ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ផឹក​ "តែ"​ បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​ការពារ​ជំងឺ​គាំង​បេះដូង

សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​មាន​នៅ​ក្នុង​ "តែ"​ អាច​ជួយ​ដល់​​ដំណើរ​ការ​ជីវគីមី​នៅ​ក្នុង​​​ខ្លួន​យើង។ ដូច្នេះ​វា​ក៏​ជួយ​ការពារ​​ដល់​ការ​គាំង​បេះដូង​ដែល​នាំ​ឲ្យ​​គ្រោះថ្នាក់​ដល់​ជីវិត។

ការ​សិក្សា​ស្រាវជ្រាវ​​ថ្មី​មួយ​បាន​និយាយ​ថា​ ការ​ផឹក​"តែ"​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​នឹង​នាំ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ ហើយ​ថែម​ទាំង​អាច​ការពារ​ប្រឆាំង​ការ​គាំង​បេះដូង​ទៀត​ផង។

"តែ"​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​ផង​ដែរ។ សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​នៅ​ក្នុង​ "តែ" ដែល​គេ​ហៅថា​ Polyphenols ជួយ​ដល់​ដំណើរការ​ជីវគីមី​នៅ​ក្នុង​ខ្លួន​ ទោះ​បី​ជា​យើង​បន្ថែម​ជាតិ​​ទឹកដោះគោ​នៅ​ក្នុង​ "តែ"​ នោះ​ក៏​វា​មិន​ធ្វើ​ឲ្យ​ខូច​គុណភាព​​នេះ​ដែរ។ លោក​វេជ្ជបណ្ឌិត​ រូតសុន​ បាន​និយាយ​ថា​ ភស្តុតាង​ដ៏​ច្បាស់លាស់​​នោះ​គឺ​ការ​ផឹក​ "តែ"​ ច្រើន​ជាង​បី​​ពែង​​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​ការ​គាំង​បេះដូង។ គេ​ក៏​ឃើញ​មាន​ភស្តុតាង​ដែរ​ថា​ ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​ឆ្អឹង​បាន​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​នៅ​ពេល​​ដែល​ពួក​គាត់​បាន​ផឹក​ "តែ"​ច្រើន​ជាង​បួន​ពែង​ក្នុង​មួយ​ថ្ងៃ។

នៅ​ពេល​នេះ​គេ​យល់​ច្បាស់​ថា​ គេ​ចាំ​បាច់​​មាន​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត។ ប៉ុន្តែ​​មនុស្ស​យើង​អាច​ផឹក​ "តែ"​ពី​បី​ទៅ​ប្រាំ​បី​ពែង​ក្នុង​មួយ​ថ្ងៃ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 31 Jul 2008