លោក ឡុង វិសាលោ និងលោក ស៊ីណូ ហារ៉ាកាតស៊ូហ៊ីរ៉ូ ចុះហត្ថលេខាលើសារលិខិតចំនួន២ ស្ដីពីជំនួយឥតសំណងរបស់ជប៉ុន (រូបថត៖ វិសាល)ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន៣៦៩លានយ៉េន (ស្មើនឹង ៣.៤០៣.០០០ដុល្លារសហរដ្ឋអាមេរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការបង្កើនផលិតកម្មស្បៀងអាហារ និងធ្វើឲ្យប្រសើរឡើងកម្មវិធីទូរទស្សន៍របស់ទូរទស្សន៍ជាតិកម្ពុជា។
សារលិខិតប្ដូរនៃគម្រោងជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែកញ្ញានេះ នៅក្រសួងការបរទេសដោយលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ស៊ីណូហាវ៉ា កាតស៊ូហ៊ីរ៉ូ (SHINOHARA Katsuhiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។


