ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អំពើ​ហិង្សា​ក្នុង​គ្រួសារ

25-08-2008 កាសែត​កោះ​សន្តិភាព

ខេត្ត​កំពង់ចាម​៖ មនុស្ស​ម្នាក់ៗ​រស់នៅ​តែងតែ​ប៉ងប្រាថ្នា​ចង់​បាន​សុភមង្គល​​នៅ​ក្នុង​ក្រុម​គ្រួសារ​ណាស់​ មិន​ថា​អ្នក​មាន​ទ្រព្យ​ ឬ​អ្នក​ក្រីក្រ​នោះ​ឡើយ។ ជាក់ស្ដែង​​មាន​ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​ស្វាយ​ទាប​​ ស្រុក​ចំការ​លើ​ ត្រូវ​បាន​បុរស​ជា​ប្ដី​ប្រើ​អំពើ​ហិង្សា​យក​ឈើ​ជ្រុង​​វាយ​បំបាក់​ជើង​ខាង​ស្ដាំ​​ឥត​ក្ដី​មេត្តា​ ហើយ​ថែម​ទាំង​ទៅ​តាម​ព្យាបាទ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ទៀត។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឃឹម​ នី​ អាយុ​៤៤​ឆ្នាំ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​​នា​ព្រឹក​ថ្ងៃ​ទី​២២​ សីហា​ថា​ គាត់​បាន​ក្រោក​ពី​ព្រលឹម​ទៅ​ឯ​ស្រែ​បាត់​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១​ សីហា​ ឆ្នាំ​២០០៨។ លុះ​វេលា​ម៉ោង​១០​ព្រឹក​ទើប​ត្រឡប់​មក​វិញ​ ហើយ​បាត់​ប្ដី​ឈ្មោះ​ ជឹម​ ប៉ន​ អាយុ​៤៦​ឆ្នាំ​ មិន​ឃើញ​នៅ​ផ្ទះ​សោះ។

21-08-2008 កាសែត​កោះ​សន្តិភាព

ខេត្ត​កណ្ដាល​ ៖​ បុរស​ដែល​ពូកែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ម្នាក់​បាន​ត្រូវ​ប៉ូលីស​ឃាត់​ខ្លួន​ និង​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី​១៩​ សីហា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ។​ បុរស​រូប​នេះ​ឈ្មោះ​ ស្រេង លី​ អាយុ​៤១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្ដី​វាយ​ពក​ថ្ងាស​នោះ​ ឈ្មោះ​ អ៊ូ សុផានី​ និង​មាន​កូន​៤​នាក់។

13-08-2008 កាសែត​កោះ​សន្តិភាព

ខេត្ត​កំពង់ស្ពឺ៖​ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​វាយ​ប្រពន្ធ​ ដោយ​បុក​មួយ​ដងរែក​ចំ​កណ្ដៀត​ក្អម​ ខាង​ឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​ កាល​ពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​ រសៀល​ ថ្ងៃ​ទី​ ១០​ ខែ​ សីហា។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​ ឌឿ ឌៀប​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​ចាំ​ចំការ​ នៅ​ភូមិ​ទួលស្ដៅ​ ឃុំ​ទំព័រមាស​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ចំណែក​បុរស​ជា​ប្ដី​ ឈ្មោះ​ យ៉ែម យឺន​ អាយុ​៥៨​ឆ្នាំ។ ការ​ប្រព្រឹត្តិ​របស់​ប្ដី​នេះ​​ បាន​កើត​ឡើង​ ខណៈ​ស្រវឹង​ស្រា​ហើយ​ឲ្យ​ប្រពន្ធ​ដួស​បាយ​ឲ្យ​ហូប​នៅ​ពេល​ថ្ងៃ​ត្រង់។ មន្ត្រី​ប៉េអិម​ រួម​ទាំង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​បច្ចេកទេស​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​បុរស​ជា​ប្ដី​ស្រវឹង​ស្រា​ហើយ​បាន​ដាំ​បាយ​ និង​ស្ល​ឆ្អិន​រួចរាល់​ រង់ចាំ​ប្រពន្ធ​មក​ពី​ច្រូត​ស្បូវ​ក្រង​​ទុក​លក់​ដើម្បី​ហូប​បាយ​ជុំ​គ្នា។​ ពេល​ប្រពន្ធ​និង​ កូន​តូចៗ​ពីរ​នាក់​មក​ដល់​ពុំ​ទាន់​ស្រួល​បួល​ផង​ ប្ដី​ឈ្មោះ​ យ៉ែម​ យឺន​ ក៏​ប្រើ​ប្រពន្ធ​​ឲ្យ​ដួស​បាយ​ហូប​ភ្លាមៗ។ ហើយ​ប្រពន្ធ​ឆ្លើយ​ថា​ បាយ​ឆ្អិន​ សម្ល​ឆ្អិន​ហើយ​ ម៉េច​មិន​ដួស​បាយ​ "ច្រាស" ខ្លួន​ឯង​ទៅ។

