កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៨ កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ បានរៀបចំកិច្ចប្រជុំក្រុមទីប្រឹក្សាសរសេរបទវិចារណកថា នាទីស្នាក់ការរបស់អង្គការវិទ្យាស្ថានបើកទូលាយ។ កិច្ចប្រជុំក្រុមទីប្រឹក្សាសរសេរបទវិចារណកថា រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំមតិយោបល់ ពីអ្នកមានបទពិសោធន៍ខាងនិពន្ធ ការសរសេរអត្ថបទ រួមទាំងការសរសេរបទវិចារណកថា ដែលមកពីមជ្ឈដ្ឋានខុសៗគ្នា ដោយធ្វើការឆ្លុះបញ្ចាំងអំពីខ្លឹមសារនៃវិបផតថលជាមួយនឹងបញ្ហានានា របស់ស្ត្រីដែលកើតមានក្នុងសង្គម ដើម្បីធ្វើឲ្យវិបផតថលស្ដីអំពីស្ត្រី ឆ្លើយតបទៅនឹងតម្រូវការក្រុមគោលដៅ ជាកញ្ចក់នៃតថភាពសង្គមមានលក្ខណៈវិជ្ជាជីវៈខ្ពស់ មានព័ត៌មានថ្មី ទាន់ពេលវេលា សំបូរបែប ទាក់ទាញ និងឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកអាន។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរៀងរាល់ពីរខែម្ដង៕
កិច្ចប្រជុំក្រុមទីប្រឹក្សាសរសេរបទវិចារណកថា
ប្រភពព័ត៌មាន៖ អង្គការវិទ្យាស្ថានបើកទូលាយ
ស្នើដោយ៖ សុខាយុ កាលបរិច្ឆេទ៖ សុក្រ 25 Apr 2008

