នៅថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ជាទិវានៃក្តីស្រឡាញ់ ដែលភាសាអង់គ្លេសហៅថា ទិវា វ៉ាឡិនថាញ ដេ (valentine day) ហើយទិវានេះជាវប្បធម៌ និងទំនៀមទម្លាប់របស់ពួកបស្ចឹមប្រទេស។
ពួកគេបានកំណត់យកថ្ងៃទី ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំជាទិវានៃក្តីស្រឡាញ់ ក្នុងគោលបំណងបង្ហាញពីការនឹករលឹក និងបង្ហាញនូវសេចក្តីស្រឡាញ់រាប់អានដល់ឪពុកម្តាយ បងប្អូន និងញាតិមិត្តជិតឆ្ងាយ។ តាមទម្លាប់ បើទោះជាពួកគេរស់នៅបែកគ្នា និងមិនបានទាក់ទងគ្នាមួយរយៈ ឬក៏អស់ពេលមួយឆ្នាំក៏ដោយ ពួកគេតែងតែមិនភ្លេចថ្ងៃទី ១៤ កុម្ភៈ នេះទេ។
ពួកគេបានផ្ញើលិខិតសួរសុខទុកគ្នាទៅវិញទៅមកនាថ្ងៃទី ១៤ កុម្ភៈ នេះ ហើយបច្ចុប្បន្ន ដោយសារតែបច្ចេកទេសវិទ្យាព័ត៌មាន និងសារគនាគមន៍ទំនើប ពួកគេបានផ្ញើសារបង្ហាញពីក្តីស្រឡាញ់ និងការនឹករលឹកតាមរយៈអ៊ីម៉ែល តាមប្លុក តាមហ្វេសប៊ុក និងតាមទូរស័ព្ទជាដើម។
ចំពោះអ្នកដែលនៅជិតគ្នាវិញ ពួកគេរមែងតែងតែបានណាត់ជួបគ្នាទៅតាមការដែលអាចធ្វើទៅបាន ដើម្បីទទួលទានអាហារសាមគ្គីជាលក្ខណៈគ្រួសារ ជាក្រុមមិត្តភក្កិ និងជាបុគ្គលជាដើម និងជូនកាដូឲ្យគ្នាទៅវិញទៅមក។
ប៉ុន្តែក្រោយមក វប្បធម៌ និងទំនាមទម្លាប់នេះបានជះឥទ្ធិពល និងរីកសាយភាយនៅទូទាំងពិភពលោក ដោយជនជាតិដ៏ទៃៗទៀតបានយកទម្លាប់តាម។
ដោយឡែកនៅកម្ពុជា វប្បធម៌នេះក៏មានប្រជាប្រិយផងដែរចាប់តាំងពីឆ្នាំ ២០០០ មកពិសេសក្នុងចំណោមយុវវ័យ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺពួកយុវវ័យ មួយចំនួនបានយកអត្ថន័យនៃទិវានេះទៅជាទិវាមួយសម្រាប់គូស្នេហ៍ទៅវិញ ដោយបកប្រែពាក្យ វ៉ាឡិនថាញ ដេ (valentine day) ថាជាទិវាសង្សារទៅវិញ ដែលធ្វើឲ្យពួកយុវវ័យខ្មែរយល់ខុសវក់នឹងសង្សារ មិនបានគិតពីមិត្តភក្កិដទៃ ពិសេសឪពុកម្តាយបងប្អូនរបស់ខ្លួន។
រឿងដែលគួរបារម្ភគឺស្រ្តីវ័យក្មេងកម្ពុជាអាចលង់ខ្លួនធ្លាក់ចូលក្នុងការអាម៉ាស និងអាចបាត់បង់សេចក្តីថ្លៃថ្នូរជាស្រ្តីខ្មែរ ដោយសារពួកព្រាននារី។ កន្លងមក ដោយសារតែមានការយល់ថា ថ្ងៃ ១៤ កុម្ភៈ ជាទិវាសង្សារ ហើយគិតមិនបានដិតដល់ មានស្រ្តីខ្មែរវ័យក្មេងមួយចំនួន ដែលអ្នកខ្លះជាអនីតិជន (មិនទាន់គ្រប់អាយុ ១៨ ឆ្នាំ) ក៏មាន បានបណ្តោយខ្ឡួនឲ្យបុរសជាសង្សារបានរួមភេទ ដើម្បីបង្ហាញពីភាពស្មោះត្រង់ចំពោះសង្សារ។
