កិច្ចប្រជុំក្រុមទីប្រឹក្សាសរសេរបទវិចារណកថា រៀបចំឡើងជារៀងរាល់២ខែ ក្នុងគោលបំណងប្រមូលផ្ដុំមតិយោបល់ ពីអ្នកមានបទពិសោធន៍ខាងនិពន្ធ ការសរសេរអត្ថបទ រួមទាំងការសរសេរបទវិចារណកថា ដែលមកពីមជ្ឈដ្ឋានខុសៗគ្នា ដោយធ្វើការឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃវិបផតថលជាមួយនឹងបញ្ហា នានា របស់ស្ត្រីដែលកើតមានក្នុងសង្គម ដើម្បីធ្វើឲ្យវិបផតថលស្ដីអំពីស្ត្រី ឆ្លើយតបទៅនឹងតម្រូវការក្រុមគោលដៅ ជាកញ្ចក់នៃតថភាពសង្គមមានលក្ខណៈវិជ្ជាជីវៈខ្ពស់ មានព័ត៌មានថ្មី ទាន់ពេលវេលា សំបូរបែប ទាក់ទាញ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន។

