល​ដៅ ជា​កញ្ចក់​នៃ​តថភាព​សង្គម​មាន​លក្ខណៈ​វិជ្ជាជីវៈ​ខ្ពស់​​ មាន​ព័ត៌មាន​ថ្មី​ ទាន់​ពេល​វេលា​ សំបូរ​បែប​ ទាក់ទាញ​ និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ របស់​អ្នក​អាន។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រៀង​រាល់​ពីរ​ខែ​ម្ដង៕

12-02-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កម្មវិធី​ស្ត្រី ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ចម្បង​ចំនួន​៦​ របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។​ កម្មវិធី​ស្ត្រី​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​នា​ចុង​ឆ្នាំ​២០០៦​ និង​មាន​សកម្មភាព​ធំ​ៗ​ ចំនួន​បី​គឺ​ វិបផតថល​ស្ដី​​អំពី​ស្ត្រី​ វគ្គ​បណ្ដុះបណ្ដាល​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​យេនឌ័រ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។​

វិបផតថល​ស្ដី​អំពី​ស្ត្រី​ (http://women.open.org.kh) គឺ​ជា​សមិទ្ធផល​ចម្បង​មួយ​ ​​​ដែល​ផ្ដល់​ជូន​អង្គការ​ស្ត្រី​ និង​ស្ថាប័ន​នានា​ នូវ​បណ្ដុំ​​ព័ត៌មាន​ដ៏​សំបូរ​បែប​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង​៥០០​ខ្លឹមសារ​ ដែល​ទាក់ទង​នឹង​ច្បាប់​ បច្ចេកវិទ្យា​ព័ត៌មាន​ ការ​អភិវឌ្ឍន៍​ សមភាព​យេនឌ័រ និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន។​

15-01-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

១ សេចក្តី​ផ្តើម

កម្មវិធី​ស្រ្តី (Women Empowerment for Social Change) របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​នា​ឆ្នាំ​២០០៦​ ។​ បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​សកម្មភាព​ធំៗ​ ចំនួន​បីគឺ​ ៖

  • វិប​ផត​ថលស្តី​​អំ​ពីស្ត្រី http://women.open.org.kh (កិច្ច​ប្រជុំ​នៃ​វេទិកា​ស្ត្រី​ កិច្ចប្រជុំ​នៃ​ក្រុម​ទី​ប្រឹក្សា​សរសេរ​បទ​វិចារណកថា​​)
  • ការ​កសាង​សមត្ថភាព​ ផ្នែក​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា
  • ការ​ស្ទង់​មតិ​អំពី​ យេនឌ័រ​ និង​បច្ចេក​វិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា

២​ គោល​គំនិតយុទ្ធសាស្រ្ត​​នៃ​គម្រោង​ស្ត្រី​

២.១ ទស្សនៈ​វិស័យ​​

ឆ្ពោះ​ទៅកាន់​សង្គម​មួយ​ដែល​អ្នក​ចូលរួម និង​សកម្មជន​ស្រ្តី ​នឹង​អាច​មាន​ឱកាស​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ នៅក្នុង​ការ​អភិវឌ្ឍន៍​សង្គម ​​តាម​រយៈ​ការ​ទទួល​ និង​ចូល​ទៅ​កាន់​ ការ​ប្រើប្រាស់​ព័ត៌មាន មាន​ភាព​ជឿជាក់​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​មាន​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​ និង​​​​ចែក​រំលែក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ទាំង​នេះ​ ទៅ​អោយ​ស្រ្តី​ផ្សេង​ទៀត​ ។