នៅត្រង់ចំណុចនេះ យើងពិតជាឯកភាពជាមួយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានលើកឡើងនៅក្នុងវេទិកាសំណួរចម្លើយរវាងគ្រូ និងសិស្ស ប្រមាណជាង ២០០ នាក់នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងកាលពីថ្ងៃទី ៥ កុម្ភៈកន្លងទៅនេះថា ជារៀងរាល់ឆ្នាំបានធ្វើឲ្យយុវជនមួយចំនួនកំពុងតែច្រឡំ ដោយបង្វែរអត្ថន័យទិវានៃក្ដីស្រឡាញ់ឲ្យទៅជាសកម្មភាពពពាក់ពពូន មិនសមស្របប្រាសចាកពីសីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ។
វាពិតជាមិនខុសនោះទេដែលលោកជំទាវបានបញ្ជាក់ថា យុវជនមួយចំនួនបានបង្ហាញពីទិដ្ឋភាពទាំងគូៗ ឌុបគ្នា ឈូឆរដោយសម្ដែងនូវភាពជ្រួលជ្រើមរវាងដៃគូស្នេហារបស់ខ្លួន ហើយសិស្សភាគច្រើនអវត្តមាននៅក្នុងសាលានៅថ្ងៃ ១៤ កុម្ភៈនេះ។
ជាការពិត យើងមិនទោមនស្សនឹងក្តីស្រឡាញ់របស់យុវវ័យនោះទេ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភនោះគឺស្រ្តីវ័យក្មេងអាចបាត់បង់កិត្តិយស អាសោចកេរ្តិ៍ដោយតែបាត់បង់ភាពបរិសុទ្ធ។ ជាងនេះទៅទៀត ពួកគេអាចប្រឈមនឹងការមានផ្ទៃពោះដោយចៃដន្យ ប្រសិនបើការរួមភេទជាមួយបុរសជាសង្សារនោះមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ ហើយការមានផ្ទៃពោះនេះគឺឈានទៅធ្វើការរំលូតកូន ដែលប្រការនេះពិតជាធ្វើឲ្យស្រ្តីវ័យក្មេងប្រឈមនឹងបញ្ហាសុខភាពបន្តពូជទៅពេលអនាគត។
មិនតែប៉ុណ្ណោះ បើបុរសជាសង្សាររបស់ខ្លួននោះមានផ្ទុកមេរោគអដស៍ នោះពួកគេពិតជាប្រឈមនឹងការឆ្លងដោយងាយ ដែលបញ្ហានេះពិតជានាំទុក្ខទោសដល់ខ្លួនទាំងនៅវ័យក្មេង ព្រោះមេរោគអេដស៍ ដែលវិវត្តទៅជាជំងឺអេដស៍នោះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ម្យ៉ាងទៀត ពេលខ្លះគូស្នេហ៍វ័យជំទង់ៗដែលខ្លួនកំពុងតែសិក្សានៅវិទ្យាល័យ និងអនុវិទ្យាល័យបានប្រព្រឹត្តអំពើមិនគម្បី ដូចជាការអោបថើបរឹតគ្នានៅតាមទីសាធារណៈ និងដេកតាមផ្ទះសំណាក់ហើយត្រូវបាននគរបាលមានសមត្ថកិច្ចចាប់មកអប់រំ នោះពិតជាអាម៉ាសមុខ និងបាត់បង់កិត្តិយសដល់ខ្លួនឯងផង និងដល់ឪពុកម្តាយបងប្អូនរបស់ខ្លួនផង។