31-07-2008 កាសែត​កម្ពុជា​ថ្មី

ខេត្ត​កំពង់​ស្ពឺ៖​ ស្ត្រី​ម្នាក់​រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ​ ដោយសារ​តែ​បុរស​ជា​ប្ដី​វាយ​មួយ​ដែក​ចម្រឹង​បង្អួច​ចំ​ពី​លើ​ ព្រោះ​តែ​ខឹង​នាង​ប្រពន្ធ​ហាម​មិន​ឲ្យ​ផឹក​ស្រា។​ ឃើញ​ហេតុការណ៍​ដូច្នោះ​ ម្ដាយ​ក្មេក​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​នាំ​ខ្មាស​ញាតិ​ជិត​ខាង​ ប៉ុន្តែ​ដោយ​មាន​ជាតិ​សុរា​កាច​ចូល​ពោះ​ខ្លះ​នោះ​ បុរស​កំរោល​ចូល​បាន​ព្រលះ​ម្ដាយ​ក្មេក​មួយ​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់​តែ​ម្ដង។

ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ នៅ​ក្នុង​ភូមិ​បឹង​ច្រាម​ខាង​ត្បូង​ ឃុំ​ព្រះនិព្វាន​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ក្រោយ​ពី​បង្ក​រួច​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​បន្ត​ទៀត។

ជន​សង្ស័យ​ដែល​វាយ​ប្រពន្ធ​បែក​ក្បាល​ និង​ទាត់​ម្ដាយ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​នោះ​មាន​ឈ្មោះ​ នួន ភា​ ភេទ​ ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ​ មាន​ប្រពន្ធ​ឈ្មោះ​ ញឹម នុង​ អាយុ​២៦​ឆ្នាំ​ រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ។​

17-07-2008 កាសែត​រស្មី​កម្ពុជា

ខេត្ត​កំពត​ ៖​ បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បី​ខាង​គំរាម​កំហែង​ និង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឥត​ស្រាកស្រាន្ត​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​វិនិច្ឆ័យ​ទោស​តាម​នីតិវិធី។

តាម​សេចក្ដី​រាយការណ៍​របស់​លោក​អនុសេនីយ៍ឯក​ អ៊ុយ​ វង​ អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ការិយាល័យ​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ​ អោង​ គឹមឡាយ​ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ស្វាយផ្អែម​ ឃុំ​វត្តអង្គ​ខាង​ជើង​ ស្រុក​បន្ទាយមាស​ ប្ដឹង​ចោទ​ប្រកាន់​ថា​ ប្ដី​របស់​ខ្លួន​ឈ្មោះ​ សំ​ ចេន​ អាយុ​២៨​ឆ្នាំ​ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ខណៈ ខ្លួន​ទើប​តែ​សម្រាល​កូន​បាន​ត្រឹម​បួន​ខែ។