ចំណុចមួយទៀតដែលគួរឲ្យបារម្ភនោះគឺថា នៅថ្ងៃទី ១៤ កុម្ភៈនេះ យុវវ័យប្រុសស្រីបានជិះម៉ូតូឌុបគ្នាបង្អូតគូសង្សារគ្នាទៅវិញទៅមក និងបង្ហាញពីសម្រស់រៀងៗខ្លួន ដោយមិនបានពាក់មួកសុវត្ថិភាព ហើយប្រសិនបើបើកបរល្បឿនលឿនអាចដួលបណ្តាលឲ្យមានដួលបែកក្បាលនាំឲ្យអន្តរាយដល់សង្ខា។
ជាងនេះទៅទៀត មេរៀនមួយដែលគួរឲ្យជូរចត់ ហើយយុវវ័យទាំងឡាយត្រូវតែចងចាំជានិច្ចនោះគឺថា កន្លងមកមានយុវវ័យខ្លះមិនត្រឹមតែរួមភេទនោះទេ ប៉ុន្តែពួកគេបានថតជារូបភាព និងរូបវីដេអូថែមទៀត ដូចជាករណីនៅខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្មាំមុននេះ ហើយបន្ទាប់មក រូបវីដេអូនោះក៏បានបែកធ្លាយចេញជាសាធារណៈផ្អើលអស់ប្រជារាស្រ្តមួយនគរ។ តើទង្វើបែបនេះ កិត្តិយសរបស់ខ្លួន និងឪពុកម្ដាយ បងប្អូនសាច់ញាតិទៅជាយ៉ាង?
ដូចនេះ យុវវ័យ ពិសេសយុវវ័យជាស្រ្តីត្រូវតែប្រយ័ត្ន និងការពារខ្ឡួន ដោយមិនត្រូវបណ្តែតបណ្តោយចាញ់ល្បិចកល និងការអង្វរកររបស់បុរសជាសង្សារក្នុងការលួងលោមប្រលោមស្នេហ៍ ដោយគ្រាន់តែហុចផ្កាមួយទង ឬក៏កាដូមួយកញ្ចាប់ជាថ្នូរនឹងការរួមភេទនោះទេ។ យុវវ័យត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ផូផង់ រក្សាសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់សង្គម ព្រោះខ្ឡួនជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត។
យុវវ័យគួរតែបង្វែរទិវានេះមកជាទិវានៃក្តីសេចក្តីស្រឡាញ់ និងនឹករលឹកដល់ឪពុកម្តាយ បងប្អូន និងញាតិមិត្តជិតឆ្ងាយឲ្យស្របទៅនឹងវប្បធម៌ដើមរបស់គេវិញ ដើម្បីកុំឲ្យទិវា វ៉ាឡិនថាញ ដេ (valentine day) នេះក្លាយជាទិវាស្នេហ៍កម្មដល់ខ្លួន៕






មនុស្សម្
មនុស្សម្នាក់ៗត្រូវចេះគិតអោយបានវែងឆ្ងាយ។ ការធ្វើអោយមានភាពអាម៉ាសមិនមៃនមានតែក្នុងថ្ងៃវ៉ាលែនថាញទេ បើយើងមិនចេះគិត វាអាចកើតឡើងគ្រប់វិនាទី។
ខ្ញុំពិត
ខ្ញុំពិតជាយល់តាមទស្សនះរបស់ស្កត ដែលថាការភ្លើតភ្លើនរបស់យុវជនសម័យនេះគឺមិនមែនតែនៅថ្ងៃនៃទិវានៃក្តីស្រលាញ់នោះទេ។អ្វីដែលខ្ញុំបានសង្កេតឃើញគឺវាលើសពីនេះទៅទៀត ដែលយុវជនមួយចំនួនធំបានគេចសាលា ទៅដើរលេងសប្បាយ។ ចុង បព្ចាប់ពួកគេក៍ប្រឡូកក្នុងល្បែងស្នេហា និងការរួមភេទ ។ដូច្នេះក្នុងនាមជាកូនខ្មែរដែល តែងតែមានវប្បធម៌ល្អផូរផង់ គួរតែគិតពិចារណាអោយបានវែងឆ្ងាយជាមុន មុននឹងសំរេចប្រឡូកក្នុងរឿងស្នេហា និងការរួមភេទ ដូចពាក្យចាស់លោកពោលថា គឹតហើយ សឹមគូរ៕
ខ្ញុំចូលរួមគាំទ្រម្នាក់ដែរ!!
តាមតែខ្ញុំឃើញសកម្មភាព មនុស្សមួយចំនួនដែលបានគិតថា វ៉ាឡិនថាញដេ (valentine day) ជាថ្ងៃបុណ្យសង្សារនោះ មកពីគាត់ ឬក្រុមគាត់មិនដឹងថាវប្បធម៌នេះមកពីណា និងមានអត្ថន័យដូចម្ដេចនោះទេ ។ តែមានមនុស្សមួយចំនួនក៏បានដឹងហើយ តែធ្វើជាមិនដឹង មិនតែប៉ុណ្ណោះបានជួយបង្វែរឲ្យមនុស្សមួយចំនួនធំរឹតតែភាន់ច្រឡំទៅទៀត ដើម្បីជាឱកាសសម្រាប់ឆ្លៀតពេលរកផលចំណេញពីយុវជនមួយចំនួនដែលគិតខ្លួនឯងថាជាមនុស្សទាន់សម័យថ្មី តែតាមការពិតចាញ់ឧបាយកលឈ្មួញរកស៊ីមួយចំនួនដែលគិតតែពីផលចំណេញមិនគិតពីវប្បធម៌ខ្មែរដ៏ផូរផង់ និងថ្កុំថ្កើងនោះទេ ។
បើតាមខ្ញុំធ្លាប់បានអានព័ត៌មានប្រមាណជាពី ឬបីឆ្នាំមុន មានអង្គការមួយគេបានធ្វើស្ថិតិលើយុវនារីនៅក្នុងស្រុកខ្មែរមានការបាត់ភាពបរិសុទ្ធច្រើនជាងគេនៅក្នុងថ្ងៃវ៉ាឡិនថាញដេ នេះឯង បើធៀបទៅ និងថ្ងៃបុណ្យផ្សេងៗក្នុងស្រុកខ្មែរ ។ ខ្ញុំធ្លាប់ស្ដាប់ឮពាក្យសម្ដីអ្នកធ្វើការនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារបាននិយាយថាឲ្យតែថ្ងៃវ៉ាឡិនថាញដេ បន្ទប់គ្មានសល់ទេ សូម្បីបន្ទប់ថ្ងៃធម្មតាភ្ញៀវស្នាក់នៅមិនកើតក៏ដោយ មិនតែប៉ុណ្ណោះមានយុវវ័យខ្លះនាំគ្នារងចាំបន្ទប់ណាដែលភ្ញៀវចេញនៅពេលជិតភ្លឺទៀតផង។ ជាចុងក្រោយខ្ញុំសូមអំពាវនាវដល់យុវជន យុវនារី ទាំងអស់គ្នាសូមយល់ឲ្យបានច្បាស់ថាថ្ងៃ វ៉ាឡិនថាញដេនេះ មិនមែនជាថ្ងៃបុណ្យសង្សារទេនោះទេ វាជាថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់មនុស្សទូទៅ មិនសំដៅលើសង្សារ ហើយមិនមែនជាវប្បធម៌របស់ខ្មែរទៀត ។ ហើយចំណុចមួយទៀតសូមកុំឲ្យគេដៀលថាជាមនុស្សជ្រុលហួសសម័យថ្មី និងចាញ់ឧបាយកលរបស់គេបង្វក់តាមតែចិត្តគេចង់ ។
Valentine's Day
It is true that the young generation confusing on using the valentine's day as the couple's day. Valentine's day is from the western and the love on that day is for everybody, but if you send letter to someone expressing your love to her even she ie the queen, yours will be accepted as the love but not for sex. Cambodian young generation should stop to imagine on the wrong way of this day.
Regards